ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួ​យស​ប្តា​ហ៍​មុន​ស្លា.ប់ ខ្សែ​ប្រ​យុ​ទ្ឋ​ក្លឹ​ប Chapecoense ទើប​ដឹង​ថា​ខ្លួន​ក្លាយជា​ឪពុក​គេ

7 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ខ្សែ​ប្រ​យុ​ទ្ឋ​ក្លឹ​ប Chapecoense របស់​ប្រទេស​ប្រេ​ស៊ី​ល លោក Tiago de Rocha Viera Alves វ័យ​២២​ឆ្នាំ

ប្រេ​ស៊ី​ល ៖ ខ្សែ​ប្រ​យុ​ទ្ឋ​ក្លឹ​ប Chapecoense របស់​ប្រទេស​ប្រេ​ស៊ី​ល លោក Tiago de Rocha Viera Alves វ័យ​២២​ឆ្នាំ ទើបតែ​សប្បាយ​រីករាយ​បាន​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ ក្រោយ​ភរិយា​របស់​លោក​គឺ​លោកស្រី Graziele បាន​ប្រាប់​ថា លោក​ជិត​ក្លាយជា​ឪពុក​គេ​ហើយ ពោល​គឺ​លោកស្រី Graziele មាន​ផ្ទៃពោះ​១​ខែ ។

ក្តី​សប្បាយ​រីករាយ​និង​ការ​អបអរសាទរ​ពី​មិត្ត​រួម​ក្រុម​មិន​បាន​ប៉ុន្មាន​ផង ខ្សែ​ប្រ​យុ​ទ្ឋ​ក្លឹ​ប Chapecoense ក៍​ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៦ នៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Copa Sudamerica វគ្គ​ផ្តាច់​ព្រ​ត្រ​ជាមួយនឹង​ក្រុម Atletico Nacional នៅ​ទីក្រុង Medellin នៃ​ប្រទេស​កូ​ឡុំ​ប៊ី ដែល​តាម​គម្រោង​នឹង​ធ្វើការ​ប្រកួត​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​នេះ ៕