ប្រាសាទព្រះវិហារ-បេតិកភណ្ឌពិភពលោក(បទពាក្យ៨ធម្មតា)
១-ប្រាំពីរកក្កដាប្រវត្តិភក្តី ពីរពាន់ប្រាំបីថ្ងៃជ័យលាភី
សម័យប្រជុំសាមសិបពីរ ប្រាសាទរមណីយនាដែនលោកា។
១-ប្រាំពីរកក្កដាប្រវត្តិភក្តី ពីរពាន់ប្រាំបីថ្ងៃជ័យលាភី
សម័យប្រជុំសាមសិបពីរ ប្រាសាទរមណីយនាដែនលោកា។
១-ប្រាំពីរកក្កដាប្រវត្តិភក្តី ពីរពាន់ប្រាំបីថ្ងៃជ័យលាភី
សម័យប្រជុំសាមសិបពីរ ប្រាសាទរមណីយនាដែនលោកា។
២-នៅកាណាដាកេបិចឈ្មោះខេត្ត កិត្តិយសត្រដែតដោយសារអង្គការ
យូណេស្កូយល់ព្រមកំណត់ត្រា សំរេចដាក់ថាបេតិពិភព។
៣-សាលក្រមឡាអេប្រទេសហូឡង់ ខ្មែរជាតិស្មោះត្រង់គ្មានចិត្តស៊ុបទ្រុប
ដប់ប្រាំមិថុនាថ្ងៃលើសលប់ ហុកពីរមិនឈប់ទប់រឿងអាស្រូវ។
៤-ប្រាសាទអស្ចារ្យអធិបតេយ្យខ្មែរ កេរ្តិ៏បុព្វខ្សែបន្សល់ទុកនៅ
ឱយជំនាន់ក្រោយមិនឱយហ្មងសៅ ពួកចោរកំលៅរំលោភភ្នែកស្រស់។
៥-នេះដោយស្នាដៃយើងរួមសាមគ្គី នៅគ្រប់ទិសទីទឹកមុខស្រស់បស់
កោតតែប្រវពា្ចរបស់គេសោះ ជាយដែនកៀនកោះដីសម្បត្តិជាតិ។
៦-សមិទ្ធិផលរបស់ដូនតា មិនប្រើហិង្សាតស៊ូខ្មីឃ្មាត
យើងធ្វើឡបប៊ីគេមិនចង្អៀត តែគ្មានយល់ញាតិត្រូវធ្វើតាមច្បាប់។
៧-អរគុណដល់ខ្មែរបងប្អូនសន្តាន ក្នុងក្រៅភូមិដ្ឋានសូមទានសណ្តាប់
យើងបានឈ្នះហើយរន្ទឺសូរសព្ទ គ្រប់គ្នាក្រោកឆាប់ការពារបន្ត។
ដោយ វ៉ា ប៊ុណ្ណនី អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា កាណាដា bunnyvar09@yahoo.ca
ចែករំលែកព័តមាននេះ