ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zenf One ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​របស់ Asus

7 ឆ្នាំ មុន

ក្រុមហ៊ុន​Asus ទើបតែ​បាន​បង្ហាញ​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Zenfone 3 ។ វា​ជា​ម៉ូ​ដែល​រចនា​ឡើង​សម្រាប់​អ្នក​ចូល​ចិត្ត​ថតរូប និង​ស្តាប់​តន្ត្រី ។ វា​មាន​កាមេរ៉ា​ទំហំ​១៦MP និង​មាន​កាមេរ៉ា​ខាង​មុខ​ទំហំ​៨MP

ក្រុមហ៊ុន​Asus ទើបតែ​បាន​បង្ហាញ​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Zenfone 3 ។ វា​ជា​ម៉ូ​ដែល​រចនា​ឡើង​សម្រាប់​អ្នក​ចូល​ចិត្ត​ថតរូប និង​ស្តាប់​តន្ត្រី ។ វា​មាន​កាមេរ៉ា​ទំហំ​១៦MP និង​មាន​កាមេរ៉ា​ខាង​មុខ​ទំហំ​៨MP ហើយ​មាន​កញ្ចក់​Gorilla ដែល​មិន​ឆ្កូត ហើយ​តួ​របស់​វា​ធ្វើ​ឡើង​ពី​លោក​ហៈ ។ វា​មាន​អេ​ក្រង់​ទំហំ​៥,៥​អ៊ី​ញ មាន​រ៉េ​ម​៣GB សម្រាប់​ម៉ូ​ដែល​zenfone ដែល មាន​អង្គ​ចង​ចាំ​៣៣២GB និង​មាន​រ៉េ​ម​៤GB សម្រាប់​ម៉ូ​ដែល​ដែល​មាន​អង្គ​ចង​ចាំ​៦៤GB ហើយ​អាច​បន្ថែម​អង្គ​ចង​ចាំ​រហូត​ដល់​២៥៦GB ។
ទូរស័ព្ទ​នេះ​វា​ដំណើរការ​ដោយ​ប្រព័ន្ធ​Android 6.0.1 Marshmallow លើស​ពី​នេះ​ទៅ​ទៀត​វា​មាន​កម្លាំង​ថ្ម​៣០០០Ah ហើយ​សាក​ថ្ម​បាន​ឆាប់រហ័ស ។ មាន​បំពាក់​បច្ចេកវិទ្យា​រ័​ស្គ​ន​ម្រាមដៃ ហើយ​វា​បំពាក់​CPU ប្រភេទ​Octa-core 2.0 GHz Cortex-A53 ។ ម៉ូ​ដែល​នេះ​មាន​ស៊ី​ម​កាត់​ចំនួន​ពីរ វា​មាន​Wifi មាន​Bluetooth មាន​GPS មាន​វិទ្យុ និង​មាន​ទម្ងន់​១៥៥​ក្រាម ។

ថ្ម​របស់​ទូរស័ព្ទ​នេះ​ដាក់​ជាប់​ជាមួយ​ម៉ាស៊ីន​តែ​ម្តង ។ Zenfone 3 មាន​លក់​នៅ​ទីផ្សារ​អឺរ៉ុប​និង អាស៊ី​។ ទីផ្សារ​បន្ទាប់​សម្រាប់​ម៉ូ​ដែល​នេះ​គឺ​នៅ​សហរដ្ឋអាមេរិក ហើយ​សម្រាប់​ម៉ូ​ដែល​ដែល​មាន អង្គ​ចង​ចាំ​៣២GB ៕