ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​អគ្គិស​នី​ម្នា​ក់​​ប្រើ​ចរន្ត​​ភ្លើង​ឆក់បញ្ចប់​ ជីវិត​ដោយ​បន្សល់​​បណ្ដាំ​​យ៉ាង​រន្ធ.ត់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបា​ត់​ដំបង ​៖ បុគ្គលិក​អគ្គិស​នី​ម្នា​ក់​បា​នសម្រេច​ចិ​ត្ត​ធ្វើ​អត្ត.ឃា.​ត​ខ្លួ​ន​ឯង ដោយ​វិធី​ប្រើ​ប្រាស់​ខ្សែ​​ចរន្ត​អ​គ្គិ​សនី «ឆក់​ស.ម្លា.ប់​ខ្លួ​ន» កាលពី​វេលា​ម៉ោង៧ព្រឹក​ថ្ងៃទី​២៦ មិថុនា នៅក្នុង​ផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​ក្នុង​ភូមិ​ពពា​ល​ខែ ឃុំ​អូរតាគី…

ខេត្តបា​ត់​ដំបង ​៖ បុគ្គលិក​អគ្គិស​នី​ម្នា​ក់​បា​នសម្រេច​ចិ​ត្ត​ធ្វើ​អត្ត.ឃា.​ត​ខ្លួ​ន​ឯង ដោយ​វិធី​ប្រើ​ប្រាស់​ខ្សែ​​ចរន្ត​អ​គ្គិ​សនី «ឆក់​ស.ម្លា.ប់​ខ្លួ​ន» កាលពី​វេលា​ម៉ោង៧ព្រឹក​ថ្ងៃទី​២៦ មិថុនា នៅក្នុង​ផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​ក្នុង​ភូមិ​ពពា​ល​ខែ ឃុំ​អូរតាគី ស្រុក​ថ្មគោ​ល ដោយ​បន្សល់ទុក​នូវ​សា​រ​បណ្ដាំមរតក​យ៉ាង​រន្ធ.ត់​ឲ្យ​ភរិយា ​និង​ក្រុម​គ្រួសារ​តា​ម​បណ្តាញ​​សង្គម​ ។

សេចក្ដី​រា​យ​កា​រណ៍​បាន​ឲ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ ស៊ាន សាវឿ​ង ភេទប្រុស ​អា​យុ៣២ឆ្នាំ ជា​បុគ្គលិក​អគ្គិសនី តែ​គេ​មិនបាន​បញ្ជាក់​ថា តើ​ជនរងគ្រោះ​ជា​បុគ្គលិក​អគ្គិសនី​នៅ​អង្គភាព​ណា​ទេ​។ ប៉ុន្តែ​បើ​តា​ម​អធិការ​ស្រុក​ថ្មគោ​ល លោក សេង លុច បាន​ប្រាប់​ថា ជនរងគ្រោះ ស៊ាន សាវឿ​ង ជា​បុគ្គលិក​អគ្គិសនី​បំរើ​ការ​តាម​ស្រុក ​។

លោក​អធិការ​បាន​បញ្ជាក់​ថា បើ​តាម​កា​រត្រួត​​ពិនិត្យ​របស់​មន្ត្រី​បច្ចេ​ក​ទេ​ស ជនរងគ្រោះ​បាន​ធ្វើ​អត្ត.ឃា​.ត​ដោយ​វិធី​ប្រើ​ប្រាស់​ខ្សែ​ចរន្ត«ឆ.ក់​ខ្លួនឯង» ខណៈ​ប្រពន្ធ​ជាប់រវល់​ការងារ​នៅ​ប៉ោ​យ​ប៉ែ​ត​។ ប៉ុន្តែ​លោក​មិនបាន​ប្រាប់​ពី​មូល​ហេ​តុ ដែល​នាំឲ្យ​បុគ្គលិក​អគ្គិសនី​ម្នាក់​នេះ​ គិត​ខ្លី​ធ្វើ​អត្ត.ឃា.ត​ចោលប្រពន្ធ​និង​ក្រុម​គ្រួសារ បន្សល់ទុក​តែ​បណ្ដាំមរតក​តាម​បណ្ដាញ​សង្គម​យ៉ាង​កំសត់​នោះ​ទេ ​។ ដោយឡែ​ក​ នៅ​តាម​បណ្ដាញ​សង្គម​ឯណោះ​វិ​ញ ចាប់តាំងពី​ព្រឹក នៃ​ថ្ងៃកើត​ហេតុ គេ​ប្រទះឃើញ​សារ​ដ៏​វែងអន្លាយ​​ដែលគេ​អះអាង​ថា ជា​សារ«បណ្ដាំមរតក​របស់​ជនរងគ្រោះ បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន» ហើ​យ​ត្រូវ​បាន​បណ្ដាញ​សង្គម​នានា ចម្លង​ចែកចាយ​លើ​បណ្ដាញ​សង្គម​បន្ត​ព្រោ​ង​ព្រាត​។

បើ​យោង​លើ​ខ្លឹម​សារ​នៃ​បណ្ដាំ​ចុងក្រោយ​របស់​បុគ្គលិក​អគ្គិស​​នី​រូប​នេះ ទំនងជា​អាក់អន់​ចិត្ត​ចំពោះ​ថ្នាក់ដឹក​នាំ​របស់​ខ្លួន(មេ) ដែល​បាន​ផ្ទេរ​ភារកិច្ច​ខ្លួន​ពី​បាត់​ដំបង ឲ្យ​ទៅ​បំរើ​ការ​នៅ​ប៉ៃ​លិន​។ ជា​មួយ​គ្នា​នោះ គេ​ក៏​ប្រទះឃើញ​អា​ខោន​មួយ​ឈ្មោះ​ថា «វង្ស ភ័​ត្រា» ដែល​សមត្ថកិច្ច​ប្រាប់​ថា ជា​អា​ខោន​របស់​ភរិយា​ជនរងគ្រោះ ក៏បាន​សរសេរ​សារ​យ៉ាង​រន្ធត់ចិត្ត​បង្ហោះ​ជូនដំណើរ​ស្វា​មី​ខ្លួន​ទៅ​សុគតិ​ភព​​ ដែល​ភ្ជាប់​ជាមួយ​នូវ​ខ្លឹមសារ នៃ​បណ្ដាំ​របស់​ស្វា​មី និង រូប​ថ​ត​អនុស្សាវរីយ៍​គួរ​ស្វាមី​នេះ​ជាង​៧០សន្លឹក​ផង​ដែរ​។

ខ្លឹមសារនៃ​បណ្ដាំ​ចុងក្រោយ​យ៉ាង​កំសត់​របស់​លោក ស៊ាន សា​រឿង ដែល​លោក​បាន​សរសេរ​យ៉ាង​មាន​របៀប​បង្ហោះ​លើ​បណ្ដាញ​សង្គម មុន​ពេល​លោក​ធ្វើ​បញ្ចប់ជី​វិត ហើយ​ត្រូវ​បាន​គេ​ចម្លង​យក​ទៅ​បង្ហោះ​ជា​សាធារណៈ​ព្រោងព្រាត​នោះ មានខ្លឹមសារ​យ៉ាង​ដូច្នេះ​៖ «ខ្ញុំ​សូមទោស​ពុក​ម៉ែ បងប្អូ​ន​ទាំងអស់ និងប្រពន្ធ​សម្លាញ់ ខ្ញុំ​ហត់​ហើយ ខ្ញុំ​ចង់​សម្រាក​ជា​រៀ​ង​រហូ​ត​ទៅ​ ។ ព្រទ្យ​សម្បត្តិ​ទាំងអស់​សូម​បែងចែក​ដូចត​ទៅ​៖ ១,ម៉ូតូ Dream 021 និង ដី​ឡូ​ត៏ ២,ឡូ​ត៏​ទុក​ចែក​ជួន​ប្រពន្ធ​ខ្ញុំ ២ម៉ូតូ Wave ទុក​ចែក​ជួន​អា​ឡយ កូន​ចែ​វៀង ៣,ដីស្រែ​សូម​ជួន​ម៉ែយាយ​វិញ​ចុះ ៤,លុយ​បញ្ញើ​ក្នុង​កុង​ធនាគារ​មាន​៣០លាន​រៀល សូម​បែងចែក​ជា៣ចំណែក -១០លាន​រៀល ទុក​ចិញ្ចឹម​ម៉ែយាយ -១០លាន​រៀល ទុក​ចិញ្ចឹម​ពុក​វ័ន្ត ចុះ ព្រោះ​កន្លងមក​ខ្ញុំ​មិនទាន់​បាន​សងគុណ​គាត់​ទេ​។ -១០លាន​រៀល​ទៀ​ត ទុក​ផ្គត់ផ្គង់​ប្រពន្ធ​ខ្ញុំ រៀនសូត្រ​ឲ្យ​ចប់​។ ៥ប្រាក់ខែ​ក្នុង​ធនាគារ ដែល​សល់​ទុក​ធ្វើបុណ្យ​ខ្ញុំ​ចុះ​។ ៦កូន​សូមទោស​ម៉ែ​ខាន ដែល​កូន​មិន​មាន​អ្វី​តបស្នងសងគុណ​ម៉ែ​វិញ​។ សូម​ពុក​ម៉ែ បងប្អូន និង ប្រពន្ធ​សម្លាញ់ កុំ​យំសោក​ស្ដាយ​អី ខ្ញុំ​ទៅ​បាន​សុខ​ហើយ​។ លាហើយ​អ្នក​ទាំងអស់គ្នា»។ ប៉ុន្តែ​យ៉ាងណា បើ​យោង​លើ​ខ្លឹមសារ​ចុងក្រោយ នៃ​បណ្ដាំ​របស់​លោក ស៊ាន សា​រឿង ហាក់​បាន​ទម្លាក់កំហុស​ទៅលើ​ថ្នាក់ដឹកនាំ​អង្គភាព​របស់​ខ្លួន ដែល​ជាដើម​ចម នៃ​ការ​ធ្វើ​អត្តឃាត​របស់​លោក​។ លោក​បាន​សរសេរ​ថា «អត្តឃាត​របស់ខ្ញុំ ឬ ឃាតកម្ម​ផ្លូវចិត្ត​មួយ​នេះ សូម​ថ្នាក់ដឹកនាំ​ទុកជា​មេរៀន មុននឹង​ផ្ទេរ​ទីតាំង​បុគ្គលិក​ពី​ស្រុកកំណើ​ត​គេ ឲ្យ​ទៅ​ឆ្ងាយ​ផ្ទះ​។ ផ្ទះ​ខ្ញុំ ប្រពន្ធ​ខ្ញុំ ម្ដាយ​ឪពុក​ខ្ញុំ រួម​ទាំង​រូប​ខ្ញុំ មាន​ទីតាំងនៅ​បាត់ដំបង ជិត GS អន្លង់រុន​ស្រាប់ ហេតុអ្វី​ផ្ទេរ​ខ្ញុំ​ទៅ GS ប៉ៃលិន ទាំង​ដែល​ខ្ញុំ​មិន​ចង់​ទៅ​។ សូម​ថ្នាក់ដឹកនាំ​គួរ​ពិចារណា​ឡើង​វិញ»

បើ​យោង​លើ​ខ្លឹមសារ​នេះបានន័យ​ថា បុគ្គលិក​អគ្គីស​នី​រូប​នេះ បានសម្រេច​ធ្វើ​អត្ត.ឃាត ក៏​ព្រោះ​តែ​អាក់អន់​ចិត្តនឹង​ថ្នាក់ដឹកនាំ​ខ្លួន ផ្ទេរ​ការងារ​ខ្លួន​ពី​បាត់ដំបង​ទៅ​ប៉ៃលិន ទាំង​ខ្លួន​មិន​ពេញចិត្ត ព្រោះ​​ឆ្ងាយ​ប្រពន្ធ និង ក្រុម​គ្រួសារ​។ ដោយឡែក អា​ខោន​ឈ្មោះ «វង្ស ភ័​ត្រា» ឯណោះ​វិញ ដែល​គេ​អះអាង​ថា ជា​អា​ខោន​ប្រពន្ធ​ជនរងគ្រោះ បាន​សរសេរ​សារ​យ៉ាង​រន្ធត់ចិត្ត ស្ទើរ​ស្លុត​ស្មារតី អម​ដោយ​​អត្ថន័យ​យ៉ាង​អន្លង់អន្លោច​ក្រៃ​លេង បង្ហោះ​ជួន​ដំណើរ​ជីវិត​ចុងក្រោយ​របស់​ស្វាមី​នាង យ៉ាង​ដូច្នេះ​ថា « ប្ដី​ហត់​ហើយ​បង​សម្រាក​ទៅ ឡើង​ដំណែង​បាន១ខែ ប្ដី​ចាកចោល​អូន អូន​ទ​ទូល​មិន​បាន​​ទេ សូម​បង​ទៅ​ឲ្យបាន​សុខ កើតជា​តិ​ក្រោយ​កុំ​ឲ្យ​អាយុ​ខ្លី​ដូចជា​តិ​នេះ sean savoeung កើត​ជា​តិ​ក្រោយ កើតជា​គួរ​គ្នា​ទៀត អូន​ស្រលាញ់​បង​ខ្លាំង​ណាស់ បង​ចាកចោល​អូន​ទៅ ទោះ​ប្រាក់ខែ​ប្រាំបួន​រយ ឬ មួយ​ពាន់​ដុល្លា ក៏​មិន​អាច​ធ្វើឲ្យ​មនុស្ស​មាន​សេចក្ដីសុខ​បាន​ដែរ បើ​ធ្វើការ​មាន​សម្ពាធ​គ្មាន​ក្ដី​សុខ»។

នេះ​គឺជា​សម្រង់​សំ​ដីនៃ​ខ្លឹមសារ​ក្នុង​បណ្ដាំ​ចុងក្រោយ ដែល​លោក ស៊ាន សាវឿ​ង បាន​សរសេរ​បង្ហោះ​​លើ​បណ្ដាញ​សង្គម​របស់​លោក មុន​ពេល​បុគ្គលិក​អ​គ្គ​សនី​រូប​នេះ សម្រេច​ធ្វើ​អត្ត.ឃាត ដោយ​ប្រើ​ខ្សែ​ចរន្ត​អ​គ្គ​សនី «ឆក់​សម្លាប់​ខ្លួនឯង» ហើយ​ត្រូវ​បាន​មហាជន​ចម្លង​បង្ហោះ​ចែកចាយ​បន្ត និងខ្លឹមសារនៃ​សារ​របស់​ភរិយា​លោក ដែល​បាន​សរសេរ​បង្ហោះ​ជួន​ដំណើរ នៃ​ជីវិត​ចុងក្រោយ​របស់​ស្វាមី​នាង​។ កោះសន្តិភាព មិន​អាច​ទំនាក់ទំនង សុំ​ការ​បំភ្លឺ​ពី​ថ្នាក់ដឹកនាំ ឬ មេ​អង្គភាព​អគ្គិស​នី របស់​លោក ស៊ាន សាវឿ​ង បានទេ​នៅ​ថ្ងៃកើត​ហេតុ ដើម្បី​បំភ្លឺ​ជុំវិញ នៃ​ការ​លើកឡើង​របស់​ជនរងគ្រោះ ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ការងារ​ពី​បាត់ដំបង ទៅប៉ៃលិន​។

យ៉ាងណាក៏ដោយ សំណុំរឿង​នេះ មានតែ​សាមីខ្លួន និងអង្គភាព​អគ្គិសនី ដែល​ជនរងគ្រោះ​ធ្វើការ​ទេ ទើប​ដឹងរឿង​នេះ​ច្បាស់​។ យើង​ងាក​មក​មើល​វត្ថុ​តាង​នានា នៅកន្លែង​កើតហេតុ​ឯណេះ​វិញ លោក សេង លុច អធិការ​ស្រុក​ថ្មគោល បាន​ប្រាប់​ថា នៅក្នុង​ផ្ទះ​ជនរងគ្រោះ មន្ត្រី​ជំនាញ បាន​រក​ឃើញ​ខ្សែភ្លើង ដែល​តភ្ជាប់​គ្នា​ជាមួយនឹង​បា​រ៉ែត​ភ្លើង​ផង​។ បើ​តាម​មន្ត្រី​ជំនាញ​បាន​ធ្វើ​កា​រស្ន្និ​ដ្ឋាន​បឋម​ថា ជនរងគ្រោះ​បាន​យក​ខ្សែភ្លើង​ចង​ជា​ប់​ដៃ និង ជើងម្ខាង រួច​បើកកុងតាក់​តែម្ដង ទើប​បណ្ដាលឲ្យ​ឆក់​ស្លាប់​។

លោក​អធិការ​បាន​បញ្ជាក់​ថា ពេលនោះ​ភរិយា​ជនរងគ្រោះ​កំពុង​ជាប់រវល់​ការងារ​នៅ​ប៉ោយប៉ែត ហើយ​ក្រោយ​កើតហេតុ គឺ​ប្អូនស្រី​ជីដូនមួយ​ជា​អ្នក​ប្រទះឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​នៅក្នុង​ផ្ទះ ក៏​ផ្អើលឆោឡោ និង បាន​ទូរស័ព្ទ​ប្រាប់​ប្រពន្ធ និង រាយ​កា​រណ៏​ប្រាប់​សមត្ថ​កិ​ច្ច​ភ្លាម​ៗ​ដែរ​៕

អត្ថបទសរសេរ ដោយ