ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​ប្រដាល់​អន្តរជាតិ​កម្ពុជា​-​ថៃ​នៅ​លើ​រេញ​ស៊ី​ធី​អិន និង​ស៊ី​អិន​ស៊ី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន និង​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​៣ ធ្នូ ស​ប្តា​ហ៍​នេះ​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​គូ​ដែល​ត្រូវ​ជួប​គ្នា​បង្ហាញ​វិជ្ជា​គុន​ជូន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន និង​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​៣ ធ្នូ ស​ប្តា​ហ៍​នេះ​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​គូ​ដែល​ត្រូវ​ជួប​គ្នា​បង្ហាញ​វិជ្ជា​គុន​ជូន​ទស្សនិកជន​បាន​ទស្សនា​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍ ។

សម្រាប់​ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​នា​ថ្ងៃ​សៅរ៍​នោះ​មាន​ចំនួន​២​គូ​គឺ​កីឡាករ ទេស ឧត្តម មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កៅ​មាំ​ង​កន វ៉​.​ភែ​ង​វិ​សេត​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម និង​កីឡាករ ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ វ៉ា​ត់​ធា​រ៉ា​ក់​ដេ​ត ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។

ទេស ឧត្តម ដែល​ធ្លាប់​ប្រកួត​បាន​២៨​ដង ឈ្នះ​១៥​ដង ចាញ់​១២​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​ធ្លាប់​ប្រកួត​បាន​៨២​ដង ឈ្នះ​៦៥​ដង ចាញ់​១៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ កីឡាករ​ថៃ​រូប​នេះ​មិន​ត្រឹមតែ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ទេស ឧត្តម ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ទៀត​ផង ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​លើក​នេះ​គេ​មិនដឹង​ថា ទេស ឧត្តម អាច​ទៅ​រួច​ឬ​យ៉ាងណា​ទេ ។

មួយគូ​ទៀត ឆៃ សា​រ៉ា ធ្លាប់​ប្រកួត​បាន​៣៦​ដង ឈ្នះ​២៩​ដង ចាញ់​៥​ដង ស្មើ​២​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​២០​ដង​នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​ធ្លាប់​ប្រកួត​បាន​៨៥​ដង ឈ្នះ​៦៣​ដង ចាញ់​១៧​ដង ស្មើ​៥​ដង និងធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២០​ដង ។ បើ​យោងតាម​ប្រវត្តិ ឆៃ សា​រ៉ា បើសិនជា​ចង់​យកឈ្នះកីឡាករ​ថៃ​រូប​នេះ ប្រហែលជា​ពិបាក​បន្តិច​។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ ង៉ែត វុ​ធ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ អៀង សេង​លាភ មក​ពី​ក្លិប​ដួង​សែន​សុខ ។ កីឡាករ សេក រតនា មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ ចាត ស៊ី​ថា​ន់ មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ។ កីឡាករ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បុរី​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។

ដោយឡែក​សមាសភាព​គូប្រកួត​ប្រដាល់ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ពេល​យប់​ថ្ងៃ​សៅរ៍​នេះ​ដែរ មាន​កីឡាករ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ដែល​ធ្លាប់​ប្រកួត​បាន​៤៧​ដង ឈ្នះ​៤២​ដង ចាញ់​៤​ដង ស្មើ​១​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​តូ​តូ ផ​.​មឿង​ជួន​ថង ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ កីឡាករ​ថៃ​រូបនេះ​ធ្លាប់​ប្រកួត​៨១​ដង ឈ្នះ​៦០​ដង ចាញ់​១៨​ដងនិង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង ។

មួយគូ​ទៀត​កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ដែល​ធ្លាប់​ប្រកួត​បាន​៦០​ដង ឈ្នះ​៤១​ដង ចាញ់​១២​ដង ស្មើ​៧​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២០​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ តៈវ៉ា​ន់​ឆាយ ហ៊ាន​រ៉ា​វី ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៩០​ដង ឈ្នះ​៧០​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យសន្លប់​បាន​១៥​ដង​។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ ជឹ​ម សា​រ៉ាត់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ចាត សីហា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ។ កីឡាករ ហេង វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ ផុ​ន ផា​ន់​ណា មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ៕