ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​អចលនទ្រព្យ​ឆ្នាំ​2016​នេះ​ស្ងាត់​ជាង​ឆ្នាំ​កន្លង​ទៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ឆ្នាំ​២០១៦ ជិត​នឹង​ផុត​ទៅ​ហើយ​នោះ ការ​បូក​សរុប​លទ្ធផល​នានា​បាន​ចាប់ផ្ដើម​បណ្ដើរ​ៗ​ទាំង​តាម​ស្ថាប័នរដ្ឋ និង​ឯកជន ។ មិន​ខុស​គ្នា​នេះ វិស័យ​អចលនទ្រព្យ​ដែល​ត្រូវ​ចាត់​ទុក​ថា ជា​វិស័យ​ដ៏​សំខាន់​មួយ

រាជធានី​ភ្នំពេញ ៖ ខណៈ​ឆ្នាំ​២០១៦ ជិត​នឹង​ផុត​ទៅ​ហើយ​នោះ ការ​បូក​សរុប​លទ្ធផល​នានា​បាន​ចាប់ផ្ដើម​បណ្ដើរ​ៗ​ទាំង​តាម​ស្ថាប័នរដ្ឋ និង​ឯកជន ។ មិន​ខុស​គ្នា​នេះ វិស័យ​អចលនទ្រព្យ​ដែល​ត្រូវ​ចាត់​ទុក​ថា ជា​វិស័យ​ដ៏​សំខាន់​មួយ​សម្រាប់​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ​នោះ ត្រូវ​បាន​ក្រុមហ៊ុន​អ្នក​វាយតម្លៃ​មួយ​ចំនួន​បូក​សរុប​លទ្ធផល និង​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៥ ជា​បណ្ដើរ​ៗ​ហើយ​ដែរ ។

ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក លោក សន សៀ​ប ប្រធាន​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ ឃី​រៀល​អុ​ី​ស្ទេ​ត និង​ជា​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦​នេះ ហាក់ដូចជា​មាន​លំនឹង មាន​ន័យ​ថា ស្ងាត់​ជាង​ឆ្នាំ​២០១៥ ដោយសារ​កត្តា​មួយ​ពាក់ព័ន្ធ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដូច​ជា កម្ពុជា​ជិត​ដល់​រដូវ​កាល​បោះ​ឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ​២០១៨ ។ មួយវិញទៀត នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក វិស័យ​អចលនទ្រព្យ​មានការ​រីក​ចម្រើន និង​មាន​សន្ទុះ​ខ្លាំង​រួច​ទៅ​ហើយ ធ្វើ​ឲ្យ​សកម្មភាព​នៃ​វិស័យ​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​សភាព​ស្ងាត់ ។ ម្យ៉ាងទៀត វិនិយោគិន​នៅ​ខាងក្រៅ​ភាគច្រើន​ហាក់ដូចជា​កំពុង​សម្លឹង​មើល​គោលនយោបាយ​របស់​អាស៊ាន​ថា អាច​មានការ​ប្រើប្រាស់ និង​អនុវត្ត​បាន​ទូលំទូលាយ​ប៉ុនណា ។ មិនតែប៉ុណ្ណោះ វិស័យ​អចលនទ្រព្យ​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​នៅ​អឺរ៉ុប ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦​នេះ​ដែរ ។

លោក​បន្ត​ថា ៖ « ទាក់ទង​នឹង​វិនិយោគិន​ក្រៅប្រទេស​ដែល​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក យើង​កត់សម្គាល់​ឃើញ​ថា ចិន​បាន​ដើរតួ​នាទី​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា ។ បើ​ក្រឡេក​មើល​កាលពី​ឆ្នាំ​២០១៥​កន្លង​មកនេះ ចិន​បាន​វ៉ា​ដាច់​លើ​ប្រទេស​ផ្សេង​ៗ​ទៀត ហើយ​ខ្ញុំ​ជឿ​ថា ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​ខាង​មុខ ចិន​នឹង​បន្ត​ចូលរួម​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ ។ បច្ចុប្បន្ន​នេះ យើង​សង្កេត​ឃើញ​ថា គម្រោង​ធំ​ៗ​របស់​ចិន​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ហើយ​ក្នុង​គម្រោង​ធំ​ៗ​របស់​ចិន​បាន​រួម​បញ្ចូល​ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូច​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន និង​អគារ​ការិយាល័យ​ជាដើម » ។

លោក​បន្ថែម​ថា កត្តា​សំខាន់​ដែល​កម្ពុជា អាច​ទាក់ទាញ​ចិន​បាន​នោះ គឺ​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ។ ជាក់ស្ដែង កាលពី​ពេល​ថ្មី​ៗ​នេះ ប្រធានា​ធិបតី​ចិន​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា និង​ធ្វើ​គម្រោង​ធំ​ៗ​ជា​ច្រើន​ទៀត​បន្ត​សហការ​ជាមួយ​វិនិយោគិន​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​បន្ថែម ។ លោក​ថា ៖ « បើ​ងាក​ទៅ​មើល​កាលពី​ឆ្នាំ​២០១៥​បន្តិច​វិញ វិនិយោគិន​បរទេស​ដែល​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា ចិន ម៉ា​កាវ ហុងកុង និង​តៃវ៉ាន់ គឺ​បាន​រួមចំណែក​រហូត​ដល់​៥២% ដែល​មាន​កម្រិត​ខ្ពស់​ជាងគេ​បំផុត បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត » ។

លោក សន សៀ​ប បញ្ជាក់​ថា បើ​មើល ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង នៅ​ឆ្នាំ​២០១៧ ខាង​មុខ ការ​រំពឹង​ទុក​នៃ​វិស័យ​អចលនទ្រព្យ​អាច​នឹង​ទ្រឹង ឬ​ក៏​មានការ​យឺតយ៉ាវ​ជាង​ឆ្នាំ​២០១៦​។ ទោះបី​យ៉ាងណា បើសិនជា​កម្ពុជា​មាន​លទ្ធភាព និង​រៀបចំ​ត្រៀមខ្លួន​គ្រប់គ្រាន់​ដើម្បី​ទាក់ទាញ​វិនិយោគិន​ចិន​បន្ថែម​ទៀត​នោះ នឹង​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ មាន​កំណើន​ឡើង​វិញ កុំ​ឲ្យ​ធ្លាក់​ថែម​ទៀត ។

គួរ​បញ្ជាក់​ថា វិស័យ​សំណង់ គិត​ពី​ឆ្នាំ​២០០០​រហូត​មក​ដល់​ត្រឹម​ខែសីហា ឆ្នាំ​២០១៦​នេះ ការ​បោះទុន​វិនិយោគ​របស់​វិស័យ​ឯកជន​បរទេស​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន​១២​លាន​៥​សែន​ម៉ែត្រក្រឡា និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ចំនួន​៤.៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ចំណោម​អ្នក​វិនិយោគ​បរទេស​មក​ពី​ចំនួន​១៨ ៕