ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់កូនសិស្សអនុ​វិទ្យាល័យ​រតន​មណ្ឌល​​០​៦​នាក់យ៉ាងរន្ធត់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កូនសិស្សអនុ​វិទ្យាល័យ​រតន​មណ្ឌល​ចំនួន០៦នាក់ ដែល​ត្រូវ​រន្ទះបា.ញ់​ឲ្យ​របួស ពេលនេះ ​ត្រូវ​បាន​ក្រុម​គ្រួ​ពេទ្យ​ជួយសង្គ្រោះ​ឲ្យ​រួចផុត​ពី​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ហើយ​ ។ នេះ​បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃទី​២៨ មិថុនា​។ នាយ​ប៉ុ​ស្ដិ៍នគរបាល…

ខេត្តបាត់ដំបង ៖ កូនសិស្សអនុ​វិទ្យាល័យ​រតន​មណ្ឌល​ចំនួន០៦នាក់ ដែល​ត្រូវ​រន្ទះបា.ញ់​ឲ្យ​របួស ពេលនេះ ​ត្រូវ​បាន​ក្រុម​គ្រួ​ពេទ្យ​ជួយសង្គ្រោះ​ឲ្យ​រួចផុត​ពី​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ហើយ​ ។ នេះ​បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃទី​២៨ មិថុនា​។

នាយ​ប៉ុ​ស្ដិ៍នគរបាល ឃុំ​ស្ដៅបាន​ឲ្យដឹង​ថា សិស្ស​អនុវិទ្យាល័យ​រតន​មណ្ឌល​ចំនួន០៦នាក់ ក្នុង​នោះ​​ មាន​ស្រី​ចំនួន០៤នាក់ ត្រូវ​រន្ទះបា.ញ់​ឲ្យ​រង​របួស ក្នុងចំណោម​នោះ​ មាន​ប្រុស-ស្រី​ម្នាក់​រង​
របួ​ស​ធ្ងន់ តែ​ពេលនេះ ​ត្រូវ​គ្រួ​ពេទ្យ​ជួយសង្គ្រោះ​ឲ្យ​រួចផុត​ពី​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ហើយ​ ។

លោ​កនាយ​ប៉ុ​ស្ដិ៍​បាន​ប្រាប់​ថា កូនសិស្ស​ទាំងនោះ​ត្រូវ​រន្ទះបា.ញ់ ពេល​កំពុង​ឈរ​នៅ​ខាងមុខ​បន្ទប់​រៀន ខណៈ​មេឃ​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំង​ លាយឡំ​ខ្យល់​កន្ត្រាក់ និងផ្គរ​រន្ទះ​យ៉ាង​ខ្លាំងក្លា​ផង​។ បើ​តាម​លោក កែវ ណាគ្រី បាន​បញ្ជាក់​ថា បើ​ពិនិត្យ​នៅកន្លែង​កើតហេ​តុ រន្ទះ​បាន​បា.ញ់​ដើម​ឈើ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​នោះ តែ​មាន​ឥទ្ធិពល​ខ្លាំង​ជះ​ដល់​កូនសិស្ស​នៅ​ក្បែ​រ​នោះ ធ្វើឲ្យ​របួស០៦នាក់ តែ​សិស្ស​ស្រី​ម្នាក់​សន្ល.ប់​ស្តូក​​។

បើ​តាម​របាយ​កា​រណ៍បាតុភូត​រន្ទះបា.ញ់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង៣និង៣០នាទី​រសៀល​ថ្ងៃទី២៧ មិថុនា នៅ​ចំណុច​អនុ​វិទ្យ​ល័យ​រតន​មណ្ឌល ស្ថិត​ក្នុង​ភូមិ​បា​ណង់ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ខណៈ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង គ្រប់​ដណ្ដប់​ស្ទើរ​ទូទាំង​តំបន់​នោះ​។

សូម​បញ្ជាក់​ថា កាលពី​ជាង​មួ​យស​ប្ដា​ហ៏​មុន បាតុភូត​ផ្គរ​រន្ទះ​បែបនេះ បាន​កើត​ម្ដង​ហើយ​នៅ​ស្រុក​រតន​មណ្ឌល ដែល​រន្ទះ​បាន​បា.ញ់សត្វ​គោមួយ​ក្បាល​ងាប់ នៅ​ភូមិ​អូ​រល្មួន ឃុំ​ត្រែង រី​ឯ​នៅ​តាម​បណ្ដា​ស្រុក​ដទៃទៀត ក្នុង​ខេត្តបាត់ដំបង ក៏​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ និងរន្ទះបា.ញ់​ដូចគ្នា​ដែរ ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នេះ ៕

អត្ថបទសរសេរ ដោយ