ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​ទឹកដូង​ដែល​អ្នក​មិន​បានដឹង

7 ឆ្នាំ មុន

ទឹកដូង​គឺជា​ជម្រើស​ភេសជ្ជៈ​ដ៏​ល្អ​ក្នុង​ការ​បំបាត់​អាការ​ស្រេកទឹក ព្រមទាំង​មាន​រសជាតិ​ឆ្ងាញ់​ទៀត​ផង ។ លើស​ពី​នេះ​ទៅ​ទៀត ភេសជ្ជៈ​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ដែល​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព

ទឹកដូង​គឺជា​ជម្រើស​ភេសជ្ជៈ​ដ៏​ល្អ​ក្នុង​ការ​បំបាត់​អាការ​ស្រេកទឹក ព្រមទាំង​មាន​រសជាតិ​ឆ្ងាញ់​ទៀត​ផង ។ លើស​ពី​នេះ​ទៅ​ទៀត ភេសជ្ជៈ​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ដែល​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ទាំង​៥​នៃ​ទឹកដូង ដែល​អ្នក​ប្រហែលជា​មិន​ទាន់​បានដឹង ៖

១-​ជួយ​សម្រក​ទម្ងន់ ៖ បរិមាណ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ទឹកដូង​មាន​កម្រិត​ទាប​ខ្លាំង​ណាស់ ដូច្នេះ​អ្នក​អាច​ទទួលទាន​វា​ច្រើន​តាម​តម្រូវការ​របស់​អ្នក ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ឡើង​ទម្ងន់​។ វា​ក៏​បន្ថយ​ចំណង់​អាហារ និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ដោយសារ​តែ​សារធាតុ​ធម្មជាតិ​សម្បូរ​បែប​របស់​វា ។

២-​បង្កើន​ភាព​ស្រស់​ស្អាត​ដល់​ស្បែក ៖ ចំពោះ​អ្នក​ដែល​មាន​រោគ​មុន ឬ​ស្នាម​ជាំ​ផ្សេង​ទៀត​នៅ​លើ​ស្បែក​មុខ អ្នក​អាច​លាប​ទឹកដូង​លើ​តំបន់​ដែល​មាន​បញ្ហា​ទាំងនោះ ដោយសារ​ទឹកដូង​មាន​សមត្ថភាព​ក្នុង​ការ​ជម្រះ​បញ្ហា​ទាំងនោះ និង​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​ភាព​ស្រស់ថ្លា ។ វា​ក៏​បន្ថែម​សំណើម​ដល់​ស្បែក ប្រសិនបើ​អ្នក​ទទួលទាន​ទឹកដូង វា​នឹង​បញ្ចេញ​ជាតិ​ប្រេង​ចេញពី​រាង​កាយ​របស់​អ្នក ។

៣-​បំបាត់​អាកា​រៈ​ក្រោយ​ពី​ស្រវឹង ៖ ប្រ​សិន​អ្នក​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ច្រើន​លើស​កំណត់ អ្នក​អាច​ទទួលទាន​ទឹកដូង​ដើម្បី​បំបាត់​អាការ​ក្រោយ​ពី​ស្រវឹង​ខ្លាំង ។ វា​ក៏​ជួយ​ជំនួស​សារជាតិ​អេឡិចត្រូលីត​ដែល​បាត់បង់​ពី​រាង​កាយ​របស់​អ្នកតា​មរយៈ​ការ​នោម​ញឹកញាប់ និង​ក្អួត ។

៤-​សម្រួល​ដល់​ការ​រំលាយ​អាហារ ៖ ប្រសិនបើ​អ្នកមាន​បញ្ហា​ក្នុងអំឡុងពេល​ដំណើរការ​រំលាយ​អាហារ ទឹកដូង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ។ ដោយសារ​តែ​កំហាប់​ជាតិ​សរសៃ​ដ៏​ខ្ពស់​ដែល​មាន​ក្នុង​ទឹកដូង វា​ជួយ​ការពារ​នូវ​ការ​ពិបាក​រំលាយ​អាហារ និង​កាត់​បន្ថយ​ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ ។

៥-​កាត់​បន្ថយ​សម្ពាធ​ឈាម ៖ នៅ​ក្នុង​ករណី​ជា​ច្រើន​កម្រិត​មិន​ស្មើគ្នា​នៃ​អេឡិចត្រូលីត​អាច​បណ្តាល​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់ ។ ដោយសារ​តែ​ទឹកដូង​មាន​បរិមាណ​អេឡិច​ត្រូលីត​គ្រប់គ្រាន់ វា​អាច​ប្រើ​ក្នុង​ការ​រក្សា​តុល្យភាព​នៃ​ការ​បាត់បង់​អេ​ឡិច​ត្រ​លី​ត ។ នៅ​ក្នុង​ករណី​មួយ​ចំនួន​ទៀត ទឹកដូង​ត្រូវ​បាន​គេ​ទទួលទាន​រាល់​ព្រឹក​ដើម្បី​ជំរុញ​តុល្យភាព​នៃ​អេឡិចត្រូលីត​ទាំងនេះ​៕