ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​លូតលាស់​បាន​3,2% ក្នុង​ត្រីមាស​ទី​3

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​នា​ត្រីមាស​ទី​៣ បាន​លូតលាស់​លឿន​ជាង​ការ​គិត​ទុក និង​លឿន​ជាងគេ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ ដោយសារ​ការ​ចំណាយ​ក្នុងស្រុក​ដ៏​រឹង​មាំ និង​ការ​នាំ​ចេញ​

សហរដ្ឋអាមេរិក ៖ សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​នា​ត្រីមាស​ទី​៣ បាន​លូតលាស់​លឿន​ជាង​ការ​គិត​ទុក និង​លឿន​ជាងគេ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ ដោយសារ​ការ​ចំណាយ​ក្នុងស្រុក​ដ៏​រឹង​មាំ និង​ការ​នាំ​ចេញ​សណ្តែកសៀង​កើនឡើង ។

ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រចាំឆ្នាំ បាន​កើនឡើង​៣,២% ច្រើន​ជាង​ការ​គិត​ទុក​មុន​ដែល​ស្មើ​តែ​២,៩%​ប៉ុណ្ណោះ ។ នេះ​ជា​ការ​លូតលាស់​លឿន​បំផុត​តាំងពី​ត្រីមាស​ទី​៣ ឆ្នាំ​២០១៤​មក និង​បាន​ជួយ​ជំរុញ​ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​កើនឡើង​ផង​ដែរ ។

ទិន្នន័យ​ពី​ផ្នែក​អចលនទ្រព្យ ការ​លក់រាយ និង​ផ្នែក​ផលិតកម្ម​បង្ហាញ​ថា សេដ្ឋកិច្ច​រក្សា​កម្លាំង​ជំរុញ​បាន​ល្អ ហើយ​សូ​ម្បី​តែ​ការ​នាំ​ចេញ​ក៏​បង្ហាញ​ពី​សញ្ញា​ល្អ​ដែរ ព្រោះ​មានការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ ។

ទំនិញ​នៅ​ក្នុង​ស្តុក​មិន​បាន​កើនឡើង​ដូច​ការ​គិត​ឡើយ ប៉ុន្តែ​មិនមែន​លក់ទំនិញ​មិន​ចេញ​ទេ មាន​ន័យ​ថា ពួក​គេ​នឹង​ទទួល​បានការ​កុម្ម​ង់​ថ្មី​ៗ​ទៀត ដែល​នឹង​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ខាង​មុខ ។

ជាមួយ​គ្នា​នេះ ក្រសួង​ខាងលើ​ក៏​បាន​និយាយ​ថា ការ​ចំណាយ​ក្នុងស្រុក ត្រូវ​បាន​រាប់​បញ្ចូល​២​ភាគ​៣​នៃ​សកម្មភាព​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក ក៏​បាន​កើនឡើង​២,៨%​ផង​ដែរ​ក្នុង​ត្រីមាស​ទី​៣ ។

ការ​ចំណាយ​ផ្នែក​អាជីវកម្ម​លើ​ឧបករណ៍​បាន​ធ្លាក់​ចុះ​ដល់​៤,៨%​ឯណោះ ច្រើន​ជាង​ការ​គិត​ទុក​មុន​ដែល​ស្មើនឹង​២,៧% ។ នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​ចំណាយ​លើ​ឧបករណ៍​៤​ត្រីមាស​ជាប់​ៗ​គ្នា ។

ដោយ​មានការ​កើនឡើង​ប្រមាណ​៧,៦%​នៃ​ប្រាក់​ចំណូល​ក្រុមហ៊ុន ការ​វិនិយោគ​ផ្នែក​អាជីវកម្ម​នៅ​តែ​មាន​សង្ឃឹម​ក្នុង​ការ​ងើបឡើង​វិញ ។ គួរ​បញ្ជាក់​ថា ប្រាក់​ចំណូល​ក្រុមហ៊ុន​បាន​ធ្លាក់​ចុះ​១,៩% ក្នុង​ត្រីមាស​ទី​២ ។

ជា​ចុង​ក្រោយ ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​គឺ​នៅ​ត្រឹម​១០,១%​ដដែល ជា​ល្បឿន​លឿន​ជាងគេ​តាំងពី​ត្រីមាស​ទី​៤ ឆ្នាំ​២០១៣​មក ។ ការ​នាំ​ចេញ​កើនឡើង​នេះ មួយ​ផ្នែក​ធំ​មក​ពី​ការ​នាំ​ចេញ​សណ្តែកសៀង ព្រោះតែ​ការ​ប្រមូល​ផល​ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល​មានការ​អន់​ថយ ៕