ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស៊យ​កំពុង​រួមរ័ក​ត្រូវ​គូស្នេហ៍​បណ្តេញចេញដើរ​ទាំង​អាក្រាត​កាត់​អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យ

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​រុ​ស្ស៊ី​ម្នាក់​ដើរ​នៅ​តាម​ផ្លូវ​ទាំង​អាក្រាត​កាយ​ក្រោម​សីតុណ្ហភាព​ក្រោម​សូន្យ ។ បុរស​រូប​នោះ​មិន​បាន​តាំងចិត្ត​ប្រឈម​មុខ​នឹង​សភាព​បែប​នេះ​ទេ ប៉ុន្តែ​

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​រុ​ស្ស៊ី​ម្នាក់​ដើរ​នៅ​តាម​ផ្លូវ​ទាំង​អាក្រាត​កាយ​ក្រោម​សីតុណ្ហភាព​ក្រោម​សូន្យ ។ បុរស​រូប​នោះ​មិន​បាន​តាំងចិត្ត​ប្រឈម​មុខ​នឹង​សភាព​បែប​នេះ​ទេ ប៉ុន្តែ​ត្រូវ​គូស្នេហ៍​ដេញ​ចេញពីផ្ទះ​ខណៈ​កំពុង​ពី​រួមរ័ក ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្រុង «Irkutsk» ប្រទេស​រុ​ស្ស៊ី ដោយ​បុរស​នោះ​ស្ថិត​ក្នុង​សភាព​ស្រាត​ននល​ដើរ​ចុះ​-​ឡើង​នៅ​តាម​ផ្លូវ​ក្នុង​សីតុណ្ហភាព​ក្រោម​សូន្យ ។ គេ​បាន​លោត​ចុះឡើង​ដើម្បី​ប្រឆាំង​អាកាសធាតុ​ត្រជាក់ ។ ស្រប​ពេល​នោះ​ឃើញ​ប៉ូលិស​ដើរ​ល្បាត គេ​ក៏​ហៅ​ឱ្យ​ឈប់ ៖ «​ជួយ​ខ្ញុំ​ផង ខ្ញុំ​រងា​ណាស់​» ។

នៅ​ពេល​ប៉ូលិស​ឃើញ​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​អាណិត​បែប​នោះ ក៏​បើកទ្វារ​ឱ្យ​គេ​ចូល​រថយន្ត ។ បុរស​នោះ​រៀបរាប់​ពី​ដើមហេតុ​ថា «​ខ្ញុំ និង​គូស្នេហ៍​កំពុង​រួមរ័ក ប៉ុន្តែ​ខណៈ​ពេល​កំពុង​ប្រតិបត្តិ​ឆ្ពោះទៅ​រក​ចំណុចកំពូល​នោះ ស្រាប់តែ​ឮ​សំឡេង​គោះ​ទ្វារ ធ្វើ​ឱ្យ​នាង​មាន​អាការ​ចម្លែក​ហាក់ដូចជា​ភ័យ​ខ្លាច​រឿង​អ្វីមួយ នាង​ក៏​ឈប់ និង​ដេញ​ឱ្យ​រូប​ខ្ញុំ​ចេញ​ទៅ​ក្រៅ​ផ្ទះ និង​មិន​ឱ្យ​ពាក់អាវ​ទេ​» ។ គ្មាន​របាយការណ៍​បញ្ជាក់​ថា​បុរស​រូប​នោះ​ត្រូវ​ប៉ូលិស​នាំ​ខ្លួន​ទៅ​ផ្ទះ ឬ​ទៅ​កន្លែង​ផ្សេង​ទេ ៕