ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បោះ​ឆ្នោត ៖ ស្ត្រី​ជាប់​ជា​មេឃុំ ចៅសង្កាត់​មាន​ចំនួន​១៧៣​នាក់ សុទ្ធតែ​មក​ពី​គណបក្ស​ប្រជាជន

1 ឆ្នាំ មុន
  • ភ្នំពេញ

យ៉ាង​ហោច​ណាស់ មាន​ស្ត្រី​ចំនួន​១៧៣​នាក់​បាន​ជាប់​ឆ្នោត​ជា​មេឃុំ ចៅសង្កាត់ និង​យុវជន​អាយុ​ក្រោម​៣៥​ឆ្នាំ​ជាប់​ជា​មេឃុំ ចៅសង្កាត់ សម្រាប់​អាណ្ណត្តិ​ទី​៥ ឆ្នាំ​២០២២ មាន​ចំនួន ៣៧​នាក់ ដែល​សុទ្ធតែ​

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មាន​ស្ត្រី​ចំនួន​១៧៣​នាក់​បាន​ជាប់​ឆ្នោត​ជា​មេឃុំ ចៅសង្កាត់ និង​យុវជន​អាយុ​ក្រោម​៣៥​ឆ្នាំ​ជាប់​ជា​មេឃុំ ចៅសង្កាត់ សម្រាប់​អាណ្ណត្តិ​ទី​៥ ឆ្នាំ​២០២២ មាន​ចំនួន ៣៧​នាក់ ដែល​សុទ្ធតែ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើ​យោង​តាម​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណ្ណត្តិ​ទី​៥ ឆ្នាំ​២០២២ ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២​។

ស្ត្រី​ចំនួន ១៧៣​នាក់ បាន​ជាប់​ឆ្នោត​ជា​មេឃុំ ចៅសង្កាត់ នៅ​២៣​រាជធានី​-​ខេត្ត លើកលែង​ខេត្ត​កែប ។ ក្នុង​នោះ ខេត្តកណ្តាល និង​ខេត្តសៀមរាប មាន​ស្ត្រី​ជាប់​ជា​មេឃុំ ចៅសង្កាត់ ច្រើន​ជាងគេ គឺ​ចំនួន​១៨​នាក់​ក្នុង​មួយ​ខេត្ត បន្ទាប់​មក​គឺ​ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និង​រាជធានី​ភ្នំពេញ មាន​ស្ត្រី​ជាប់​ជា​មេឃុំ ចៅសង្កាត់ ចំនួន​១៥​នាក់​ក្នុង​មួយ​ខេត្ត ខណៈ​ខេត្តឧត្តរមានជ័យ មាន​ស្ត្រី​តែ​ម្នាក់​ជាប់​ជា​មេឃុំ​-​ចៅសង្កាត់ និង​៣​នាក់​ទៀត គឺ​ខេត្ត​ត្បូង​ឃុំ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង មាន​ស្ត្រី​ជាប់​ឆ្នោត​ជា​មេឃុំ ចៅសង្កាត់​ចំនួន​២​រូប​ក្នុង​មួយ​ខេត្ត​ៗ​។

បើ​តាម​តារាង​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណ្ណត្តិ​ទី​៥ ឆ្នាំ​២០២២ ចេញ​ដោយ (​គ​.​ជ​.​ប​) បានឱ្យ​ដឹង​ថា យុវជន​អាយុ​ក្រោម​៣៥​ឆ្នាំ​ជាប់​ជា​មេឃុំ ចៅសង្កាត់​សម្រាប់​អាណ្ណត្តិ​ទី​៥ ឆ្នាំ​២០២២ មាន​ចំនួន ៣៧​នាក់ នៅ​ខេត្ត​-​រាជធានី ចំនួន​១៥ ក្នុង​នោះ ខេត្តសៀមរាប​នាំមុខ​គេ គឺ​មាន​ចំនួន ១០​នាក់ បន្ទាប់​មក​គឺ​ខេត្តបាត់ដំបង និង​រតនគិរី មាន​ចំនួន​៤​រូប ក្នុង​មួយ​ខេត្ត ខណៈ​ខេត្តព្រៃវែង​មាន ៣ រូប និង​ចំនួន ៥ គឺ​ខេត្តស្វាយរៀង តាកែវ ព្រះ​វិហារ កំពង់ស្ពឺ និង​ខេត្តកំពង់ចាម មាន​យុវជន​អាយុ​ក្រោម​៣៥​ឆ្នាំ​ជាប់​ជា​មេឃុំ ចៅសង្កាត់ ចំនួន​២​រូប​ក្នុង​មួយ​ខេត្ត​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ