ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​បាល់​ជំពាក់ បង្កឱ្យស្លា.ប់​១​ ចាប់ខ្លួន១​ខណៈ​​២​នាក់​កំពុង​គេចខ្លួន

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ផ្ទុះ​ហិង្សា​ដ៏​ឃោ​រឃៅ​នៅ​កន្លែង​លេង​បាល់ទះ រហូត​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ស្លា.ប់​ម្នាក់ រីឯ​ភាគី​ម្ខាង​ទៀត​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ​ដែរ ក្នុង​ចំណោម​០៣​នាក់ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៦ មិថុនា នៅ​ចំណុច​ភូមិ​តាថុក ឃុំ​ធិ​បតី…

ខេត្តបាត់ដំបង​ ៖ ផ្ទុះ​ហិង្សា​ដ៏​ឃោ​រឃៅ​នៅ​កន្លែង​លេង​បាល់ទះ រហូត​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ស្លា.ប់​ម្នាក់ រីឯ​ភាគី​ម្ខាង​ទៀត​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ​ដែរ ក្នុង​ចំណោម​០៣​នាក់ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៦ មិថុនា នៅ​ចំណុច​ភូមិ​តាថុក ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ដែល​​​គេ​អះអាង​ថា ផ្ដើម​ចេញពី​ការ​ប៉ះ​សំដី​គ្នា​ពេល​ផឹកស៊ី និង​រឿង​លេង​បាល់​ជំពាក់​មិន​សង​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សង្គ្រាម​ស៊ីសាច់ហុតឈាម​រវាង​ក្រុមកីឡា​បាល់ទះ​ប្រចាំ​ភូមិ​ខាង​លើ​នេះ កើតឡើង​នៅ​ពេល​ពួក​គេ​ទាំង​០២​ភាគី​ផឹកស៊ី​ជុំ​គ្នា នៅ​ក្នុង​តារាង​បាល់​ក្រោយ​បញ្ចប់​ការ​លេង​។ ប្រភព​បាន​ប្រាប់​ថា ពេល​កំពុង​ផឹក​ពួក​គេ​បាន​ប្រកែក​គ្នា​ពី​រឿង​លេង​បាល់​ជំពាក់​លុយ​មិន​ព្រម​សង តែ​គេ​មិន​បាន​បញ្ជាក់​ថា ភាគី​ណា​ជំពាក់​ភាគី​ណា​ទេ​។ ពួក​គេ​បាន​ប៉ះ​ទ​ង្គិច​ពាក់​សំដី​គ្នា​បែកផ្សែង រហូត​ភាគី​ទាំង​០២​ដែល​កំពុង​ផឹក​ជាមួយ​គ្នា លេង​បាល់​ជាមួយ​គ្នា ស្ទុះ​វាយ​គ្នា​ប្រាវ​រហូត​មាន​ស្លា.ប់មាន​រស់ និង មាន​រត់ចោលស្រុក​តែ​ម្ដង​។

បើ​តាម​សាក្សី​បាន​និយាយ​ថា ពេល​នោះ​ គេ​ឃើញ​ភាគី​ម្ខាង​មាន​គ្នា​០៣​នាក់ បាន​ទាញ​កៅអី​វាយ​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ឈ្មោះ ណែម ប៊ុ​ន​រិ​ទ្ធ ប្រុស​អាយុ​៣២​ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​បែកក្បាល​សន្ល.ប់​ស្ដូក តែ​ជន​នេះ​បាន​ស្លា.ប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​មូលដ្ឋាន​។ ដោយឡែក ​ភាគី​ម្ខាង​ដែល​មាន​គ្នីគ្នា​ចំនួន​០៣​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ គឺ ឈ្មោះ វែង វី ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិក​ន្ទូ​ត ឃុំ​ធិ​បតី រីឯ​បក្ខពួក​ចំនួន​០២​នាក់ បាន​រត់គេច​ខ្លួន​។ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា ភាគី​ទាំង​០២​នាក់ បាន​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ក្នុង​តារាង​បាល់ ហើយ​ពេល​កំពុង​ផឹក​ពួក​គេ​និយាយ​ពី​រឿង​លេង​ជំពាក់​លុយ​គ្នា​។

សមត្ថកិច្ច​បាន​បន្ថែម​ថា ការ​ប្រកែក​គ្នា​នោះ​បាន​ឈាន​ដល់​តឹង​ស​សៃ​ក​ដាក់​គ្នា រហូត​ផ្ទុះ​អំពើ​ហិ​ង្សា​បើក​ឆាកប្រយុទ្ធ​គ្នា​យ៉ាង​ឃោ​រឃៅ​តែ​ម្ដង​។ ភាគី​រង​គ្រោះ​ឈ្មោះ ណែម ប៊ុ​ន​រិ​ទ្ធ ត្រូវ​ភាគី​ដៃដល់​មាន​គ្នា​០៣​នាក់ ព្រូត​គ្នា​វា.យ​ឡើង​ទ្រោម បែកក្បាល​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ស្លា.ប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព ​។

យ៉ាងណា​ក្ដី ជន​ដៃដល់​ម្នាក់​ឈ្មោះ វែង វី ត្រូវ​កម្លាំង​ប៉ុ​ស្តិ៍រដ្ឋបាល​ធិ​បតី​ឃាត់ខ្លួន​ភ្លាម​ៗ រីឯ​បក្ស​ពួក​០២​នាក់​ទៀត​បាន​រត់គេច​ខ្លួន ​។ ពេល​នេះ​ ជន​ដៃដល់ បាន​បញ្ជូន​ទៅ​កាន់​អធិការ​ស្រុក​គាស់​ក្រឡ ដើម្បី​សួរនាំ និងចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ