ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កើនឡើង​នៃ​តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​ចិន​ជួប​ប្រទះ​ភាព​អន់​ថយ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីផ្សារ​ក្តៅ​គគុក​របស់​ប្រទេស​ចិន​បាន​សាប​ទៅ​វិញ​បន្តិច​នៅ​ក្នុង​ខែតុលា​ដោយសារ​អាជ្ញាធរ​រឹត​បន្តឹង​ការ​ទិញ​ផ្ទះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ ។
ក្រសួង​ស្ថិតិ​ជាតិចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា

ប្រទេស​ចិន ៖ ទីផ្សារ​ក្តៅ​គគុក​របស់​ប្រទេស​ចិន​បាន​សាប​ទៅ​វិញ​បន្តិច​នៅ​ក្នុង​ខែតុលា​ដោយសារ​អាជ្ញាធរ​រឹត​បន្តឹង​ការ​ទិញ​ផ្ទះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ ។
ក្រសួង​ស្ថិតិ​ជាតិចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា តម្លៃ​ផ្ទះ​ថ្មី​បាន​កើនឡើង​ក្នុង​ទីក្រុង​៦២​ក្នុង​ចំណោម​៧០​កាលពី​ខែ​មុន ដោយ​ក្នុង​ខែកញ្ញា បាន​កើនឡើង​ក្នុង​ទីក្រុង​ចំនួន​៦៣ ។ បើ​ធៀប​នឹង​ឆមាស​ទី​១ តម្លៃ​បាន​ធ្លាក់​ចុះ​ក្នុង​ទីក្រុង​ចំនួន​៧ ។

អាជ្ញាធរ​មួយ​ចំនួន​បាន​ចាត់វិធានការ​ទប់ស្កាត់​ទីផ្សារ​ដែល​កំពុង​ក្តៅ​គគុក​នេះ ដោយ​បាន​ហាមឃាត់​នៅ​ក្នុង​ទីក្រុង​ជិត​១២ នា​ចុងខែ​កញ្ញា​កន្លង​មក ។

Hangzhou ខាងកើត ជា​កន្លែង​ដែល​ក្រុមហ៊ុន Alibaba Group Holding មាន​ទីតាំង​នោះ បាន​ហាមឃាត់​មិន​ឲ្យ​មានការ​ទិញ​អចលនទ្រព្យ​ពី​អតិថិជន​ដែល​មិន​នៅ​ក្នុង​តំបន់។

និយ័ត​ករ​ធនាគារ​កិច្ច​របស់​ប្រទេស​ចិន ក៏​បាន​ប្រាប់​ដល់​ធនាគារ​ឲ្យ​ពិនិត្យ​ការ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​ទិញ​ផ្ទះ និង​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​ផង​ដែរ បន្ទាប់​ពី Minsheng Banking Corp ពន្យារពេល​ផ្តល់​ប្រាក់​កម្ចី​ក្នុង​សៀង​ហៃ ។

តាម​សេចក្តីរាយការណ៍​នា​ថ្ងៃ​ទី​១១ វិច្ឆិកា របស់ Fang Holdings បង្ហាញ​ថា តម្លៃ​ផ្ទះ​ថ្មី​ជា​មធ្យម​ក្នុង​ទីក្រុង​ទាំង​១០០​នៅ​ក្រោម​ការ​តាមដាន បាន​កើនឡើង​១,៧%​ក្នុង​ខែ​មុន បើ​ធៀប​នឹង​ខែកញ្ញា ៕