ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចការគ្រោងទុក ផ្តល់ប្រាក់៥ពាន់ដុល្លារជូនមន្ទីរពេទ្យ​គន្ធបុប្ផា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដូចតាម​ការ​សន្យារបស់​​លោក​ហម បូ​រ៉ា ​បុរសមហាសំណាង រួម​ទាំង​តំណាង​ក្រុមហ៊ុន​ឆ្នោត​នាគ​សំណាង បាន​ចុះ​ទៅ​កាន់​មន្ទីរពេទ្យ «​គន្ធ​បុប្ផា​» នា​ព្រឹក​ថ្ងៃ​ទី​៣០ ​វិច្ឆិកា នេះ ដើម្បី​បរិច្ចាគ​ប្រាក់ចំនួន​៥​ពាន់​ដុល្លារ (ក្នុងប្រាក់​​ឈ្នះ​រង្វាន់៥០​ម៉ឺន​ដុល្លារ) ជូន​ដល់​មន្ទីរ​ពេទ្យ​ខណៈ​កំពុង​ត្រូវការ​ជំនួយ​ជា​​រៀងរាល់ថ្ងៃ ​ក្នុងនោះក៏មានការអញ្ជើញ​​​ចូលរួមពី​​លោក​វេជ្ជបណ្ឌិត Denis Laurent តំណាង​មន្ទីរពេទ្យ «​គន្ធ​បុប្ផា​» ផងដែរ ។

លោកហម បូ​រ៉ា  ​មានលំនៅ​​ក្នុងភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ថា រូប​លោក​ជា​អតិ​ថិជន​របស់​ឆ្នោត​សំណាង​នេះ ហើយ​លោក​មាន​អារម្មណ៍​រំភើប​ណាស់ និង​ស្ទើរតែ​មិន​ជឿ​ទៀត​ផងថា ​បាន​ឈ្នះ​​ប្រាក់ចំនួន​៥០​ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន​ឆ្នោត​នាគនាំ​សំណាង​ ។

ក្រោយ​ពី​រូប​លោក​បាន​ឈ្នះ​រង្វាន់ ថ្ងៃនេះ​លោក​បាន​មក​ដល់មន្ទីរពេទ្យ​គន្ធ​បុប្ផាដោយ​តាម​ការ​សន្យា លោក​ធ្វើការ​បរិច្ចាគ​ដល់​មន្ទីរ​ពេទ្យ​នេះចំនួន​ទឹកប្រាក់​៥​ពាន់​ដុល្លារ ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាកនៃ​ការ​ខ្វះខាត​ដែល​ត្រូវ​ប្រាក់​ជា​រៀងរាល់ថ្ងៃព្យាបាល​ក្មេង​ៗ​។

លោកហម បូ​រ៉ា បាន​បន្ត​ថា ដោយសារ​តែ​លោក​បាន​មើលឃើញពី​ទុក្ខ​លំបាក​របស់មន្ទីរពេទ្យ «​គន្ធ​បុប្ផា​» ក្នុង​ការ​ស្វែងរក​ថវិកា ដើម្បី​ព្យាបាល​កុមារ​ក្រីក្រ​រាប់​ពាន់​នាក់ក្នុង​១​ថ្ងៃ ទើប​លោក​មានចិត្ត​អាណិតអាសូរ និង​បាន​បរិច្ចាគ​ថវិកា​ខ្លះ​ៗ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​ដ៏​ធំ​នេះ​។ លោក​ក៏​សូម​អំពាវនាវ ដល់​សប្បុរសជនទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​ទឹកចិត្ត​សប្បុរ​ធម៌ ចែករំលែក​ធនធាន ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ ជួយ​ដល់​មន្ទីរពេទ្យ «​គន្ធ​បុប្ផា​» ដែល​កំពុង​ខ្វះខាត ក្នុង​ន័យ​ឲ្យ​មន្ទីរពេទ្យ​នេះ បន្ត​ជួយ​ដល់​កុមារ​កម្ពុជាបន្ថែម​ទៀតផង ​។

ក្រៅពី​ជួយ​ដល់​មន្ទីរពេទ្យ «​គន្ធ​បុប្ផា​» លោក​បាន​ផ្ដល់​ថវិកា​ជូន​ដល់​វត្ត​ចំនួន​២ នៅឯស្រុក​កំណើត​របស់​លោក ដោយ​ក្នុង​មួយ​វត្ត​ទទួល​បាន​ថវិកា​២​ពាន់​ដុល្លារ និង​ផ្ដល់​ថវិកា​មួយ​ផ្នែក​ទៀត ជូន​ទៅ​សាលារៀន​មួយ​ចំនួន​២​ពាន់​ដុល្លារ​ទៀត ហើយ​លោកនឹង​មាន​គម្រោង​ពង្រីក​អាជីវកម្ម​របស់​គាត់​ឱ្យ​កាន់តែ​ធំទៀត ​។