ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធ​ថ្មី​របស់​ទូរស័ព្ទ Meizu គឺ Pro6Plus

7 ឆ្នាំ មុន

​ទូរ​សព្ទ័​ល្បី​មួយ​របស់​ប្រទេស​ចិន Meizu ទើបតែ​បាន​បង្ហាញ​អាវុធ​ថ្មី​របស់​ខ្លួន​ដើម្បី​ចូល​ប្រកួត​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ដែល​ពោ​រ​ពេញ​ដោយ​ការ​ប្រកួតប្រជែង ។ ម៉ូ​ដែល​ថ្មី​របស់ ក្រុមហ៊ុន​ឈ្មោះ​Pro 6 Plus​ដែល​មាន​សមត្ថភាព

​ទូរ​សព្ទ័​ល្បី​មួយ​របស់​ប្រទេស​ចិន Meizu ទើបតែ​បាន​បង្ហាញ​អាវុធ​ថ្មី​របស់​ខ្លួន​ដើម្បី​ចូល​ប្រកួត​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ដែល​ពោ​រ​ពេញ​ដោយ​ការ​ប្រកួតប្រជែង ។ ម៉ូ​ដែល​ថ្មី​របស់ ក្រុមហ៊ុន​ឈ្មោះ​Pro 6 Plus​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​ម៉ូ​ដែល ផ្សេង​ៗ​ទាំងអស់​។ ហេតុនេះ​ហើយ​បានជា​ក្រុមហ៊ុន​សម្រេច​យក​ម៉ូ​ដ​នេះ​ធ្វើ​ជា អាវុធ​ថ្មី​របស់​ខ្លួន​ក្នុង​ការ​ប្រកួតប្រជែង ។

វា​មាន​អេ​ក្រង់ 5,7 អ៊ី​ញ ជា​ប្រភេទ​OLED screen ។ មាន​បំពាក់ processor ប្រភេទ​Samsung Exynos 8890 ដែល​ត្រូវ​បាន​គេ​បំពាក់​ដូច​គ្នា​នៅ​ក្នុង​ទូរស័ព្ទ​ម៉ូ​ដែល​Galaxy S7 ។ វា​មាន​រ៉េ​ម 4GB និង​មាន​បំពាក់​កាមេរ៉ា 12MP និង​កាមេរ៉ា​ទំហំ 5MP នៅ​ខាង​មុខ ។ Pro 6 Plus មាន​កម្លាំង​ថ្ម 3400Ah ហើយ​ទូរស័ព្ទ​នេះ​មានកំ​រាស់ 7,3mm ។

វា​មាន​ពីរ​ម៉ូ​ដែល​គឺ​ម៉ូ​ដែល​ដែល​មាន​អង្គ​ចង​ចាំ 64GB បំពាក់​ដោយ CPU ប្រភេទ​Octa-core (4×2.0 GHz Mongoose & 4×1.5 GHz Cortex-A53) និង​ម៉ូ​ដែល​ដែល​មាន​អង្គ​ចង​ចាំ 128GB បំពាក់​ដោយ CPU ប្រភេទ Octa-core (4×2.3 GHz Mongoose & 4×1.6 GHz Cortex-A53) ។ វា​មាន​ស៊ី​មកា​ត​ចំនួន​ពីរ​។ វា​មាន​ទម្ងន់ 158g ។

ទូរស័ព្ទ​នេះ​វា​ដំណើរការ​ដោយ​ប្រព័ន្ធ Android OS, v6.0 (Marshmallow) មាន​Chipset​ប្រភេទ​Exynos 8890 Octa​។ វា​មាន​Wifi មាន​GPS មាន Bluetooth មានកម្ម​វិធី​ស្គែ​កន​ម្រាមដៃ តែ​គ្មាន​វិទ្យុ​ទេ ។ វា​ជា​ទូរស័ព្ទ​ប្រភេទ​Document editor ។

ក្រុមហ៊ុន Meizu មា​នទី​តាំងនៅ​ទីក្រុង Zhuhai ខេត្ត Guangdong  ផលិតផល​នេះ​នឹង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ៕