ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប៊្រេ​ត ភី​ត ស្ថិត​ក្នុង​មន្ទិលស្នេហ៍​ជាមួយ​នាង​ឃែត ហាត​សុ​ន

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ពី​ពាក្យ​ចចាមអារ៉ាម​ថា លោក​​ប៊្រេ​ត ភី​ត ទាក់ទង​ស្នេហា​ជាមួយ​តារា​ស្រី​មេម៉ាយ​នាង​ឃែត ហាត​សុ​ន ។ ទោះជា​យ៉ាងណា​ក្តី​ប្រភព​ជំនិត​បញ្ជាក់​ថា​ពាក្យ​ចចាម

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ពី​ពាក្យ​ចចាមអារ៉ាម​ថា លោក​ប៊្រេ​ត ភី​ត ទាក់ទង​ស្នេហា​ជាមួយ​តារា​ស្រី​មេម៉ាយ​នាង​ឃែត ហាត​សុ​ន ។ ទោះជា​យ៉ាងណា​ក្តី​ប្រភព​ជំនិត​បញ្ជាក់​ថា​ពាក្យ​ចចាមអារ៉ាម​នោះ​មិនមែន​ជា​ការណ៍​ពិត​ទេ ទោះបីជា​អ្នក​ទាំង​២​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ក៏​ដោយ ។

របាយការណ៍​ចេញផ្សាយ​ពី​មុន​ដោយ​ទីភ្នាក់ងារ «Woman’s Day» បញ្ជាក់​ថា «​ឃែត ហាត​សុ​ន ជា​ស្ត្រី​ដែល​លោក​​ប៊្រេ​ត ភី​ត កំពុង​ទាក់ទង​ដោយ​ពួក​គេ​មាន​ភាព​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​មកនេះ ក្រោយមក​ណាត់ជួប​គ្នា​ជា​ច្រើន​លើក​» ។

ប្រភព​ដដែល​បាន​ចុះ​ផ្សាយ​ពី​បទ​សម្ភាសន៍​របស់​លោក​គ្រី​ស ហ័​រសុក កង​អង្គរក្ស​ដែល​ធ្នាប់​ការពារ​លោក​ប៊្រេ​ត ភី​ត និង​នាង​អេ​ន​ចេ​លី​ណា ជោ​លី ដោយ​បង្ហាញ​ការ​យល់​ឃើញ​ថា «​ខ្ញុំ​ស្គាល់​ទាំង​ឃែត ហាត​សុ​ន និង​ប៊្រេ​ត ភី​ត ដូច្នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​អ្វី​ទេ ប្រសិនបើ​ពួក​គេ​ដើរ​កម្សាន្ត​រួម​គ្នា ពួក​គេ​គឺជា​គូស្នេហ៍​ក្នុង​ហូ​លី​វូ​ដ​» ។

បច្ចុប្បន្ន​លោក​​ប៊្រេ​ត ភី​ត ក្លាយជា​បុរស​ពោះម៉ាយ ស្ថិត​ក្នុង​ការ​តស៊ូ​លើ​រឿង​ក្តី​សុំ​សិ​ទិ្ធ​ចិ​ញ្ជឹ​ម​កូន​ទាំង​៦​នាក់ ក្រោយ​ពី​ត្រូវ​នាង​អេ​ន​ចេ​លី​ណា ជោ​លី ប្តឹង​លែងលះ​កាលពី​ខែកញ្ញា ។ លោក​​ប៊្រេ​ត ភី​ត និង​អេ​ន​ចេ​លី​ណា ជោ​លី ធ្លាប់​ជា​គូស្នេហ៍​ល្បីល្បាញ​នៅ​លើ​ពិភពលោក ដែល​ជួប​គ្នា​នៅ​ក្នុង​រឿង «Mr & Mrs Smith» នៅ​ឆ្នាំ ២០០៥ និង​បាន​រៀប​ការ​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ ៕