ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចូលចិត្តបង្ហោះរូប​ហាត់​កីឡា​​ខ្លួនឯង​ ​«ជា​មនុស្ស​មាន​​​បញ្ហា​ផ្លូវ​​​ចិត្ត»

7 ឆ្នាំ មុន

សាក​និយាយ​ឱ្យ​​ត្រង់​ទៅ​មើល តើ​អ្នក​ដែល​មាន​មិត្ត​​តែងតែ​​ចូលចិត្ត​បង្ហោះ​ថា ​ពួក​គេ​​នៅ​កន្លែង​ហាត់​កីឡា​ដែរ​ឬទេ​? ឬ​ក៏​ម្នាក់​នោះ​គឺជា​​អ្ន​ក?​ ប្រាកដ​​ណាស់ នៅ​ពេល​ដែល​អ្នក​​ឃើញ​គេ​បង្ហោះ​ដូច្នេះ អ្នក​ប្រហែលជា​អាច​មាន​អារម្មណ៍ល្អ​ នា​ពេល​ព្រឹក តែ​អ្នក​ក៏​អាច​មាន​អារម្មណ៍​ថា​ ធុញ​ផង​ដែរ ​។

សាក​និយាយ​ឱ្យ​​ត្រង់​ទៅ​មើល តើ​អ្នក​ដែល​មាន​មិត្ត​​តែងតែ​​ចូលចិត្ត​បង្ហោះ​ថា ​ពួក​គេ​​នៅ​កន្លែង​ហាត់​កីឡា​ដែរ​ឬទេ​? ឬ​ក៏​ម្នាក់​នោះ​គឺជា​​អ្ន​ក?​ ប្រាកដ​​ណាស់ នៅ​ពេល​ដែល​អ្នក​​ឃើញ​គេ​បង្ហោះ​ដូច្នេះ អ្នក​ប្រហែលជា​អាច​មាន​អារម្មណ៍ល្អ​ នា​ពេល​ព្រឹក តែ​អ្នក​ក៏​អាច​មាន​អារម្មណ៍​ថា​ ធុញ​ផង​ដែរ ​។

តាម​ប្រភព​ព័ត៌មានពី Independent អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Brunel University ទីក្រុង​ឡុ​ន​ដុន​ បាន​ធ្វើការ​សិក្សា​ថា​តើ​ហេតុ​អ្វី​ បានជា​មាន​មនុស្ស​ជា​ច្រើន ​ចូលចិត្តចែករំលែក​លំ​ហាត់ប្រាណ​របស់​ពួក​គេ​​លើ​ប្រព័ន្ធ​សង្គម? លទ្ធផល​ដែល​បាន​ចេញ​មក​នោះ​ ប្រហែលជា​មិនល្អ​ទេ​ ដែល​ចម្លើយ​នោះ ​គឺ​ញៀន​នឹង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍ និង​ជំនឿ​ចិត្តពេក ។

អ្ន​ក​ដែល​តែងតែ​ចូល​ចិត្ត​ប្រាប់​គេឯង​ពី​ការ​ធ្វើ​លំ​ហាត់ប្រាណ​របស់​ខ្លួន​ តែងតែ​ជា​ប្រភេទ​មនុស្ស​​មាន​អំនួត​លើ​ខ្លួនឯង​ជ្រុល​ ។ យោង​ទៅ​តាម​អ្នក​ស្រាវជ្រាវ​ទាំងនោះ គោលដៅ​ដំបូង​របស់​មនុស្ស​ប្រភេទ​នេះ​ គឺ​ដើម្បី​អួត​ពី​ពេល​ដែល​ពួក​គេ​ប្រើប្រាស់​សម្រាប់​ថែរក្សា​សម្រស់​របស់​ខ្លួន​។ ជា​ការ​ពិត​ណាស់ ការ​បង្ហោះ​បែប​នេះ​ ភាគច្រើន​តែង​ទទួល​បានការ Like ច្រើន​ជាង​ការ​បង្ហោះ​ផ្សេង​ៗ​ទៀត​ផង​។

ការ​សិក្សា​ខាងលើ​​សរុប​មក​ថា «​មនុស្ស​ប្រភេទ​នេះ ​តែងតែ​ចែករំលែក​ពី​សមិទ្ធផល​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​អារម្មណ៍​ទាមទារ​ចំណាប់អារម្មណ៍ និង​ការ​ទទួលស្គាល់​ពី​មនុស្ស​លើ Facebook​ » ។ ប៉ុន្តែចំនួន​នៃ​ការ Like របស់​មនុស្ស​មិន​​ប្រាកដ​ជា​មាន​ន័យ​ថា ​មនុស្ស​ទាំងអស់​ចូល​ចិត្តការ​អួត​នោះ​ទេ​ ។

លោក​វេជ្ជបណ្ឌិត Tara Marshal បាន​និយាយ​ថា «​ទោះជា​ការ​សិក្សា​របស់​យើង​បានឱ្យ​​ឃើញ​ថា​ ការ​អួត​របស់​មនុស្ស​ប្រភេទ​ខាង​លើ​ ត្រូវ​បាន​តបស្នង​ដោយ​ការ Like និង​ការ Comment ច្រើន​ជាង​ការ​បង្ហោះ​ពី​អ្វី​ផ្សេង​ពិតមែន ប៉ុន្តែ​ពេល​ខ្លះ​មនុស្ស​ទាំងនោះ​ ត្រូវ​បាន​ជំរុញ​ឲ្យ​បង្ហោះ​បន្ថែម​ ព្រោះតែ​មិត្ត​របស់​គេ​លើ Facebook ធ្វើការ Like ក្នុង​ពេល​ដែល​លួច​ស្អប់​នឹង​អំនួត​ទាំងនោះ​ទៅ
​វិញ​» ។

ដូច្នេះ​ សូមអ្នក​​សាកសួរ​ខ្លួនឯង​ទៅ​មើល​ថា ​អ្នក​បង្ហោះ​ចែករំលែក​ពី​លំ​ហាត់ប្រាណ​ខ្លួន​ ដោយ​មូលហេតុ​អ្វី? ​តើ​អ្នក​ដែល Like និង Comment លើ​ការ​បង្ហោះ​របស់​អ្នក​ទាំងនោះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចិត្ត​ស្មោះ​ឬទេ?