ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ម៉ោងនេះ កំពុងបា.ញ់ទឹកឃ្លាំងឡានឆេះនៅឡើយ ​ខូចខាត​ធ្ងន់ធ្ងរ​ណាស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹងទៀត​ថា ពាក់ព័ន្ធ​ករណី​អគ្គិភ័យ​ឆេះ​ឃ្លាំង​បន្លាស់​រថយន្តនៅម្តុំ​ផ្សារដេប៉ូនោះ គិត​មក​​ទល់​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ធ្នូ ដដែលនេះ កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​អន្តរាគមន៍​ចុះ​បា.ញ់​ទឹកពន្លត់​នៅ​ឡើយ ហើយ​ភ្លើង​ក៏រលត់​ច្រើនហើយ​ ដែល​​សរុប​ផ្ទះ​​ដែល​ឆេះ​​នោះ គឺ​អស់​១២​ល្វែងក្នុង​នោះ​មាន​៤​ល្វែង​បាន​ឆេះ​រោល​ៗពី​ក្រៅ ។

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹងទៀត​ថា ពាក់ព័ន្ធ​ករណី​អគ្គិភ័យ​ឆេះ​ឃ្លាំង​បន្លាស់​រថយន្តនៅម្តុំ​ផ្សារដេប៉ូនោះ គិត​មក​​ទល់​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ធ្នូ ដដែលនេះ កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​អន្តរាគមន៍​ចុះ​បាញ់​ទឹកពន្លត់​នៅ​ឡើយ ហើយ​ភ្លើង​ក៏រលត់​ច្រើនហើយ​ ដែល​​សរុប​ផ្ទះ​​ដែល​ឆេះ​​នោះ គឺ​អស់​១២​ល្វែងក្នុង​នោះ​មាន​៤​ល្វែង​បាន​ឆេះ​រោល​ៗពី​ក្រៅ ។

ប្រភព​ឱ្យ​ដឹង​ថា ទីតាំង​កើតហេតុ​ទាំង​១២​ល្វែង គឺស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ហើយ​សុទ្ធ​សឹង​ជា​ឃ្លាំង​រថយន្ត​ទាំង​អស់ ។ ផ្ទះ​៧​ល្វែង​ត្រូវ​គេ​ធ្វើ​ជា​ឃ្លាំង​រថយន្ត​ចំនួន​៣ ស្ថិត​នៅ​លើ​ផ្លូវ​១៨៨ ផ្ទះ​លេខ ១៤,១៦ និង​១៨ គឺ​មាន​ម្ចាស់​តែ​មួយ ហើយ​ក៏​ជា​ផ្ទះ​ដែល​ភ្លើង​ផ្តើម​ឆេះ​មុនគេ​ដែរ និង​ផ្ទះ​៥​កន្លែង​ ស្ថិត​លើ​ផ្លូវ​១៩៤ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​រថយន្ត​ពន្លត់​វិញ ​មក​ដល់​ម៉ោង​នេះសរុប​ចំនួន​៣០​គ្រឿង បាញ់​៧៥​ដង ដែល​មក​ពី​ខាង​ក្រុង ក្រសួង ប៉េ​អឹ​ម ង​៧០ និងខាង​​រថយន្ត​របស់​ក្រុមហ៊ុន​ផង​ដែរ ។ ទំហំ​នៃ​ការ​ខូចខាត​​ គេ​នៅ​មិន​ទាន់​ដឹងចំនួន​​ពិតប្រាកដ​​ គ្រាន់តែ​ដឹង​ថា បាន​ខូចខាត​ធ្ងន់ធ្ងរ​ខ្លាំង​​ណាស់ សម្រាប់ហេតុការណ៍​​អគ្គិភ័យ​​នេះ តែសំណាងដែលមិនមាន​មនុស្សរងគ្រោះថ្នាក់ ។

គួរបញ្ជាក់ថា អគ្គិភ័យនេះ បានកើតឡើង​តាំងពីម៉ោង០៤ជាងទៀបភ្លឺថ្ងៃទី០៣ ធ្នូ ២០១៦ មក ។