ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

DroneGun រាង​ដូច​កាំភ្លើង​ស​ម្រ​ប់​បា.ញ់​ទម្លាក់ drone

7 ឆ្នាំ មុន

ការ​ប្រើប្រាស់​កាំភ្លើង​ក្នុង​ការ​បា.ញ់​ទម្លាក់​drone ចេញពី​ផ្ទៃ​អាកាស​វា​ជា​រឿង​ខុសច្បាប់​។ ប៉ុន្តែ​ការ​យល់​ឃើញ​ពី​វត្តមាន​drone ច្រើន​ពេក​ក៏​អាច​បង្ក​ជា​បញ្ហា​ផង​ដែរ ។
អ្នក​បង្កើត​ឧបករណ៍​ប្រឆាំង​Drone នេះ​

ការ​ប្រើប្រាស់​កាំភ្លើង​ក្នុង​ការ​បាញ់​ទម្លាក់​drone ចេញពី​ផ្ទៃ​អាកាស​វា​ជា​រឿង​ខុសច្បាប់​។ ប៉ុន្តែ​ការ​យល់​ឃើញ​ពី​វត្តមាន​drone ច្រើន​ពេក​ក៏​អាច​បង្ក​ជា​បញ្ហា​ផង​ដែរ ។    
អ្នក​បង្កើត​ឧបករណ៍​ប្រឆាំង​Drone នេះ​បាន​រក​ឃើញ​ថា នា​ពេល​អនាគត​នៅ​លើ​ផ្ទៃមេឃ​របស់​យើង នឹង​ពោរពេញ​ទៅ​ដោយ​drone ដែល​ត្រូវ​ដឹក​ជញ្ជូន​ទំនិញ ផ្សេង​ៗ អាច​ជា​ថ្នាំដុសធ្មេញ​ជាដើម​ទៅ​ដល់​អតិថិជន ។ ហេតុនេះ​យើង​នឹង​មិនដឹង​ថា តើ​drone មួយ​ណា​ដឹក​ទំនិញ​ធម្មតា​ឬ​តាម​ប្រមាញ់​យើង​នោះ​ទេ ។

ហេតុនេះ​ហើយ​បានជា​យើង​បង្កើត​ឧ​បករ​ណ៍​បាញ់​មួយ​ឈ្មោះ​ថា DroneGun ដែល​មាន​រូបរាង​ស្រស់​ស្អាត ហើយ​មាន​សមត្ថភាព​បាញ់​ទម្លាក់​drone ដោយ​គ្មាន​ការ​ខូចខាត ។ វា​មាន​ទម្ងន់​ប្រហែល​៥,៦​គីឡូក្រាម និង​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ ។

នៅ​ពេល​ប្រើប្រាស់​វា​នោះ វា​នឹង​ទប់ស្កាត់​រលក​សញ្ញា​របស់​drone ហើយ​បន្ទាប់​បញ្ជា​ឲ្យ​ចុះ​ចត ឬ​ឲ្យ​វា​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ព្រោះ​ឧបករណ៍​នេះ​បាន​បំពាក់​បច្ចេកវិទ្យា​ចាប់​រលក​សញ្ញា​ដោយសារ​ហេតុនេះ​ហើយ​ទើប​ឧបករណ៍​នេះ​មិន​ទាន់​ស្របច្បាប់​នៅឡើយ​ទេ ។

វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​DroneShield ។ ក្រុមហ៊ុន​នេះ​បាន​ពន្យល់​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា ការ​ប្រើប្រាស់​DroneGun នៅ​ក្នុង​សហរដ្ឋអាមេរិក​ពី​អ្នក​ណា​ម្នាក់ អង្គភាព​ណាមួយ រួម​ទាំង​រដ្ឋ ឬ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ក្នុង​តំបន់ គឺ​ត្រូវ​ហាមប្រាម​ដោយ​ច្បាប់​សហព័ន្ធ ។

បច្ចេកវិទ្យា​ចាប់​រលក​សញ្ញា​របស់​drone គឺជា​រឿង​ខុសច្បាប់ ។ ឧបករណ៍​នេះ​ប្រហែលជា​មិន​អនុញ្ញាត​ឱ្យ​លក់​ទេ ។ តែ​ក្រុមហ៊ុន​បាន​និយាយ​ថា ឧបករណ៍​របស់​ខ្លួន​ប្រហែល​មិន​អនុញ្ញាត​ឲ្យ​លក់ ឬ​ជួល​ជា​ទូទៅ​ក្នុង​សហរដ្ឋអាមេរិក​ទេ តែ​ប្រហែល​អាច​លក់​ឲ្យ​រដ្ឋាភិបាល​អា​មេ​រិ​ក ឬ​ទីភ្នាក់ងារ​របស់​រដ្ឋ ៕