ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ចុះ​ល្បាត សមត្ថកិច្ច​ចាប់​បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​ម្នាក់

7 ឆ្នាំ មុន

ខេត្តកំពត ៖ បទល្មើស​គ្រឿងញៀ.ន​នៅ​ក្នុង​ទឹកដី​ក្រុង​កំពត​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក៍​ដូច​ជា​កម្លាំង​នគរបាល​ក្រុង និង​ខេត្ត …

ខេត្តកំពត ៖ បទល្មើស​គ្រឿងញៀន​នៅ​ក្នុង​ទឹកដី​ក្រុង​កំពត​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក៍​ដូច​ជា​កម្លាំង​នគរបាល​ក្រុង និង​ខេត្ត មមាញឹក​ក្នុង​ការ​ចុះ​ល្បាត តាមដាន និង​ស្រាវជ្រាវ ស៊ើបអង្កេត រកមុខ​សញ្ញា​ជាប់​ទាំង​យប់​ទាំង​ថ្ងៃ​ស្ទើរតែ​គ្មាន​ពេល​សំរាក​ឡើយ ។

ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៦ តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត​និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​វរសេនីយត្រី លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​នៃ​ស្នងការ​ខេត្ត ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​សំខាន់​ៗ ក៏​បាន​ប្រទះ​ឃើញ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ នៅ​លើ​ផ្លូវ​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ​ក្រុង​កំពត ។

លោក​វរសេនីយ៍ត្រី លក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កម្លាំង​យើង​ឃាត់ខ្លួន​បាន​កំពុង​តែ​ធ្វើ​សកម្មភាព​ជាក់ស្តែង​នេះ​មានឈ្មោះ ពៅ ខួច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ។ វត្ថុ​តាង​ដែល​ដកហូត​បាន​មាន​ថ្នាំ​ញៀន​ចំនួន​៦​កញ្ចប់ ១​កញ្ចប់​ធំ ។

ជនសង្ស័យ​ត្រូវ​បានកា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ ។

លោក​ឧត្តមសេនីយ៍ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ល្បាត​នេះ គឺ​មិនមែន​តែ​ក្រុង​កំពត​មួយ​ទេ គឺ​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្រុក​ទាំង​៨​នៅ​ក្នុង​ខេត្ត​គឺ​ចុះ​ល្បាត​ស្រាវជ្រាវ​មុខសញ្ញា​បទល្មើស​ទាំងអស់ ៕