ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​​០៤ ​ធ្នូ​ ! ​នឹង​បើក​ការដ្ឋាន​​សង់​ស្ពាន​អាកាស​ក្បាលថ្នល់ និង​​ផ្លូវ​​ក្រោម​ដី​​៤​​ខ្សែ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍​ កំពុង​កើត​មាននៅ​តំបន់​​ស្ពាន​អាកាស​ក្បាលថ្នល់​នោះ អាជ្ញាធ​ររាជ​ធានី​​ភ្នំពេញ កំពុង​​ត្រៀម​រៀបចំ​ស្ថាបនា​ស្ពាន​អាកាស​ចំនួន​៣ និង​ផ្លូវ​ក្រោម​ដី​១​ខ្សែ​​បន្ថែម​ទៀត ដើម្បី​កែ​លម្អ និង​ដោះស្រាយ​បញ្ហា​​​ចរាចរណ៍ ​ដើម្បី​​ឱ្យ​​មាន​ភាព​រលូន ​ដូច​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្ទឹង​មាន​ជ័យ​​តែ​ម្តង ហើយ​គម្រោង​នេះ បើ​មិន​មាន​ការ​ប្រែ​

រាជធានីភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍​ កំពុង​កើត​មាននៅ​តំបន់​​ស្ពាន​អាកាស​ក្បាលថ្នល់​នោះ អាជ្ញាធ​ររាជ​ធានី​​ភ្នំពេញ កំពុង​​ត្រៀម​រៀបចំ​ស្ថាបនា​ស្ពាន​អាកាស​ចំនួន​៣ និង​ផ្លូវ​ក្រោម​ដី​១​ខ្សែ​​បន្ថែម​ទៀត ដើម្បី​កែ​លម្អ និង​ដោះស្រាយ​បញ្ហា​​​ចរាចរណ៍ ​ដើម្បី​​ឱ្យ​​មាន​ភាព​រលូន ​ដូច​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្ទឹង​មាន​ជ័យ​​តែ​ម្តង ហើយ​គម្រោង​នេះ បើ​មិន​មាន​ការ​ប្រែ​ប្រួល​​ទេ នឹង​ធ្វើ​ពិធី​បើក​ការដ្ឋាន​នៅ​ថ្ងៃ​ទី​០៤ ​ធ្នូ ២០១៦ ​នេះ ។

លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​​ដឹង ​​បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៤​ធ្នូ ​​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ការដ្ឋាន​ស្ថាបនា​បន្ថែម​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចំនួន​៤​ខ្សែ​ទៀត ស្ថិត​ក្នុង​អធិបតីភាពលោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​ជា​ភរិយា ​ដើម្បី​ជួយ​កែសម្រួល​តំបន់​ក្បាលថ្នល់​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ។

ចំណែក​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ធ្លាប់​លើក​ឡើង​ថា នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​​ពេល​នេះ បញ្ហា​កកស្ទះ​ចរាចរ​ណ៍​នៅ​តែ​កើត​មាន ដើម្បី​ឱ្យ​មាន​ភាព​ប្រសើ​ឡើង សាលា​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​បន្ថែម​ទៀត ចំពោះ​គម្រោង​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជ្រើស​យកនោះ មាន​ចំនួន​៤​ខ្សែ ​ទី​១-​ស្ពាន​ស្រប​ពីលើ​មហាវិថី​ព្រះ​នរោត្តម​បត់​ឆ្វេង ឡើង​ភ្ពា​ប់​ទៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ​ទី២-ត​ភ្ជាប់​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​បត់​កោង​ស្តាំ​ឡើង​ទៅ​ចាក់​អង្រែ ទី​៣-ផ្លូវ​ស្រប​ពីលើ​មហាវិថី​ព្រះ​មុនី​វង្ស ​បត់​ទៅ​នរោត្តម រួច​បត់​ស្តាំ​ឡើង​ស្ពាន​វិញ និង​ទី​៤-ផ្លូវ​ក្រោម​ដី​១​ខ្សែ​ទៀត ​មុជ​ក្រោម​ដី​ពី​ចាក់​អង្រែ​ទៅ​ចេញ​នៅ​មហាវិថី​ព្រះ​មុនី​វង្ស​តែ​ម្តង ។

លោក​បាន​បញ្ជាក់​ថា ចំពោះ​ស្ពាន​អាកាស​នេះ មាន​បណ្តោយ​មិន​ស្មើគ្នា​នោះ​ទេ គឺ​ចាប់ពី​២២០​ ដល់​២៤០​ម៉ែត្រ ទទឹង​ចាប់ពី​៥​ ទៅ​៧​ម៉ែត្រ ។ ចំណែក​ផ្លូវ​មុជ​ក្រោម​ដី​មាន​បណ្តោយ​៣០៦​ម៉ែត្រ ហើយ​បន្ទាប់​ពី​ស្ថាបនា​រួច ការ​ធ្វើ​ចរាចរ​នៅ​តំបន់​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​មាន​ភាព​ប្រសើរ​ឡើង​តែ​ម្តង។