ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឆ្មក់​បង្ក្រាប នាំ​គ្នា​រត់​ប្រសាច​ផ្អើល​ពេញ​ភូមិ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប …

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​សង្វៀនមាន់​មួយ​កន្លែង នៅ​ភូមិ​គោក​ក្ដូ​ច ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ដោយ​ឃាត់ខ្លួន​អ្នកលេង​បាន​២​នាក់ និង​អា​គក​១២​ក្បាល ខណ​:​អ្នកលេង​រាប់​សិប​នាក់​រត់​ប្រសាច​ពេញ​ភូមិ ។

សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកលេង​រាប់​សិប​នាក់​រត់​ប្រសាច​ផ្អើល​ពេញ​ភូមិ ខណៈ​មនុស្ស​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ម្នាក់​ឈ្មោះ ជាម រ៉ា អាយុ​៥៤​ឆ្នាំ ជា​ម្ចាស់ផ្ទះ និង​ម្នាក់​ទៀត​ឈ្មោះ គុណ រ៉ា​ឌី អាយុ​២៤​ឆ្នាំ ។

សេចក្ដីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ឃាត់​មនុស្ស​២​នាក់ សមត្ថកិច្ច​រឹបអូស​ម៉ូតូ​អ្នកលេង​បាន​៨​គ្រឿង ចាប់​បាន​អា​គក​១២​ក្បាល និង​សម្ភារ​សម្រាប់​ល្បែង​បញ្ជល់មាន់​ជា​ច្រើន​ទៀត បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ដើម្បី​សួរនាំ មុន​ពេល​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ៕