ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុជ​កាំជ្រួច​លេង​នៅ​មាត់សមុទ្រ ចៃដន្យ​ផ្លា​ត​ត្រូវ​ក្មេង​ប្រុស​តូច​ម្នាក់​រង​របួសធ្ងន់

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​០៩​យប់ ថ្ងៃ​ទី​០២ ខែធ្នូ​នេះ ត្រង់​ចំណុច​តូប​៩៩១ ស្ថិត​នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះ​សីហ​នុ ក្មេង​ប្រុស​ម្នាក់ អាយុ​២​ខួប​៨​ខែ ត្រូវ​បាន​រង​របួស​ដោយសា

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​០៩​យប់ ថ្ងៃ​ទី​០២ ខែធ្នូ​នេះ ត្រង់​ចំណុច​តូប​៩៩១ ស្ថិត​នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះ​សីហ​នុ ក្មេង​ប្រុស​ម្នាក់ អាយុ​២​ខួប​៨​ខែ ត្រូវ​បាន​រង​របួស​ដោយសារ កាំជ្រួច​ផ្លា​តម​ក​ត្រូវ​កុមា​រា​រង​គ្រោះ​ដែល​កំពុង​អង្គុយ​ក្បែរ​ឪពុក​ម្តាយ បណ្តាល​ឲ្យ​រង​របួសធ្ងន់​។ ហើយ​ភ្លាម​នោះ​ដែរ កុមារ​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ឯ​រាជធានី​ភ្នំពេញ​ហើយ​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ស្រាវជ្រាវ​រក​ប្រភព​ដែល​បាញ់​កាំជ្រួច ដែល​ផ្លា​ត​ត្រូវ​កុមារ​រង​គ្រោះ​នោះ តាម​ពិត​ទៅ​ជា​ក្រុម​គ្រួសារ​របស់​កុមារ​រង​គ្រោះ​ខ្លួនឯង ដែល​ជា​អ្នក​បង្ក​ឡើង​ដោយ​ចៃដន្យ​៕