ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា ដួល​របួសធ្ងន់​ស្រាល​៤​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ដែរ ខណៈ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​បណ្ដាល​ឲ្យ​ដួល …

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ដែរ ខណៈ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​បណ្ដាល​ឲ្យ​ដួល​កាលពី​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សាលាសង្កាត់​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នក​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ។ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1H-4981 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក លេខ តាកែវ 1F-2232 ជិះ​គ្នា​៣​នាក់ ជិះ​ស្របគ្នា​មក​ទាក់​ដៃចង្កូត​ដួល​ទាំង​២​គ្រឿង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​៣​នាក់​និង​ស្រាល​ម្នាក់ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕