ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត រឿ​ន ណាត ចូល​ពេទ្យ​ភ្លាម​ៗ​ទាំង​យប់ ក្រោយ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​បវរកញ្ញា​ចក្រ​វា​ទ្ប​កម្ពុជា រឿ​ន ណាត បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ទាំង​យប់ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​របស់​នាង​ធ្វើទុក្ខ​ខ្លាំង ដែល​ទាមទារ​អោយ​មានការ​ពិនិត្យ និង​ព្យាបាល​ជា​ចាំបាច់

រាជធានី​ភ្នំពេញ ៖ អតីត​បវរកញ្ញា​ចក្រ​វា​ទ្ប​កម្ពុជា រឿ​ន ណាត បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ទាំង​យប់ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​របស់​នាង​ធ្វើទុក្ខ​ខ្លាំង ដែល​ទាមទារ​អោយ​មានការ​ពិនិត្យ និង​ព្យាបាល​ជា​ចាំបាច់​។

តាម​ការ​អោយ​ដឹង​ពី​ស្រី​ស្អាត រឿ​ន ណាត បាន​បញ្ជាក់​ថា «​នាង​កំពុង​ជួប​ជំងឺ​រលាក​ក្រពះ​ធ្ងន់ធ្ងរ និង​លើស​គ្រាប់​ឈា​.​ម ស​»​។ តារា​រូប​នេះ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​កាលពី​យប់មិញ ខ្ញុំ​ម៉ោង​១០ ខ្ញុំ​មាន​អាកា​រៈ​ចុកពោះ​ខ្លាំង ពិបាក​ដកដង្ហើម ទើប​ខ្ញុំ​បាន​សំរេចចិត្ត​មក​ពេទ្យ ពេទ្យ​ធើ្វ​ការ អេកូ និង​តេស្ត​ឈា​.​ម លទ្ធផល គឺ​ខ្ញុំ រលាក​ក្រពះ​ធ្ងន់ និង​លើស​គ្រាប់​ឈា​.​ម ស​»​។

ក្រោយ​ជួប​ជំងឺ​នេះ ស្រី​ស្អាត រឿ​ន ណាត បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​ញាំ​អត់​ទៀងពេល គេង​អត់​គ្រប់គ្រាន់ ធ្វើការ​ធ្ងន់​លើស​ម៉ោង សូម​គិតគូរ​ដល់​សុខភាព​ផង ចៀសវាង​ធ្ងន់ធ្ងរ​ដូច​រូប​នាង​។ នាង​បញ្ជាក់​ថា ពេល​នេះ នាង​បាន​សម្រាក និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ សូម​អរគុណ​ដល់​បងប្អូន នឹង fan ដែល​បាន​ឆាត​មក​លើកទឹកចិត្ត នឹង​ជូនពរ​។

ជា​ការ​ករ់​សម្គាល់ ក្រោយ​ពេល​ស្រី​ស្អាត រឿ​ន ណាត បាន​ជួប​រឿង​ខាងលើ​នេះ បាន​ធ្វើ​អោយ​ទស្ស​និក​ជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​សម្តែង​ការ​ព្រួយបារម្ភ និង​បាន​ជូនពរ​អោយ​នាង​ឆាប់​បានជា​សះស្បើយ ដើម្បី​វិល​មក​អាជីព​សិល្បៈ​បន្ត​ទៀត​។ បន្ទាប់​ពី​ចប់​កម្មវិធី​ប្រឡង​កញ្ញាឯក​ចក្រ​វា​ទ្ប​នោះ​រួច​មក ស្រី​ស្អាត រឿ​ន ណាត ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់​ក្នុង​អាជីព​សិល្បៈ​ទាំង​ការ​សម្តែង ការងារ​នានា​ទៀត ទាក់ទង​នឹង​អាជីព​សិល្បៈ​នេះ​។

ដោយសារ​ការ​មមាញឹក​ខ្លាំង ទើប​តារា​ស្រី​រូប​នេះ មានការ​ហូប​អាហារ​មិន​ទៀងទាត់ និង​ការ​សម្រាក​មិន​បាន​គ្រប់គ្រាន់​ទៀត ទើប​ធ្វើ​អោយ​នាង​ពើបប្រទះ​នូវ​ជំ​ងឹ​ទាំង​ពីរ​មុខ​ខាងលើ​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ