ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់ មហា​វ៉ា​ជី​រ៉ា​ ឡុ​ង​កន យល់ព្រម​ឡើង​សោយរាជ្យ​ធ្វើ​ជា​ស្តេច​ថៃ​ហើយ

7 ឆ្នាំ មុន

បាងកក ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ចិន​ស៊ី​ន​ហួរ​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា តាម​សំណើ​របស់​រដ្ឋ​សភាជាតិ​ថៃ

បាងកក ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ចិន​ស៊ី​ន​ហួរ​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា តាម​សំណើ​របស់​រដ្ឋ​សភាជាតិ​ថៃ ព្រះ​អង្គ​ម្ចាស់ មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន (Maha Vajiralongkorn ) បាន​យល់ព្រម​ឡើង​សោយរាជ្យ​សម្បត្តិ​ជា​ព្រះមហាក្សត្រ​ថៃ​ហើយ ។

យ៉ាងណា​ក៍ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង្ស​ស៊ូ​វណ្ណ ( Prawit wongsuwan ) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​មិន​បាន​បញ្ជាក់​ប្រាប់​កាសែត​ស៊ី​ន​ហួរ​ថា​ព្រះ​អង្គ​ម្ចាស់ មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន នឹង​យាង​មក​ដល់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ណា​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា ព្រះ​អង្គ​បាន​ឆ្លើយ​តប​ពី​ប្រទេស​អា​ឡឺ​ម៉​ង់​ថា​ព្រះ​អង្គ​យល់ព្រម​ឡើង​សោយរាជ្យ​ហើយ ។

បើ​តាម​លោក​ប្រមុខ​ការពារ​ជាតិ​ថៃ តាម​ការ​កំណត់ ពិធី​ឡើង​គ្រង​រាជសម្បត្តិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០១ ធ្នូ ២០១៦​នេះ ៕