ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១០ មិថុនា

13 ឆ្នាំ មុន

ឆ្នាំ​១៩៤២
-​កងទ័ព​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់ បាន​ដុត​ភូមិ​លីឌី​ស​របស់​ប្រទេស​ឆេ​ក​បណ្ដាល​ឱ្យ​ស្លា.ប់
មនុស្ស​១៩២​នាក់​ដើម្បី​សងសឹក និង​ការសម្លា.ប់​មន្ដ្រីជាន់ខ្ពស់​អា​ល្លឺ​ម៉​ង់​ឈ្មោះ​រ៉េ​ន ហាតហេ​ឌ្រី​ក ។
​ឆ្នាំ​១៩៤៤
-​ក្នុង​អំឡុង​មាន​សង្គ្រាមលោក​លើក​ទី​២ អ្នក​ភូមិ​អូ​រ៉ា​ឌួសៀ​ក្លា​ន ចំនួន​៦៤២​នាក់ ក្នុង​នោះ​បុរស​១៩០​នាក់ស្ដ្រី​២៤៧​នាក់ ក្មេង២០៥​នាក់​នៅ​ប្រទេស​បារាំង​បាន​ត្រូវ​ទ័ពណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់​ សម្លា.ប់ ។
-​អ្នក​ភូមិ​ឌី​ស​តូ​ម៉ូ​ចំនួន​២១៨​នាក់​ក្នុង ខេត្ដ​អូ​បេ​ទី ប្រទេស​ក្រិ​ចត្រូវ​ទ័ព​អា​ល្លឺ​ម៉​ង់សម្លា.ប់ ។

ឆ្នាំ​១៦២៤
-​ប្រទេស​បារាំង និង​ប្រទេស​ហុ​ល្លង់​បាន ចុះហត្ថលេខា​លើ​សន្ធិសញា​សន្ដិភាព​កូ​មប៉ា​ញ  ។
ឆ្នាំ​១៧១៩
-​មានការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ភ្នំ​គ្លែ​នសៀ​ល នៃ​ប្រទេស​ស្កុ​តឡែ​ន រវាង​កងទ័ពប្រទេស​អង់គ្លេស និង​កងទ័ព​ប្រទេស​អេស្ប៉ា​ញ ។ អង់គ្លេស​មាន​ទ័ពថ្មើរជើង​៨៥០នាក់ ទ័ព​សេះ​១២០​ក្បាល និង​កាំភ្លើង​ធំ​៤ដើម​បាន​យកឈ្នះ​លើទ័ព​អេ​ស្ប៉ា​ញ​ដែល​មាន ១.០០០​នាក់ ។
ឆ្នាំ​១៧៨៦
-​មានការ​បាក់​ដី​ច្រាំង​ទន្លេ​ដា​ឌូ ដែលបណ្ដាល​មក​ពី​គ្រោះ​រញ្ជួយ​ដី​កាលពី​១០​ថ្ងៃមុន បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​១០០.០០០​នាក់ ក្នុង​ខេត្ដ​ស៊ី​ឈួ​ន ប្រទេស​ចិន ។
-​សារមន្ទីរ​សួនឧទ្យាន​ហ្សា​ដាំង ដឺ​ប្លង់​ត៍ បាន​បើក​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង ហើយមួយ​ឆ្នាំ​ក្រោយមក​បាន​ក្លាយជា​សួនសត្វ
សាធារណៈ​ទី​មួយ​ក្នុង​ពិភពលោក ។
ឆ្នាំ​១៨៨៦
-​ភ្នំភ្លើង​ថា​រ៉ា​វ៉េ​រា ក្នុង​ប្រទេស​ញូ​វ​ហ្សេឡែ​ន​បាន​ផ្ទុះ បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់១៥៣​នាក់ និង​បាន​បំផ្លាញ​តំបន់​អច្ឆរិយៈ​ទី​៨ របស់​ពិភពលោក គឺ​តំបន់​តេ​រ៉ា​ស់ ពណ៌​.​ស និងពណ៌​ផ្កាឈូក  ។
ឆ្នាំ​១៩៤០
-​ប្រទេស​អ៊ី​តា​លី​បាន​ប្រកាសសង្គ្រាម​ជាមួយ​ប្រទេស​បារាំង និង​ចក្រភព​អង់គ្លេស ។
-​កងទ័ព​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​វាយ​ទៅដល់​ដៃសមុទ្រ​អា​ត្ល​ង់​ទិ​ក​ប្រទេស​បារាំង និងប្រទេស​អង់គ្លេស ។
-​ប្រទេស​កា​ណា​ដា​បាន​ប្រកាសសង្គ្រាមជាមួយ​ប្រទេស​អ៊ី​តា​លី ។
-​ប្រទេស​ន័​រ​វ៉េ​សបាន​ចុះចាញ់​កងទ័ពប្រទេស​អា​ល្លឺ​ម៉​ង់ ។
ឆ្នាំ​១៩៤២
-​កងទ័ព​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់ បាន​ដុត​ភូមិ​លីឌី​ស​របស់​ប្រទេស​ឆេ​ក​បណ្ដាល​ឱ្យ​ស្លាប់
មនុស្ស​១៩២​នាក់​ដើម្បី​សងសឹក និង​ការសម្លាប់​មន្ដ្រីជាន់ខ្ពស់​អា​ល្លឺ​ម៉​ង់​ឈ្មោះ​រ៉េ​ន ហាតហេ​ឌ្រី​ក ។
ឆ្នាំ​១៩៤៤
-​ក្នុង​អំឡុង​មាន​សង្គ្រាមលោក​លើក​ទី​២ អ្នក​ភូមិ​អូ​រ៉ា​ឌួសៀ​ក្លា​ន ចំនួន​៦៤២​នាក់ ក្នុង​នោះ​បុរស​១៩០​នាក់ស្ដ្រី​២៤៧​នាក់ ក្មេង២០៥​នាក់​នៅ​ប្រទេស​បារាំង​បាន​ត្រូវ​ទ័ពណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់​សម្លាប់ ។
-​អ្នក​ភូមិ​ឌី​ស​តូ​ម៉ូ​ចំនួន​២១៨​នាក់​ក្នុង ខេត្ដ​អូ​បេ​ទី ប្រទេស​ក្រិ​ចត្រូវ​ទ័ព​អា​ល្លឺ​ម៉​ង់សម្លាប់ ។
ឆ្នាំ​១៩៥៤
-​កងទ័ព​ស្ម័គ្រចិត្ដ​ប្រទេស​អូស្ដ្រាលី​បានចូល​មក​បោះជំរំ​លើ​ឆ្នេរ​នៃ​ប្រទេស​ប្រ៊ុ​យ​ណេដើម្បី​រំដោះ​ចេញពី​ការ​គ្រប់គ្រង​របស់​ប្រទេសជប៉ុន ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៤១ ។
ឆ្នាំ​១៩៦៥
-​ការ​ប្រយុទ្ធ​នៅ​ដុ​ង​សៃ​បាន​ចាប់ផ្ដើមរវាង​ទ័ព​វៀត​កុង​ដែល​មានកំ​លាំង​៥០០​នាក់​ទល់​នឹង​ទ័ព​វៀតណាម​ខាងត្បូង​រួម​ជាមួយ
សហរដ្ឋអាមេរិក​។
ឆ្នាំ​១៩៦៧
-​ប្រទេស​អ៊ី​ស្រា​អែ​ល និង​ប្រទេស​ស៊ី​រី បាន​យល់ព្រម​ឈប់​បាញ់​ក្រោយ​ពី​មានសង្គ្រាម​៦​ថ្ងៃ ។
ឆ្នាំ​១៩៩៧
-​នៅ​មុន​ការ​រត់​ភៀសខ្លួន​ពី​មូលដ្ឋាន​នៅភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា (​អន្លង់​វែង​) មេដឹកនាំ​ខ្មែរក្រហម​ប៉ុ​ល ពត បាន​ចេញបញ្ជា​ឱ្យ​សម្លាប់​លោក​សុ​ន សេន និង​ក្រុមគ្រួសារ​ដែល​មាន​សមាជិក​ទាំងអស់​១១​នាក់ឱ្យ​ផុត​ពូជ ។
ឆ្នាំ​១៩៩៩
-​អង្គការ​ណា​តូ បាន​បញ្ឈប់​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ទៅ​លើ​ប្រទេស​យូ ហ្គោ​ស្លា​វី ក្រោយ​ពី​លោក​ប្រធានាធិបតី​ស្លូ​បូដាន មី​ឡូ​សេ​វី​ក យល់ព្រម​ដកទ័ព​ចេញពីកូ​សូ​វ៉ូ ។
ឆ្នាំ​២០០៥
-​នៅ​ប្រទេស​ជប៉ុន សិស្ស​វិទ្យាល័យ​ម្នាក់បាន​គប់​គ្រាប់បែក​ចូល​ថ្នាក់រៀន​ក្នុង​ទីក្រុងហ៊ី​ការី ខេត្ដ​យ៉ា​ម៉ា​គូ​ឈិ បណ្ដាល​ឱ្យ​របួស៦៩​នាក់ ។
ឆ្នាំ​២០០៧
-​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោកហា​មី​ដ កា​ហ្សៃ បាន​ភៀសខ្លួន​ដោយ​សុវត្ថិភាព​ចេញពី​ការ​ធ្វើឃាត​នៅ​ក្នុង​ខេត្ដ​ហ្គា​ស
នី​របស់​ពួក​តា​លី​បង់ ដោយសារ​ការ​បាញ់ខុស​ទិស​ដៅ ។
ឆ្នាំ​២០០៩
-​ប្រទេស​ថៃ​បាន​បញ្ជូន​កងទ័ព​ទៅ​ព្រំដែន​ជាមួយ​ប្រទេស​ភូមា បន្ទាប់​ពី​មានការហូរ​ចូល​ជនភៀសខ្លួន​កា​រ៉េ​ន ក្រោយ​ពី​កងទ័ពភូមា​បើក​ការ​វាយប្រហារ​លើ​ជនជាតិ​កា​រ៉េ​នដែល​ព្យាយាម​តស៊ូ​បំបែក​រដ្ឋ ៕