ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​លុយ​ចាយ​ពេញ​ៗ​ដៃ​! ពេល​នេះ នាង Amber Heard ដើរ​ទិញ​អី​វ៉ា​ន់​បញ្ចុះតម្លៃ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តារា​សម្តែង​ហូ​លី​វូ​ដ Amber Heard ដែល​ធ្លាប់តែ​ហ៊ឺហារ​មាន​លុយ​ចាយ​ពេញ​ៗ​ដៃ​

សហរដ្ឋអាមេរិក ៖ តារា​សម្តែង​ហូ​លី​វូ​ដ Amber Heard ដែល​ធ្លាប់តែ​ហ៊ឺហារ​មាន​លុយ​ចាយ​ពេញ​ៗ​ដៃ​ប៉ុន្តែ​ពេល​នេះ កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង​។ បន្ទាប់​ពី​ចាញ់ក្តី នឹង​ត្រូវ​បង់​សំណង​ចំនួន​១៥​លាន​ដុល្លារ ដល់​កំពូល​តារា​សម្តែង Johnny Depp ដែល​ជា​អតីត​ស្វាមី​។

កាលពី​ពេល​ថ្មី​ៗ​នេះ របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា Amber Heard កំពុង​រស់នៅ​ក្នុង​ជីវភាព​មួយ ដោយ​ត្រូវ​សន្សំ​សំចៃ​ខ្ពស់​បំផុត ដែល​ខុស​ពី​ជីវិត​ស៊ី​វី​ល័យ​របស់​នាង​កាលពីមុន​។ ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ ប្រភព​ពី​កាសែត New York Post បាន​ថត​ជាប់​តួឯក​ស្រី​ក្នុង​រឿង «Aquaman» វ័យ​៣៦​ឆ្នាំ​រូប​នេះ ស្លៀកពាក់​សាមញ្ញ​បំផុត ដើរ​ទិញ​ខោអាវ និង​ទំនិញ​ផ្សេង​ៗ នៅ​ក្នុង​ហាង​លក់ទំនិញ​បញ្ចុះតម្លៃ​។

គួរ​រំលឹក​ថា កន្លង​មក មេធាវី​របស់ Amber Heard ធា្ល​ប់​បាន​ប្រាប់​កម្មវិធី «TODAY» ថា Heard នឹង​មិន​អាច​សង​ប្រាក់​សំណង​ខូចខាត​រាប់​លាន​ដុល្លារ​បាន​នោះ​ទេ​។ បើ​ទោះបីជា​មាន​របាយការណ៍​ជា​ច្រើន​ផ្សេង​ទៀត ដែល​ទទួល​បាន​ពី​អ្នក​ស្និត​នឹង​តារា​ស្រី​រូប​នេះ បាន​អះអាង​ថា Heard មាន​បំណង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​នេះ យ៉ាងណា​ក៏​ដោយ​។

ទោះ​យ៉ាងណា បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក Benjamin Chew មេធាវី​របស់ Depp បាន​និយាយ​ថា តួឯក​ប្រុស​ក្នុង​រឿង «Captain Jack Sparrow» ដ៏​ល្បីល្បាញ​វ័យ​៥៩​ឆ្នាំ​រូប​នេះ នឹង​យល់ព្រម​ចំពោះ​ការ​ស្វែង​ដំណោះស្រាយ​ផ្សេង ប្រសិនបើ Heard មិន​ស្វែងរក​ការ​ប្តឹង​ឧទ្ធរណ៍​៕ (​ដកស្រង់​ចេញពី Latin Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ