បច្ចុប្បន្នមានបុរសចំណាស់ជាច្រើននាក់បានក្លាយខ្លួនជាតារាបង្ហាញម៉ូដគួរជាទីចាប់អារម្មណ៍ពីមហាជន ។
ខាងក្រោមនេះជាប្រជុំតារាបង្ហាញម៉ូដបុរសចំណាស់ដ៏កម្រមាន និងក្លាយជាចំណាប់អារម្មណ៍របស់មហាជន ៖
១-លោកអ៊ែនថូនី វ៉ារ៉េកគៀ
លោកអ៊ែនថូនី វ៉ារ៉េកគៀ អាយុ៥៣ឆ្នាំ គឺជាតារាបង្ហាញម៉ូដ និងជាជាងថតរូប ក្រៅពីមានទេពកោសល្យសម្តែងល្អនោះ រាងកាយមាំមួនគួរឱ្យចាប់អារម្មណ៍ ។
២-លោកអីុរិក រ៉ាតធើហ្វ៊័ត
លោក Eric Rutherford ជាតារាបង្ហាញម៉ូដជនជាតិអាមេរិក មានទម្រង់តុបតែងខ្លួនបានល្អ និងគួរឱ្យគយគន់ ។
៣-លោកម៉ាករ៉េ
លោក Mark Reay ជនជាតិអាមេរិក អាយុ៥៧ឆ្នាំ ធ្លាប់បង្ហាញម៉ូដដល់ស្លាកយីហោ «Versace» បច្ចុប្បន្នជាតារាបង្ហាញម៉ូដ ជាងថតរូប និងជាតារាសម្តែង ។
៤-លោកហ្វ៊ីលីប ឌូម៉ា
លោកហ្វ៊ីលីប ឌូម៉ា អាយុ៦០ឆ្នាំ បើពិនិត្យមើលផ្នែកខាងក្រៅ មិនមែនមានន័យថាជាអ្នកចូលនិវត្តន៍ទេ ប៉ុន្តែបានរក្សាទុកពុកចង្កាគួរឱ្យគយគន់ និងមានមន្តស្នេហ៍ ។
៥-លោកអ៊ែតដេន ប្រេឌី
លោកអ៊ែតដេន ប្រេឌី ជាតារាបង្ហាញម៉ូដ និងជាតារាសម្តែងជនជាតិអង់គ្លេសអាយុ៥០ឆ្នាំក្រៅពីមានទម្រង់នៃការតុបតែងខ្លួនស្រគត់ស្រគំនោះ ទម្រង់សក់របស់លោកកាន់តែលើកសម្រស់ថែមទៀត ។
៦-លោកធីអា ផេស្កុត
លោកធីអា ផេស្កុត ជនជាតិអាមេរិក ជាតារាបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដ មានបុគ្គលិកលក្ខណៈជាមនុស្សសាមញ្ញ និងធ្លាប់បង្ហាញម៉ូដ «Sex and the City» ។
៧-លោកវ៉ាង ដេស៊ុន
លោកវ៉ាង ដេស៊ុន ជនជាតិចិនមានវ័យ៨០ឆ្នាំ ជាតារាបង្ហាញម៉ូដ និងមានរូបរាងស្រស់គួរឱ្យគយគន់លើវេទិកាម៉ូដ ។
៨-លោកហ្គារ៉េត ស្វាន
ជាតារាបង្ហាញម៉ូដ និងតារាសម្តែង ជនជាតិអាមេរិកលោកហ្គារ៉េត ស្វាន ធ្លាប់ឆ្លងកាត់ការសម្តែងរឿងជាច្រើន ។ ក្រៅពីខ្លួនមានរូបរាងសង្ហានោះ លោកក៏មានសមត្ថភាពខ្ពស់ទៀតផង ។
៩-លោកអាឡេសសានដ្រូ ម៉េនហ្វ្រេឌីនី
អាឡេសសានដ្រូ ម៉េនហ្វ្រេឌីនី តារាបង្ហាញម៉ូដ ជនជាតិអីុតាលី អាយុ៤៨ឆ្នាំ បច្ចុប្បន្នតុបតែងខ្លួនល្អគ្មានប្រៀបរួមទាំងមានទម្រង់សក់ពុកចង្កា និងស្នាមសាក់លើដងខ្លួន ៕
ចែករំលែកព័តមាននេះ