ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​បែក​ផ្សេង ជុំវិញ​រឿង​លោ​.​ត​ម៉ុង​សាយ ក្នុង​វិហារ​វត្ត​ព្រះពុទ្ធ​សា​សា​នា​មួយ​កន្លែង

1 ឆ្នាំ មុន
  • ភ្នំពេញ

វី​ដេ​អូ​ឃ្លី​ប​មួយ​អម​នឹង​រូបថត​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​សកម្មភាព ការ​លោ​.​ត​ម៉ុង​សាយ​នៅ​ក្នុង​ទី​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​មួយ​កន្លែង ដែល​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ភិក្ខុ​មួយ​អង្គ បាន​បង្ក​នូវ​ព្យុះ​ភ្លៀង​នៃ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ជា​ពិសេស

រាជធានី​ភ្នំពេញ​៖ វី​ដេ​អូ​ឃ្លី​ប​មួយ​អម​នឹង​រូបថត​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​សកម្មភាព ការ​លោ​.​ត​ម៉ុង​សាយ​នៅ​ក្នុង​ទី​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​មួយ​កន្លែង ដែល​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ភិក្ខុ​មួយ​អង្គ បាន​បង្ក​នូវ​ព្យុះ​ភ្លៀង​នៃ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ជា​ពិសេស​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែ​ម្តង​។

វី​ដេ​អូ​ឃ្លី​ប​មាន​រយៈពេល​ជាង​៣​នាទី បង្ហាញ​ពី​សកម្មភាព «​ការ​លោ​.​ត​ម៉ុង​សាយ​» មាន​សត្វ​តោ​ចំនួន​២ ពណ៌​ក្រហម​.​ស និង​ពណ៌​លៀង​.​ស ធ្វើ​សកម្មភាព​សម្តែង​លោ​.​ត​ហក់​ចុះឡើង​ក្នុង​ព្រះ​វិហារ​មួយ​កន្លែង ដែល​គេ​ស្គាល់​ច្បាស់​ថា ព្រះ​វិហារ​ព្រះពុទ្ធ​សា​សា​នា​។

ការ​រិះគន់​បាន​ផ្ទុះ​ឡើង​ដូច​ទឹកបាក់​ទំនប់ ដោយសារ​តែ​អ្នកលេង​បណ្តាញ​សង្គម​បាន​លើក​ឡើង​ថា «​ការ​លោ​.​ត​ម៉ុង​សាយ​» គឺជា​ទម្រង់ការ​រាំ​ជា​ប្រពៃណី​វប្បធម៌​បុរាណ​ចិន និង​ប្រទេស​ច្រើន​ទៀត​ក្នុង​ទ្វីបអាស៊ី ដែល​ទម្រង់​នៃ​ការ​រាំ​នេះ គឺ​សម្តែង​កាយវិការ និង​តុបតែង​ជា​សត្វ​តោ​។ «​ការ​លោ​.​ត​ម៉ុង​សាយ​» នេះ​ទៀត សោត​ភាគច្រើន​សម្តែង​ក្នុងអំឡុងពេល​ពិធីបុណ្យ «​ចូល​ឆ្នាំ​ចិន​» និង​ពិធីបុណ្យ​ប្រពៃណី​ចិន​ផ្សេង​ទៀត​ដូច​ជា ពិធីបុណ្យ​វប្បធម៌ និង​សាសនា​ជាដើម​។

ក្រៅពី​នេះ «​ការ​លោ​.​ត​ម៉ុង​សាយ​» ក៏​សម្តែង​ក្នុង​ឱកាស​ពិសេស​ៗ​ដូច​ជា ពិធី​បើកមុខ​ជំនួញ​ថ្មី អាពាហ៍ពិពាហ៍ ឬ​ក្នុង​ពិធី​ផ្តល់​កិត្តិយស​ស្វាគមន៍​ភ្ញៀវ ពិសេស​ដោយ​សហ​គម​ចិន​ផង​ដែរ ។ វី​ដេ​អូ​ឃ្លី​ប និង​រូបភាព​បង្ហាញ​ពី​សកម្មភាព «​ការ​លោ​.​ត​ម៉ុង​សាយ​» បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ភិ​ក្ខ សុភ​មិ​តោ ផល សុភា​» កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា វេលា​ម៉ោង​៩៖១២​នាទី​យប់ អម​នឹង​សារ​ថា « មុខ​ពេល​និង​ចេញ​ហែ​» ទទួល​ការ​ចែកចាយ (​ស៊ែរ​) ជាង​៩៧០​ដង គិត​ត្រឹម​ព្រឹក​ម៉ោង​១១ ថ្ងៃ​ទី​២៦ ខែមិថុនា និង​ការ​ខម​មិន​ជិត​២០០​ដង​។

ក្នុង​នោះ​មតិ​ជា​ច្រើន​លើសលុប គឺ​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​ខាងលើ ដោយ​ខ្លះ​ពោល​ថា «​យក​បុគ្គល​ខ្វះ​ការ​ពិ​ចារ​ណ​បែប​នឹង​មក​ដឹង​នាំ​វត្ត​» និង​ខ្លះ​ទៀត អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​បាន​ធ្វើការ​ចែកចាយ​នូវ​វី​ដេ​អូ និង​រូបភាព​នៃ​ការ​លោ​.​ត​ម៉ុង​សាយ ដែល​ជា​ប្រពៃណី វប្បធម៌​របស់​បងប្អូន​ជនជាតិ​ចិន អម​នឹង​សំ​ណេ​រ​រិះគន់​យ៉ាង​ចាស់ដៃ ក្នុង​នោះ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បញ្ចេញមតិ​ថា «​ទី​វត្ត​អារាម​មិន​ត្រូវកា​បែប​នឹង​ទេ​សូម​យល់​ផង បើ​មិនដឹង​សួរ​គេ​ផង​»​។

ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លះ ក៏​សម្តែង​ការ​ហួសចិត្ត​ថា «​តើ​សាសនាព្រះពុទ្ធ​មាន​ចែងច្បាប់​មក​ចឹ​ង​ទេ តេជគុណ​អើយ0x017d7​។ បើ​ឧបាសក​ឧបាសិកា​ជា​អ្នក​ថត ខ្ញុំ​មិន​ថា​ទេ តែ​នេះ​តេជគុណ ថត​ទៀត​» និង​ខ្លះ​ទៀត​លើក​ឡើង​ថា «​ខ្មោច​ចិន​ដល់​ព្រះពុទ្ធ​សាសនា​ហើយ​» ជាដើម​។ ក្នុង​នោះ​អ្នកលេង​បណ្តាញ​សង្គម​ខ្លះ ក៏​បាន​បញ្ជាក់​ឈ្មោះ​ក្រសួង​ធម្មការ និង​សាសនា​ចូល ដូច​ទំនង​សុំ​ទៅ​ក្រសួង​ឱ្យ​ពិនិត្យ​លើ​បញ្ហា​នេះ​ផង​ដែរ ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត គឺ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ គុ​ជ សី​ហ៌ បាន​ពោល​ចំ​ៗ​ថា «​កន្លែង​ដែល​មិន​គួរ​ធ្វើ​អ្វី​ដែល​រញ៉េរញ៉ៃ គឺ​ក្នុង​វត្ត ដូច​ជា សាលាឆាន់ ក្នុង​វិហារ តែ​សព្វ​ថ្ងៃនេះ ព្រះសង្ឃ​១​ចំនួន បែរ​មិន​យល់​សេចក្តី​គោរព​កោតខ្លាច​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ