ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ស្នើ​ឱ្យ​អីុ​រ៉​ង់​វិនិយោគ​ផ្នែក​កែ​ច្នៃ​ប្រេង

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​បាន​ស្នើ​ឲ្យ​ប្រទេស​អីុ​រ៉​ង់​វិនិយោគ​លើ​គម្រោង​កែ​ច្នៃ​ប្រេង​ក្នុង​ប្រទេស​របស់​ខ្លួន ខណៈ​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ​អាច​ផ្គត់ផ្គង់​ដល់​កន្លែង​កែ​ច្នៃ​ប្រេង​នៅ​ឥណ្ឌូ​ណេ​ស៊ី​បាន ។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​បាន​ស្នើ​ឲ្យ​ប្រទេស​អីុ​រ៉​ង់​វិនិយោគ​លើ​គម្រោង​កែ​ច្នៃ​ប្រេង​ក្នុង​ប្រទេស​របស់​ខ្លួន ខណៈ​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ​អាច​ផ្គត់ផ្គង់​ដល់​កន្លែង​កែ​ច្នៃ​ប្រេង​នៅ​ឥណ្ឌូ​ណេ​ស៊ី​បាន ។

ប្រធាន​គ្រប់គ្រង​ផ្នែក​ប្រេង លោក Wiratmaja Puja មក​ពី​ក្រសួង​ថាមពល និង​ធនធាន​រ៉ែ បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ៖ « ពួក​យើង​បាន​ស្នើ​ដល់​ប្រទេស​អីុរ៉​ង់​ឲ្យ​វិនិយោគ​កន្លែង​​កែ​ច្នៃ​ប្រេង Bontang (​នៅ Kalimantan ខាងកើត​) ជាមួយ​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ Pertamina ឬ​ក៏​សាងសង់​កន្លែង​កែ​ច្នៃ​ប្រេង​ផ្ទាល់​មួយ​ក៏​បាន​ព្រោះ​ពួក​យើង​អនុ​ញ្ញាត​ឲ្យ​មានកម្ម​សិ​ទិ្ធ​អាជីវកម្ម ១០០% រួច​មក​ហើយ​សម្រាប់​ជនបរទេស » ។

លោក Wiratmaja បន្ត​ថា កាលពី​ស​ប្តា​ហ៍​មុន សំណើ​មួយ​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ក្រុម​ប្រតិភូ​អីុ​រ៉​ង់ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី Mahmoud Vaezi ក្នុង​ក្រសួង​ទំនាក់ទំនង និង​បច្ចេកវិទ្យា​ព័ត៌មាន​ផង​ដែរ ។

លោក​បន្ថែម​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បច្ចុប្បន្ន បាន​ទិញ​ឧស្ម័ន​ប្រេងកាត​ពី​ប្រទេស​អីុ​រ៉​ង់ ហើយ​ក៏​មាន​គម្រោង​ទិញ​ប្រេង​ឆៅ​ពី​ទីនោះ​ទៀត​ផង ។ លោក​ថ្លែង​ថា ៖ «​ប្រសិនបើ​ប្រទេស​អីុ​រ៉​ង់​វិនិយោគ​លើ​ផ្នែក​កែ​ច្នៃ​ប្រេង​នៅ​ឥណ្ឌូ​ណេ​ស៊ី ពួក​គេ​អាច​ផ្គត់ផ្គង់​កន្លែង​កែ​ច្នៃ​ទាំងនោះ​ដោយ​ប្រេង​ឆៅ​របស់​ខ្លួន » ។

ពី​មុន​មក រដ្ឋាភិបាល​ក៏​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​អញ្ជើញ​ក្រុមហ៊ុន Aramco របស់​ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត​ឲ្យ​មក​វិនិយោគ​ក្នុង​គម្រោង​កែ​ច្នៃ​ប្រេង Cilacap នៅ Java កណ្តាល​​ផង​ដែរ​។ បន្ទាប់​ពី​កន្លែង​កែ​ច្នៃ​នោះ​ចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ Aramco នឹង​អាច​ផ្គត់ផ្គង់​ប្រេង​ឆៅ​បាន​មួយ​ចំនួន​ធំ ៕