ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យបះសក់! ទិញ​អាច​ម៏​ដី​ចាក់​ធ្វើ​ផ្ទះ​​ប្រទះ​សុទ្ធ​តែ​​ក្បាល​​គ្រា.ប់​​ផ្លោង​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ភ័យ​ស្ទើរ​លស់ព្រលឹ​ង បន្ទាប់ពី​គាត់​ប្រទះឃើញ​ក្បាល​គ្រាប់​ផ្លោង​ជាច្រើន​គ្រាប់​កប់​ក្នុង​គំនរ​ដី​ដែល​គាត់​ទិញ​យក​មក​ចាក់​សាងសង់​ផ្ទះ កាលពី​វេលា​ម៉ោង១រសៀល​ថ្ងៃ​ទី​២៧ មិថុនា នៅ​ចំណុច​ភូមិ​រំចេ​ក៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​មា​ន​ស្ថានភាព​ច្រែះរិច​រិល​ទៅ​ហើ​យ…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ភ័យ​ស្ទើរ​លស់ព្រលឹ​ង បន្ទាប់ពី​គាត់​ប្រទះឃើញ​ក្បាល​គ្រាប់​ផ្លោង​ជាច្រើន​គ្រាប់​កប់​ក្នុង​គំនរ​ដី​ដែល​គាត់​ទិញ​យក​មក​ចាក់​សាងសង់​ផ្ទះ កាលពី​វេលា​ម៉ោង១រសៀល​ថ្ងៃ​ទី​២៧ មិថុនា នៅ​ចំណុច​ភូមិ​រំចេ​ក៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​មា​ន​ស្ថានភាព​ច្រែះរិច​រិល​ទៅ​ហើ​យ ​។

សេចក្ដី​រាយ​កា​រណ៍​​បាន​ឲ្យដឹង​ថា ពលរដ្ឋ​ឈ្មោះ សៀន ជីវ ភេទប្រុស ​អាយុ៤៧ឆ្នាំ ជា​អ្នក​ប្រទះ​ឃើញ​ក្បាល​គ្រាប់​កាំភ្លើង​ត្បាល់​ទាំងនោះ នៅពេល​គាត់​កាយ​គំនរ​អាច​ម៍​ដី​ចាក់​សាងសង់​ផ្ទះ​។ គ្រាប់​កាំភ្លើងធំ​ទាំងនោះ​រួមមាន​៖ ១,ក្បាល​គ្រាប់​ធុន១៣០មម ចំនួន០២គ្រាប់ ២,ក្បាល​គ្រាប់​ធុន១២០មម ចំនួន០១គ្រាប់ ៣,ក្បាល​គ្រាប់​ធុន១០០មម ចំនួន០៣គ្រាប់ ៤,ក្បាល​គ្រាប់​ធុន១០៥មម ចំនួន០២គ្រាប់ និង ៦,កន្ទុយ​គ្រាប់ B41 ចំនួន០១គ្រាប់​។

បើ​តាម​បំភ្លឺ​ពី​ម្ចាស់ផ្ទះ លោក សៀន ជីវ បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​ប្រទះឃើញ​ក្បាល​គ្រាប់​កាំភ្លើងធំ​ទាំងនេះ​នៅក្នុង​កំ​នរ​ដី ដែល​គាត់​ទិញ​យក​មក​ចាក់​ធ្វើ​ផ្ទះ​។ គាត់​បាន​ប្រទះឃើញ នៅ​ពេល​កាយ​យក​អាច​ម៏​ដី​នោះ ហើយ​មានការ​ភ័យរន្ធត់​នៅពេល​ប្រទះឃើញ​ក្បាល​គ្រាប់​បែបនេះ និងបាន​កាយ​រក​ឃើញ​ប្រមូល​ទុក រួច​គាត់​រាយ​កា​រណ៏​ប្រាប់​សមត្ថកិច្ច​តែម្ដង ​។

មន្ត្រី​រដ្ឋបាល​ប៉ុ​ស្តិ៍រតនៈ ដែល​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ បាន​ប្រាប់​ថា ក្បាល​គ្រាប់​ទាំងនោះ​មាន​សភាព​ច្រែះ​រិច​រិល​អស់​ទៅ​ហើយ​ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​ការ​សួរនាំ​ម្ចាស់ផ្ទះ គាត់​បាន​ប្រាប់​ថា ក្បាល​គ្រាប់​ទាំងនោះ​នៅក្នុង​គំនរ​អាច​ម៍ដី ដែល​គាត់​ទិញ​ពីរ​ថ​យន្ត​ដឹក​យក​មក​ចាក់​ដើម្បី​ធ្វើ​ផ្ទះ មិនមែន​គាត់​ជីកដី​ប្រទះឃើញ​ទេ តែ​គាត់​ក៏​មិនបាន​ដឹង​ថា តើ​រថយន្ត​ដឹក​ដី​នោះ​យក​ពីណា​មក​ដែរ ? បើ​តាម​មន្ត្រី​ប៉ុ​ស្ដ៏​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ការ​ចុះ​ត្រូ​ត​ពិនិត្យ ក្បាល​គ្រាប់​ទាំងនោះ​ត្រូវ​បាន​ប្រគល់​ជូន​អង្គភាព​កំ​ចាត់​មីន ស៊ី​ម៉ាក់ យក​ទៅ​កំទេច​ចោល​ហើយ​៕ ​

អត្ថបទសរសេរ ដោយ