ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ស្ត្រី​ម្នាក់​ខណៈ​ដើរ​ត្រឡប់​ពី​បត់ជើង​នៅ​បន្ទប់ទឹក​ចំហៀង​ផ្ទះ ស្រាប់តែ​ក្តៅ​ក្រហល់ក្រហាយ​ពេញ​ខ្លួន​ស្រែក​ទ្រហោយំ​ខ្លាំង​ៗ​ …

ខេត្តកំពង់ចាម ៖ ស្ត្រី​ម្នាក់​ខណៈ​ដើរ​ត្រឡប់​ពី​បត់ជើង​នៅ​បន្ទប់ទឹក​ចំហៀង​ផ្ទះ ស្រាប់តែ​ក្តៅ​ក្រហល់ក្រហាយ​ពេញ​ខ្លួន​ស្រែក​ទ្រហោយំ​ខ្លាំង​ៗ​បង្ក​ឲ្យ​កាលពី​វេលា​ម៉ោង​ប្រហែល​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ ។

នគរបាល​ស្រុក​កោះសូទិន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ដើរទៅ​បត់ជើង​នៅ​បន្ទប់ទឹក​ចំហៀង​ផ្ទះ លុះ​ពេល​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​មិន​ទាន់​ទាំង​ដល់​ផ្ទះ​ផង ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​បាន​ជះ​ទឹក​អាស៊ីត​ចំ​ក្បាល និង​ដងខ្លួន តែ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ ប៉ុន្តែ​បណ្ដាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ក្តៅ​ក្រហល់ក្រហាយ​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង ។ ភ្លាម​ៗ​នោះ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ ។

នគរបាល​ស្រុក​កោះសូទិន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ក៏​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ​ដើម្បី​ធ្វើកា​ស្រាវជ្រាវ​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ​គឺ​ចំ​ពេល​ភ្លើងអគ្គិសនី​កំពុង​ដាច់​ផង ។ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១ ខែធ្នូ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​សួរនាំ​ស្ត្រី​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ដើម្បី​ស្វែងរក​ការ​ពិត ហើយ​បង្ហើប​ប្រាប់​ថា ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​នេះ​អាច​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ស្នេហា​ត្រីកោណ ។

នគរបាល​ស្រុក​កោះសូទិន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ នង់ សុខ​ឡេ​ង អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ទី​១០ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ចំណែក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕