រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមដែលកោះសន្តិភាពទទួលបានកាលពីព្រឹកថ្ងៃទី១១ មីនា ២០១១ ឱ្យដឹងថា សាលាក្តីខ្មែរក្រហមគ្រោងនឹងបើកសវនាការជាសាធារណៈចាប់ផ្តើមនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ មីនា ២០១១ ពីម៉ោង៩ព្រឹកដល់ម៉ោង៤រសៀល ។ បើសិនជាសវនាការនេះមិនអាចចប់ក្នុងរយៈពេលបីថ្ងៃទេ នឹងបន្តទៅថ្ងៃទី៣១ មីនា ២០១១ ។
មន្ត្រីសាលាក្តីខ្មែរក្រហមឱ្យដឹងផងដែរថា សាលាក្តីមានកិត្តិយសអញ្ជើញសាធារណជន មន្ត្រីស្ថានទូត និងតំណាងសារព័ត៌មានជាតិនិងអន្តរជាតិ ចូលរួមក្នុងសវនាការសាធារណៈលើបណ្តឹងសាទុក្ខរបស់សំណុំរឿង០០១ ប្រឆាំងនឹងកាំងហ្គេចអ៊ាវ ហៅឌុច ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលកើតឡើងនៅមន្ទីរ ស.២១ ៕
ចែករំលែកព័តមាននេះ