ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រ​ង្ស៊ី ថា​លទ្ធផល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នឹង​ធ្វើ​ឲ្យ CNRP ឈ្នះ​ឆ្នោត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គន​បក្ស​សង្គ្រោះ​ជាតិ លោ​សម រ​ង្ស៊ី បាន​សម្តែង​ការ​សាទរ​ចំពោះ​លទ្ធផល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បញ្ជី​ថ្មី​ឆ្នាំ​២០១៦ និង​ថា​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នឹង​ឈ្នះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ។

រាជធានី​ភ្នំពេញ ៖ ប្រធាន​គន​បក្ស​សង្គ្រោះ​ជាតិ លោ​សម រ​ង្ស៊ី បាន​សម្តែង​ការ​សាទរ​ចំពោះ​លទ្ធផល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បញ្ជី​ថ្មី​ឆ្នាំ​២០១៦ និង​ថា​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នឹង​ឈ្នះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក សម រ​ង្ស៊ី បាន​ហៅ​លទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ ២០១៦ ថា​ជា​បើកផ្លូវ​ផ្តល់​ជ័យ​ឲ្យ​ជំនះ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៧ និង ២០១៨ ទោះជា​ពលរដ្ឋ​ខ្មែរ​ជាង ១​លាន​នាក់ មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ៗ​នេះ ដោយសារ​តែ​ស្នាក់​នៅ​ក្រៅប្រទេស ក៏​យើង​អាច​សប្បាយ​រីករាយ អំពី​លទ្ធផល​សរុប​នៃ​ដំណើរការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ក្នុង​រយៈពេល ៣ ខែ​កន្លង​មកនេះ​។

លោក​បញ្ជាក់​ថា​«​ខ្ញុំ​សូម​កោតសរសើរ​អស់ពីដួងចិត្ត​ចំពោះ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ដែល​បាន​ខិតខំ​ទៅ​ចុះ​ឈ្មោះ​ឲ្យ​ទាល់តែ​បាន ដើម្បី​រក្សា​សិទ្ធិ​បោះ​ឆ្នោត​របស់​ខ្លួន ហើយ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​នាម​ជា​ពលរដ្ឋ​ពេញ​លក្ខណៈ ។ ជា​ពិសេស ខ្ញុំ​សូម​សម្តែង​ការ​កោតសរសើរ​ដ៏​លើសលប់ ចំពោះ​ស្ត្រី​ខ្មែរ ៤.២១៣.៤២៧ នាក់ តំណាង​ឲ្យ ៥៣,៥ ភាគរយ នៃ​ចំនួន​សរុប​ប្រជាពលរដ្ឋ ៧.៨៧៣.១៩៤ នាក់ ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រកបដោយ​ជោគជ័យ​»​។

ជាមួយ​គ្នា​នោះ​ដែរ​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ក៏​បាន​លើក​ឡើង​ទៀត​ថា ការ​បោះ​ឆ្នោត​នីមួយ​ៗ មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌ ហើយ​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ប្រជារាស្ត្រ​ពិតប្រាកដ លុះត្រាតែ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត មាន​ភាព​សុក្រឹត ច្បាស់លាស់ និង​ទូលំទូលាយ ។ លោក​សម រ​ង្ស៊ី បន្ត​ថា​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៧ និង ២០១៨ មាន​លក្ខណៈ​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​ទៅ​នឹង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣ កន្លង​ទៅ​។

លោក​សម រ​ង្ស៊ី ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​លទ្ធផល​ល្អ​សម្រាប់​ការ​ចុះ​ឈ​បោះ​ឆ្នា​មាន​ដូច​ជា ៖ ទី​១- ចំពោះ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ ២០១៣ មាន​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ជាង ១,២ លាន​នាក់ (​លើ​សរុប ជាង ៩ លាន​នាក់​) ដែល​ត្រូវ​បាន​គេ​រារាំង ឬ បង្ក​លក្ខណៈ​លំបាក​គ្រប់​បែប​យ៉ាង មិន​ឲ្យ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​។ តែ​សម្រាប់​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ ២០១៦ នេះ ពលរដ្ឋ​ដែល​មាន​ឆន្ទៈ​ចង់​ចុះ​ឈ្មោះ ទទួល​បាន​លទ្ធភាព​ចុះ​ឈ្មោះ​យ៉ាង​ងាយស្រួល និង​ទូលំទូលាយ​ជាង​មុន ហើយ​ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ជាក់ស្តែង ក៏​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ ទី​២- ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ ២០១៣ ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ ដែល​បាន​ចុះ​ឈ្មោះ​ពី​ដើម​ទី ត្រូវ​បាន​គេ​លុបឈ្មោះ​ពី​បញ្ជី ឬ​ត្រូវ​បាន​គេ​លួចឈ្មោះ​ឲ្យ​អ្នក​ដទៃ​យក​ទៅ​បោះ​ឆ្នោត​ជំនួស​។ តែ​ចាប់ពី​ឆ្នាំ ២០១៦ នេះ​ទៅ គ្មាន​នរណា​អាច​លួច​លុបឈ្មោះ ឬ​លួច​យកឈ្មោះ​ប្រជាពលរដ្ឋ ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រឹមត្រូវ​ហើយ​ឲ្យ​ទៅ​អ្នក​ដទៃ​ទៀត​យក​ទៅ​បោះ​ឆ្នោត​ជំនួស ដោយសារ​តែ​ឥឡូវនេះ មានការ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ភាព​មិន​ប្រក្រតី និង​ទ​ង្វើ​ទុច្ចរិត​ដូច​មុន​ទៀត​ទេ​។ ទី​៣- ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ ២០១៣ មានឈ្មោះ​ខ្មោច និង​ឈ្មោះ​ស្ទួន ជាង​១​លាន​ឈ្មោះ ដែល​គេ​បាន​យក​ទៅ​ប្រើប្រាស់ ដើម្បី​បំប៉ោង​ចំនួន​សន្លឹក​ឆ្នោត​ឲ្យ​គណបក្សកាន់អំណាច​។ តែ​ចាប់ពី​ឆ្នាំ ២០១៦ នេះ​ទៅ ឈ្មោះ​ខ្មោច និង​ឈ្មោះ​ស្ទួន​ទាំងនោះ ត្រូវ​បាន​ប្រព័ន្ធ​កុំព្យូទ័រ​ជម្រះ​ពី​បញ្ជី​អស់ហើយ ដោយសារ​តែ​មានការ​ចុះ​ឈ្មោះ​ឡើង​វិញ​សា​ជា​ថ្មី ដែល​តម្រូវ​ឲ្យ​មាន​រូបថត និង​ស្នាម​ម្រាមដៃ​ចំពោះ​ប្រជាពលរដ្ឋ​ម្នាក់​ៗ ដែល​មក​ចុះ​ឈ្មោះ​។ ដូច្នេះ មិន​អាច​មានឈ្មោះ​ខ្មោច​បាន​ទេ (​ដោយសារ​ខ្មោច​គ្មាន​ស្នាម​ម្រាមដៃ​) ហើយ​ក៏​មិន​អាច​មានឈ្មោះ​ស្ទួន​បាន​ទេ ពីព្រោះ​មនុស្ស​ម្នាក់​ៗ មាន​ស្នាម​ម្រាមដៃ​ខុស​គ្នា​ទាំងអស់ ហើយ​បើ​បុគ្គល​ណា​ម្នាក់​ចង់​ចុះ​ឈ្មោះ ២ ដង កុំព្យូទ័រ​នឹង​សម្គាល់​ស្នាម​ម្រាមដៃ​ដដែល​ភ្លាម ។ ទី​៤- នៅ​ឆ្នាំ ២០១៣ តួលេខ​ពលរដ្ឋ​ដែល​បាន​ទៅ​បោះ​ឆ្នោត​ជាក់ស្តែង មាន​ចំនួន​ត្រឹមតែ ៦.៦២៧.១៥៩ នាក់​ប៉ុណ្ណោះ ហើយ​តួលេខ​នេះ ថែម​ទាំង​មាន​លក្ខណៈ​មិន​សុក្រឹត ពីព្រោះ​ក្នុង​នោះ មាន​មនុស្ស​បន្លំ ឬ​ខ្មោច​ជា​ច្រើន ដោយសារ​ពេល​នោះ​មិន​មានការ​ពិនិត្យ​រូបថត និង​ស្នាម​ម្រាមដៃ​។ តែ​សម្រាប់​បញ្ជី​ឈ្មោះ​រៀបចំ​នៅ​ឆ្នាំ ២០១៦ នេះ មាន​ពលរដ្ឋ​ពិតប្រាកដ (​អត់​មាន​ខ្មោច​ទេ​) ចំនួន​រហូត​ដល់ ៧.៨៧៣.១៩៤ នាក់ ហើយ​ក្នុង​នោះ​ម្នាក់​ៗ​ចុះ​ឈ្មោះ​បាន​តែ​ម្តង​ទេ (​គ្មាន​ឈ្មោះ​ស្ទួន​ទេ​)​។ ជា​សន្និដ្ឋាន ប្រៀបធៀប​ទៅ​នឹង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ចាស់ (២០១៣) បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី (២០១៦) ល្អ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់ គិត​ទាំង​បរិមាណ ទាំង​គុណភាព​។ កត្តា​ជា​មូលដ្ឋាន​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត ឆ្នាំ ២០១៧ និង ២០១៨ នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣ ឆ្ងាយ​ណាស់​។ ដោយសារ​តែ មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ជា​ច្រើន (​ចំណុច​ទី​១) ហើយ​ឈ្មោះ​អ្នកបោះឆ្នោត​ទាំងនោះ ត្រូវ​បានការ​ពារ​ត្រឹមត្រូវ (​ចំណុច​ទី​២) សម្លេង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កើនឡើង​យ៉ាងតិច ១ លាន​សម្លេង​។ ដោយសារ​តែ ឈ្មោះ​ខ្មោច និង​ឈ្មោះ​ស្ទួន ត្រូវ​បាន​ជម្រះ​ពី​បញ្ជី (​ចំណុច​ទី​៣) សម្លេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ថយ​ចុះ​យ៉ាងតិច ១ លាន​សម្លេង​។ អ្នកបោះឆ្នោត​ពិតប្រាកដ​ដែល​មាន​ឧត្តមគតិ​ច្បាស់លាស់​មាន​ចំនួន​កាន់តែ​ច្រើន (​ចំណុច​ទី​៤) លទ្ធផល​បោះ​ឆ្នោត​កាន់តែ​ល្អ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​។ សរុប​ទាំងអស់​ទៅ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​សំឡេង​ឆ្នោត លើស​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាងតិច​២ លាន​សំឡេង​។ យើង​នឹង​ឃើញ​ពន្លឺ​ប្រជាធិបតេយ្យ និង​យុត្តិធម៌​នៅ​ពេល​នោះ​»​។

សួ​ម​បញ្ជាក់​ថា បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ចាប់​តាប​ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា​ឆ្នាំ​២០១៦ គ​.​ជ​.​ប​. ទទួល​បាន​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន ៧,៨៧៣,១៩៤​នាក់ ស្រី​មាន​ចំនួន ៤,២១៣, ៤២៧ នាក់ ស្មើនឹង​៨១.៤៧%​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨ ឡើង​ទៅ សរុប​ចំនួន​៩,៦៦៤,២១៦ នាក់ នៃ​ចំនួន​រាជធានី ខេត្ត​ទាំង​២៥ ។

ជុំវិញ​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​ខាងលើ​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ៕