ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ, បាត់ដំបង និង​ស្រះកែវ ជួប​ពិភាក្សារឿងបើកច្រក​ព្រំដែន

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​​បន្ទាយមា​ន​ជ័​យ ៖ អភិបាលខេត្ត​បន្ទាយមា​នជ័យ និង​ខេត្តបាត់ដំបង បាន​ជួបប្រជុំ​​ពិភាក្សា​ជាមួយ​អភិបាលខេត្ត​ស្រះ​កែ​វ ប្រទេស​ថៃ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនៅ​ទី​​ស្នាក់​ការ​អន្តរជាតិ​ក្លង​លឹ​ក ស្រុក​អារញ្ញ…

ខេត្ត​​បន្ទាយមា​ន​ជ័​យ ៖ អភិបាលខេត្ត​បន្ទាយមា​នជ័យ និង​ខេត្តបាត់ដំបង បាន​ជួបប្រជុំ​​ពិភា
ក្សា​ជាមួយ​អភិបាលខេត្ត​ស្រះ​កែ​វ ប្រទេស​ថៃ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ
នៅ​ទី​​ស្នាក់​ការ​អន្តរជាតិ​ក្លង​លឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែ​វ ក្នុង​គោលបំណង​ដើម្បី​ពង្រឹ​ង​កិច្ច​សហប្រតិបត្តិ​ការ សម្ព័ន្ធ​មេត្រីភាព និង​ដោះស្រាយ​កិច្ចការ​ងារ​មួយចំនួន ។

ភាគី​កម្ពុជា ប្រតិភូ​ខេត្ត​បន្ទាយមានជ័យ​ដឹកនាំ​ដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង​ខេត្តបាត់​ដំបង​ដឹកនាំ​ដោយ​លោក ធូ ភា អភិបាលរង​​ខេ​ត្ត​ប ។ ចំណែក​ភាគី​ថៃ​ដឹកនាំ​ដោយ ឯកឧត្តមបរិ​ន​​ប​ញ្ញា ភោ​ធិ​សា​ធ អភិបាលខេត្ត​ស្រះ​កែ​វ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ និង​កង​កម្លាំ​ប្រដាប់​អាវុធ​ជាច្រើន​រូប​ទៀត ។

ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង២បាន​ពិភាក្សា ដើម្បី​សម្របសម្រួល​បន្​ថែម​នូវ​កិច្ច​ដំណើរការ​ច្រក​ជាប់​ព្រំដែ​ន​នៃ​ខេត្ត​បន្ទាយមានជ័យ​រួមមាន ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត គឺ​ពិភាក្សា​ការប្រើប្រាស់​​ប័ណ្ណ​ព្រំដែន អនុញ្ញាត​ឲ្យ​ចេញចូល​ហើយ​កន្លងមក​នេះ តែ​សូមឲ្យ​ប្រើប្រាស់​យានយន្ត​អាច​ចេញចូល​បន្ថែម​ទៀត ។ ពិភាក្សា​ការ​បើក​បណ្តោះអាសន្ន​ច្រក​ស្ទឹង​បត់ និង​ពិភាក្សា​ការ​បើក​ច្រក៤៣ ។ រី​ឯ​ខេត្តបាត់ដំបង សម្របសម្រួល​បន្ថែម​ដំណើរការ​ច្រក​ទ្វារ​អន្តរជាតិ​គីឡូ​លេខ១៣ ស្រុក​សំពៅលូន ឈម​នឹង​ច្រក​ខៅ​ឌិន ស្រុក​ខ្ល​ង​ហា​ត ខេត្ត​ស្រះ​កែវ ។

ក្នុង​កិច្ចពិភាក្សា​ទាំងប៉ុន្មាន​ចំណុច​ដែល​ភាគី​ខាង​កម្ពុជា​បាន​លើកឡើង​នេះ នៅ​មិនទាន់​មាន
ការសម្រេច​ជា​ផ្លូវការ​នោះ​ទេ ប៉ុន្តែ​ភាគី​ទាំង៣ខេត្ត គឺ​បន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ស្រះ​កែវ បាន​រៀបចំ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​រួម​មួយ ដឹកនាំ​ដោយ​អភិបាលរងខេត្ត​មួយ​រូប ដើម្បី​ពិនិត្យ​សិក្សា​លម្អិត​បន្ថែម ។ ចំណែក​ភាគី​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវ នឹង​មានបើ​ក​កិច្ចប្រជុំ​មួយ​ទៀត នៅ​សាលាខេត្ត បន្ទាយមានជ័យ នៅក្នុង​សប្តាហ៍​ទី៣នៃ​ខែកក្ក​ដាខាងមុខ​នេះ ដើម្បី​ពិនិត្យ​សម្រេច​ជា​លទ្​ធ​ផល ។

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​ដែរ ភាគី​ថៃ​បាន​ទទួលយក​សំណើ​កិច្ចពិភាក្សា​នេះ ដើម្បី​ស្នើសុំ​បន្ត​ទៅ​ថ្នាក់ដឹកនាំ​រដ្ឋា​ភិ​បាល​ថៃី​សម្រេច​នៅពេល​ក្រោយ ហើយ​កម្ពុជា​នឹង​ស្នើសុំ​គោលការណ៍​ឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ