ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​ផ្លូវភេទ​របស់​ស្ត្រី​ត្រូវ​បាន​បែកធ្លាយ​ហើយ

7 ឆ្នាំ មុន

ទិស​ដៅ​របស់​បុរស​ក្នុង​ការ​រួមរ័ក​មិនមែន​គ្រាន់តែ​ជា​ការ​សប្បាយ​សម្រាប់​តែ​បម្រើ​អារម្មណ៍​របស់​ខ្លួន​នោះ​ទេ ចំណុច​សំខាន់​គឺ​នាំ នាង ទៅ​រក​គោលដៅ​កំពូល​ផង​ទើប​ល្អ​។ ការ​រួមរ័ក​ជា​ធម្មតា​បាន​មក​ពី​ការ​បញ្ឆេះ​អារម្មណ៍​ភេទ

ទិស​ដៅ​របស់​បុរស​ក្នុង​ការ​រួមរ័ក​មិនមែន​គ្រាន់តែ​ជា​ការ​សប្បាយ​សម្រាប់​តែ​បម្រើ​អារម្មណ៍​របស់​ខ្លួន​នោះ​ទេ ចំណុច​សំខាន់​គឺ​នាំ នាង ទៅ​រក​គោលដៅ​កំពូល​ផង​ទើប​ល្អ​។ ការ​រួមរ័ក​ជា​ធម្មតា​បាន​មក​ពី​ការ​បញ្ឆេះ​អារម្មណ៍​ភេទ មួយ​ផ្នែក​ធំ​ផង​ដែរ​។ ៦​ចំណុច​ខាងក្រោម ជា​ការ​ដាស់​អារម្មណ៍​បុរស​កំណត់ចំណាំ និង​អនុវត្ត​ផង ៖

១-​ចំណុចកំពូល​បន្ថយ​អាកា​រៈ​ឈឺចាប់ ៖ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ឈាន​ទៅ​ដល់​ចំណុចកំពូល​អាច​ជួយ​បំបាត់​អាកា​រៈ​ឈឺចាប់​បាន​ប្រហែល​៨​ទៅ​១០​នាទី ទាំង​អាកា​រៈ​ឈឺជង្គង់ ឬ​ឈឺចាប់​ក្រោយ​ពី​ការ​វះកាត់ ព្រោះ​ខណៈ​ពេល​ឈាន​ទៅ​ដល់​ចំណុចកំពូល រាង​កាយ​នឹង​បញ្ចេញ​អ័រម៉ូន «Oxytocin» ជួយ​ឱ្យ​ខ្លួនប្រាណ​ធូរស្រាល និង​ទទួលផល​វិជ្ជមាន​ដល់​អារម្មណ៍ ។

២-​ស្រោមអនាម័យ​មិន​ពាក់ព័ន្ធ​ដល់​ចំណុចកំពូល ៖ មនុស្ស​ជា​ច្រើន​មានការ​យល់​ខុស​ថា ការ​ប្រើ​ស្រោម​គឺជា​ឧបសគ្គ​នៃ​ការ​ឈាន​ដល់​ចំណុចកំពូល​នៃ​អារម្មណ៍​ភេទ ធាតុ​ពិត​មិន​ទាក់ទង​សោះឡើយ​។ ការ​មាន​ជំនឿ​ចិត្ត និង​ចំណង់​ភេទ ឬ​ការ​បញ្ឆេះ​អារម្មណ៍ គឺជា​ផល​ល្អ​ក្នុង​ការ​ផ្ដល់​អារម្មណ៍​ផ្លូវភេទ​ដូច​គ្នា ។

៣-​ស្ត្រី​ឈាន​ដល់​ចំណុចកំពូល​គឺជា​រឿង​ពិបាក ៖ ស្ត្រី​១​ភាគ​៣​មាន​បញ្ហា​ឈាន​ទៅ​ដល់​ចំណុចកំពូល​ចំនួន​៨០% ដោយ​ការ​រួមរ័ក​ស៊ក​លិង្គ​ចូល​ប្រដាប់​ភេទ ប៉ុន្តែ​ត្រូវ​ពឹងផ្អែក​លើ​ការ​មាន​អារម្មណ៍​ផង​ដែរ ។ អ្នកខ្លះ​មាន​បញ្ហា​អារម្មណ៍​ផ្លូវភេទ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ។ អាកា​រៈ​ប្រភេទ​នេះ អាច​ឈាន​ទៅ​រក​អាកា​រៈ​មួយ​ហៅ​ថា «FSD» ត្រូវ​ព្យាបាល​ដោយ​ថ្នាំ ឬ​អ័រម៉ូន និង​អ្នកខ្លះ​គ្មាន​អារម្មណ៍​ផ្លូវភេទ​អាច​ជា​ផ្នែក​មួយ​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ឬ​ភាព​តានតឹង ។

៤-​ត្រូវ​មាន​ទស្សន ៖ ​ទាក់ទិន​នឹង​ការ​ឈាន​ដល់​ចំណុចកំពូល​គ្រប់ពេលៈ មនុស្ស​ភាគច្រើន ទាំង​បុរស និង​ស្ត្រី​រមែង​គិត​ថា​ប្រដាប់​ភេទ​របស់​ខ្លួន​មិន​ស្អាត មិន​ពេញ​លក្ខណៈ ។ ធាតុ​ពិត រឿង​ទ្វារមាស​នេះ​មិន​ពាក់ព័ន្ធ​នឹង​អវយវៈ​ភេទ​របស់​ស្ត្រី​ម្នាក់​ៗ​នោះ​ទេ និង​មិន​អាច​បញ្ជាក់​បាន​ថា ប្រដាប់​ភេទ​នរណា​ល្អ​ជាង​អ្នក​ណា​នោះ​ឡើយ ។

លទ្ធភាព​និង​ការ​មាន​បុគ្គលិកលក្ខណៈ​ល្អ​គឺ​ការ​គ្មាន​រោគាពាធ មាន​អនាម័យ​ល្អ រួម​ទាំង​ការ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង នោះ​ប្រាកដជា​មាន​ផល​ល្អ​លើ​ការ​រួមរ័ក ។

៥-​អាយុ​ច្រើន​ទៅ​ដល់​ចំណុចកំពូល​កាន់តែ​ងាយ ៖ នៅ​បរទេស​បាន​ធ្វើ​អង្កេត​លើ​ស្ត្រី​អាយុ​ពី​១៨​ឆ្នាំ​ដល់​២៤​ឆ្នាំ​មាន​៦១% ឆ្លើយ​ថា​បាន​ទៅ​ដល់​ចំណុចកំពូល​ក្នុង​ពេល​រួមរ័ក បើ​ប្រៀបធៀប​ទៅ​នឹង​ស្ត្រី​មាន​អាយុ​ពី​២៥​ឆ្នាំ​ដល់​៣៩​ឆ្នាំ គឺ​កើនឡើង​ដល់​ទៅ​៦៥% និង​ខ្ពស់​បំផុត​ចំពោះ​ស្ត្រី​មាន​អាយុ​ពី​៤០​ឆ្នាំ​ដល់​៥០​ឆ្នាំ មាន​ប្រហែល​៧០% ។

៦-​ទៅ​ដល់​ចំណុចកំពូល​ដោយ​មិនបាច់​រួម​រ័​ក ៖ នៅ​ពេល​មនុស្ស​គ្រប់​រូប​បានឮ​គឺ​ពាក់កណ្តាល​មាន​ជំនឿ និង​ពាក់កណ្តាល​ទៀត​មិន​ជឿ​ថា នឹង​កើត​មាន​អារម្មណ៍​ផ្លូវភេទ​ឈាន​ទៅ​ដល់​ចំណុចកំពូល​នៅ​ពេល​ខ្លួន​ស្ថិត​នៅ​លើ​ម៉ាស៊ីន​ហាត់ប្រាណ​ដោយ​រត់ អ្នកខ្លះ​ទៀត​ដេក​លើ​ម៉ាស៊ីន​ហាត់ប្រាណ​សម្រួល​សរសៃ ក៏​ទៅ​ដល់​ចំណុចកំពូល​។ ក្នុង​ផ្នែក​វិទ្យាសាស្ត្រ មាន​ចម្លើយ​ពី​ព្រឹ​ត្ត​ការណ៍​នេះ ព្រោះ​រាល់​ការ​ហាត់ប្រាណ​មួយ​ចំនួន នឹង​ផ្តល់​ផល​ពិសេស​ដល់​សរសៃឈាម​នៅ​បរិវេណ​ប្រដាប់​ភេទ ឬ​កើត​មាន​រំញោច​បង្ក​ឱ្យ​កើត​អារម្មណ៍​ផ្លូវភេទ​រហូត​ស្រើបស្រួល​រំជួលចិត្ត​ដល់​ចំណុចកំពូល​បាន ៕