ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេអាច​នៅរក​ត្បូង​បរ​ប៉ៃ​​លិន ទៅលក់ឱ្យ​ឈ្មួញ​​ជាបន្ត​បន្ទាប់​​

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ស្ងប់ស្ងាត់​​អស់​មួយ​​រយៈ បច្ចុប្បន្ននេះ​​គេ​សង្កេត​ឃើញ​ថា នៅ​មាន​ក្រុម​ឈ្មួញ​អាច​បន្ត​រក​គ្រាប់​ត្បូង​​ដ៏​មាន​តម្លៃ ដើម្បី​យក​ទៅ​​លក់​ឱ្យ​អាជីវ​​ករ​កែ​ច្នៃ​ ធ្វើ​ជា​គ្រឿងអលង្ការទៅ​លក់​​បន្ត​បាន​​​​ ។ ជា​​ពិសេស​ ច្នៃ​លក់​ឱ្យ​​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ស្ងប់ស្ងាត់​​អស់​មួយ​​រយៈ បច្ចុប្បន្ននេះ​​គេ​សង្កេត​ឃើញ​ថា នៅ​មាន​ក្រុម​ឈ្មួញ​អាច​បន្ត​រក​គ្រាប់​ត្បូង​​ដ៏​មាន​តម្លៃ ដើម្បី​យក​ទៅ​​លក់​ឱ្យ​អាជីវ​​ករ​កែ​ច្នៃ​ ធ្វើ​ជា​គ្រឿងអលង្ការទៅ​លក់​​បន្ត​បាន​​​​ ។ ជា​​ពិសេស​ ច្នៃ​លក់​ឱ្យ​​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ដែល​​ធ្វើ​ដំណើរ​​មក​ពី​បណ្តា​ខេត្ត​នានា ចូល​មក​លេង​កម្សាន្ត​​ក្នុង​ទឹកដី​ខេត្ត​ត្បូង​ពេជ្រ កាល​ពី​អំឡុង​រដូវ​បុណ្យ​​ភ្ជុំបិណ្ឌ និង​ចូល​ឆ្នាំ​ខ្មែរ​ផង​ដែរ ។

​បើ​តាម​ប្រភព​​ពី​ស្ត្រី​ជា​អាជីវករ​លក់​ត្បូង​ម្នាក់ ឈ្មោះ​ម៉ៅ សោភា អាយុ​៣០​ឆ្នាំ  រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា រហូត​មក​ទល់​​​ពេល​នេះ គ្រាប់​ត្បូង​នៅ​ក្នុង​ខេត្ត​ប៉ៃលិនមិន​ទាន់​អស់​នៅឡើយ​ទេ គឺ​អាច​សេសសល់​សម្រាប់ឱ្យ​ឈ្មួញ​ជី​ក
ក​កា​យ​​យក​ទៅ​លក់​ជូន​អាជីវករ​កែ​ច្នៃ ដាក់​តាំង​ក្នុង​​ទូ​លក់​ឱ្យ​ប្រជាពលរដ្ឋ ដែល​និយម​គ្រឿង​អ​លង្ការ យក​ទៅ​ប្រើប្រាស់​លំអ​រូបរាង​កាយ ។

​ត្បូង​ប៉ៃលិន​មាន​២​ប្រភេទ គឺ​ត្បូង​កណ្តៀង និង​ត្បូង​ទទឹម ហើយ​តម្លៃ​លក់ ក៏​អាស្រ័យ​ទៅ​លើ​ត្បូង​នោះ​ដែរ ។ បើសិនជា​ត្បូង​ល្អ ក្នុង​មួយ​កា​រ៉ាត់ អាច​លក់​បាន​១០០​ដុល្លារ ឬ​ក៏​លើស​នេះ ព្រោះ​មាន​ត្បូង​មួយ​ចំនួន​ដែល​មាន​ទំហំ​ធំ គេ​អាច​លក់​បាន​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ ។ ​

​បើ​តាម​​កម្មករ​ច្នៃត្បូង​ម្នាក់បានឱ្យ​ដឹង​ថា ការ​ខាត់​ច្នៃ​គ្រាប់​ត្បូង ត្រូវ​តែ​ខិតខំ​ប្រឹង​ប្រែង​ផ្ចិតផ្ចង់​យកចិត្តទុកដាក់ ដូច​គ្នា​ទៅ​នឹង​ការ​យក​មាស​ច្នៃ​ធ្វើ​ខ្សែ​.ក​ដែរ ដោយ​ច្នៃ​ម៉ូត​គ្រប់​បែប​យ៉ាង ដើម្បី​ទាក់ទាញ​ភ្នែក​អតិថិជន ពេល​ឃើញ​ទាក់ចិត្ត​អាច​ទិញ​យក​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ឬ​ជួញដូរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​ផង​ដែរ ។ ការ​ច្នៃត្បូង ក្នុង​១​កា​រ៉ាត់ អាច​ទទួល​បាន​ប្រាក់​ឈ្នួល​១​ដុល្លារ ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ អាច​ធ្វើ​បាន​ច្រើន សម្រាប់​ឱ្យ​ថៅកែ ដាក់​តាំង​លក់​នៅ​ក្នុង​ទូ មុខ​ផ្ទះ​ដាក់​បង្ហាញ​ភ្ញៀវ  ។