ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​អស់លក្ខណ៍​ត្រឹម​បន្ទប់​ប្រធាន​ផ្សារ «​វិ​ន​មីង​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​ព័ទ្ធ​ចាប់​វាយ​ឡើង​ទ្រម​ទើប​យក​ទៅ​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ បន្ទាប់​ពី​បុរស​នោះ​នេះ​ធ្វើ​សកម្មភាព​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​ព័ទ្ធ​ចាប់​វាយ​ឡើង​ទ្រម​ទើប​យក​ទៅ​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ បន្ទាប់​ពី​បុរស​នោះ​នេះ​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​របស់​ប្រធាន​ផ្សារ វិ​ន​មីង ដែល​មា​នទី​តាំងនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សុ​ធ ធី អាយុ​៣១​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ជនសង្ស័យ​គឺជា​មុខសញ្ញា​យ៉ាង​សកម្ម​ដែល​តែងតែ​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​ជា​ញឹកញាប់ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឈិ​ន ស៊ី​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​ប្រធាន​ផ្សារ វិ​ន​មីង ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើង​ហេតុ បន្ទប់​ជួល​របស់​ប្រធាន​ផ្សា​រវិន​មីង​នោះ​មនុស្ស​នៅទេ ដោយ​ជាប់​ទៅ​ធ្វើការ​រៀង​ៗ​ខ្លួន ឆ្លៀ​ពេល​នោះ​ជន​ស​ង្ស័​ង​បាន​ទៅ​ធ្វើ​សកម្មភាព​គាស់​ដើម្បី​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ​ចៃដន្យ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ទាន់​ស្រែ​កថា ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ព័ទ្ធ​ចាប់​បាន និង​វាយ​ទាត់​ធាក់​ឡើង​ទ្រម​ទើប​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕