ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សស្លា.ប់ដោយសាររន្ទះបា.ញ់ទៀត​ហើយ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ម្នាក់​បាន​ស្លា.ប់​បាត់បង់ជីវិត​ក្នុង​គ្រោះ​ធម្ម​ជាតិ កាលពីវេលា​ម៉ោង​០៥ និង​១២នាទីល្ងាច​ថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០២២ នៅ​ចំណុច​ចំការ​របស់​ឈ្មោះ ជុំ សុខ…

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ម្នាក់​បាន​ស្លា.ប់​បាត់បង់ជីវិត​ក្នុង​គ្រោះ​ធម្ម​ជាតិ កាលពីវេលា​ម៉ោង​០៥ និង​១២នាទីល្ងាច​ថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០២២ នៅ​ចំណុច​ចំការ​របស់​ឈ្មោះ ជុំ សុខ ស្ថិតនៅ​ភូមិចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច​បាន​ឲ្​យដឹង​ថា​ ជនរងគ្រោះ​ឈ្មោះ សុខ គង់ ភេទ​ស្រី អាយុ២៣ឆ្នាំ ជនជាតិ​ខ្មែរ សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​ឃុំ​កេី​តហេ​តុ​ខាង​លេី​។

សមត្ថកិច្ច​បាន​បន្ត​ថា យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ បេីច ហៃ អាយុ៣០ឆ្នាំ ត្រូវជា​ប្តី​របស់​ជនរង​គ្រោះ បញ្ជាក់​នៅ​ថ្ងៃ​កេី​តហេ​តុ​ខាង​លេី នៅ​វេលា​ម៉ោង​ប្រហែលជា៥ល្ងាច ពេល​មេឃ​កំពុង​ភ្លៀង​និង​មាន​ផ្គរ​រន្ទះ ខណៈនោះ​ប្រពន្ធ​របស់​គាត់​ ​(​ជនរងគ្រោះ) ​បាន​ទាញ​ចប​ទៅ​កាប់​ប្រឡាយ​បញ្ចៀស​​ទឹក​កុំ​ឲ្យ​ហូរ​ចូលផ្ទះ ក៏​ត្រូវ​រន្ទះបា.ញ់(ស្លា.ប់)នៅ​ហ្នឹង​កន្លែង​តែម្ដង​។

ក្រោយ​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍ពូ​ជ្រៃ​ បាន​ធ្វេី​កំណត់ហេតុ​ប្រគល់​សព​ទៅ​គ្រួសារ​យក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី​៕​​

អត្ថបទសរសេរ ដោយ