ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​បណ្តាល​ឱ្យ​តម្លៃ​ខុន​ដូ​ធ្លាក់​ចុះ

7 ឆ្នាំ មុន

អ្នក​ដែល​ស្វែងរក​ខុន​ដូ​សម្រាប់​ស្នាក់​នៅ ក្រៅពី​ការ​មើលទៅ​លើ​ទីតាំង ម៉ូ​ដ​អគារ ទំហំ​បន្ទប់ និង​ការ​តុបតែង​បន្ទប់ ពួក​គេ​នឹង​មើលទៅ​លើ​កត្តារួម និង​ឥរិយាបថ​របស់​មនុស្ស​ដែល​រស់នៅ​ក្នុង​ខុន​ដូ​នោះ​ផង​ដែរ ។

អ្នក​ដែល​ស្វែងរក​ខុន​ដូ​សម្រាប់​ស្នាក់​នៅ ក្រៅពី​ការ​មើលទៅ​លើ​ទីតាំង ម៉ូ​ដ​អគារ ទំហំ​បន្ទប់ និង​ការ​តុបតែង​បន្ទប់ ពួក​គេ​នឹង​មើលទៅ​លើ​កត្តារួម និង​ឥរិយាបថ​របស់​មនុស្ស​ដែល​រស់នៅ​ក្នុង​ខុន​ដូ​នោះ​ផង​ដែរ ។

ឥរិយាបថ​របស់​អ្នក​រស់នៅ​ក្នុង​ខុន​ដូ​ទាំងនេះ តែង​ធ្វើ​ឱ្យ​សភាព​រួម​របស់​ខុន​ដូ​មិនល្អ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លក់​បន្ត ព្រមទាំង​តម្លៃ​ប៉ាន់ស្មាន​នា​ពេល​អនាគត ។ ដូច្នេះ បើ​មិន​ចង់ឱ្យ​តម្លៃ​ខុន​ដូ​ធ្លាក់​ចុះ​នោះ គួរ​ចៀសវាង​នូវ​កត្តា​ដូច​ខាងក្រោម​នេះ ។

១-​ការ​នៅ​ជាប់​ចាន​ផ្កាយ​រណប ៖
ចំណុច​នេះ​រមែង​ខុសច្បាប់​ផ្នែក​កណ្តាល ព្រោះ​មាន​ផល​ប៉ះពាល់​ដល់​តំបន់​នៅ​ក្បែរ​ៗ​ផ្នែក​កណ្តាល​នោះ ដែល​ធ្វើ​ឱ្យ​អគារ​មើលទៅ​គ្មាន​របៀប និង​ប៉ះពាល់​ដល់​តម្លៃ​របស់​អគារ​ផង​ដែរ ។

២-​ដោះស្រាយ​បញ្ហា​ចំណតរថយន្ត​មិន​គ្រប់គ្រាន់ ៖
អ្នក​អាច​កែតម្រូវ​អាង​ហែល​ទឹក​មក​ធ្វើ​ជា​ចំណតរថយន្ត ព្រោះ​សង្កេត​ឃើញ​ថា អាង​ហែល​ទឹក​មិនសូវ​មាន​អ្នក​មក​ប្រើប្រាស់​ប៉ុន្មាន​ឡើយ ។ ប៉ុន្តែ សម្រាប់​ថ្ងៃ​អនាគត អាង​ហែល​ទឹក​អាច​ទាក់ទង​នឹង​តម្លៃ​លក់​ផង​ដែរ ។ ចំពោះ​ខុន​ដូ​ប្រភេទ Low Rise បើសិន​គ្មាន​អាង​ហែល​ទឹក​ទេ​នោះ គឺ​អាច​នឹង​ត្រូវ​បាត់បង់​ចំណាប់អារម្មណ៍ ។

៣-​មាន​សំឡេង និង​ក្លិន​រំខាន​ដល់​បន្ទប់​ក្បែរ​ខាង ៖
ការ​បើក​ទូរទស្សន៍ បើក​ភ្លេង ប្តូរ​ទីតាំង​ដាក់​សម្ភារ​មាន​សំឡេង​ខ្លាំង ជួសជុល​ឧបករណ៍​នានា​ខុស​ម៉ោង​ពេល​ដែល​គេ​អនុញ្ញាត និង​ការ​ចឹ​ញ្ចឹ​ម​សត្វ ទាំង​អស់នេះ​ចាត់ទុកជា​ការ​រំខាន​ដល់​អ្នក​ជិតខាង ។

ចំណែក​ការ​ធ្វើ​ម្ហូប​ជិះ​ក្លិន គឺ​កើតឡើង​ចំពោះ​បន្ទប់​ខុន​ដូ​ណា​ដែល​មិន​បាន​សង់​ឧបករណ៍​បញ្ចេញ​ខ្យល់​ទៅ​លើ​បរិយាកាស ។ ម្យ៉ាងទៀត គួរតែ​ចៀសវាង​ការ​ជក់បារី​ក្នុង​បន្ទប់ ឬ​យ៉​នៃ​បន្ទប់​ផង​ដែរ ។

៤-​យក​បន្ទប់​ជា​កន្លែង​ណាត់ជួប​ភ្ញៀវ ៖
ការ​ណាត់ជួប​មិត្តភក្តិ​នៅ​ក្នុង​បន្ទប់​ជា​ញឹកញាប់ ក៏​ធ្វើ​ឱ្យ​មាន​សំឡេង​ខ្លាំង និង​រំខាន​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង​ផង​ដែរ ។

សរុប​មក ការ​រស់នៅ​រួម​គ្នា​ក្នុង​ខុន​ដូ ប្រសិនបើ​ធ្វើ​អ្វី​ត្រឹមត្រូវ​តាម​ច្បាប់​របស់​នីតិបុគ្គល គឺ​ស្មើនឹង​មាន​ចំណែក​ចូលរួម​ក្នុង​ការ​ថែរក្សា និង​បំពេញ​តម្លៃ​របស់​ខុន​ដូ ៕