ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាប់ទោស! ក្រោយ​​យក​លាមក​​ធ្វើ​ជា​ថ្នាំ​ចាក់ឱ្យ​​​​កូន​ប្រុស

7 ឆ្នាំ មុន

អាមេរិក ​៖ ស្ត្រី​ជា​ម្តា​យ​ម្នាក់ ​មក​ពី​រដ្ឋ Indiana ​ឈ្មោះ​ Tiffany Alberts ត្រូវ​បាន​ជាប់​​ទោស បន្ទាប់​ពី​បាន​ព្យាបាល​ជំ​ងឺមហារីក​ឱ្យ​កូនប្រុស ដោយ​ដៃ​​ឯង​ចេះ​ជាង​គ្រូ​ពេទ្យ​ជំនាញ​ ។

អាមេរិក ​៖ ស្ត្រី​ជា​ម្តា​យ​ម្នាក់ ​មក​ពី​រដ្ឋ Indiana ​ឈ្មោះ​ Tiffany Alberts ត្រូវ​បាន​ជាប់​​ទោស បន្ទាប់​ពី​បាន​ព្យាបាល​ជំ​ងឺមហារីក​ឱ្យ​កូនប្រុស ដោយ​ដៃ​​ឯង​ចេះ​ជាង​គ្រូ​ពេទ្យ​ជំនាញ​ ។

ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ ត្រូវ​​កូន​របស់​នាង​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​មហារីក​ឈាម ​ពី​សំណាក់​មន្ទីរពេទ្យ Riley សម្រាប់​កុមារ តាំងពី​នៅ​ដើមខែ​សីហា​ មកម្ល៉េះ ។ កូន​​ប្រុស​​គាត់​ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​​ឱ្យ​ត្រឡប់​​ទៅ​ផ្ទះ​វិញ កាលពី​ខែ​កញ្ញា ព្រោះ​បាន​ធូរ​ច្រើន តែ​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ក៏​ត្រឡប់​ចូល​ពេទ្យ​វិញ ដោយសារ​មាន​ជម្ងឺ​មួយ​ទៀត​ ។

​​គ្រូពេទ្យ​​បាន​បូម​ឈាម​យក​ទៅ​មើល ក៏​ឃើញ​មាន​អតិ​សុ​ខ​ម​ប្រាណ​ម្យ៉ាង ដែល​ជា​ទូទៅ​មាននៅ​ក្នុង​លាមក ទៅនៅ​​ក្នុង​ឈាមកូន​គាត់ ​។ ដោយសារ​តែ​អ​ញ្ចឹ​ង​ហើយ ទើប​ការ​ព្យាបាល​ជំងឺ​មហារីក​ ដោយសារ​ធាតុគីមី ត្រូវ​បាន​ពន្យារ​មួយ​​រយៈ​។ ពេល​ដឹង ក្រុម​ គ្រូពេទ្យ​ បាន​តាមដាន​មើលតាម​​កាមេរ៉ា​សុវត្ថិភាព ទើប​ឃើញ​គាត់​យក​អ្វី​ម្យ៉ាង​​ចាក់​ចូល​ទៅ​ក្នុង​ស​រសៃឈាម​របស់​កូន​គាត់​ ។

ក្រោយ​ពី​មានការ​សួរនាំ ទើប​ស្ត្រី​ជា​ម្តាយ​​ឆ្លើយ​សារភាព​ថា គាត់​បាន​យក​លាមក​​កូន​​មក​​ចាក់​ឱ្យ​​កូន​​គាត់ ព្រោះ​គាត់​ថា ការ​ធ្វើ​បែប​នេះ គឺ​គាត់​ចង់​​ឱ្យ​​កូន​​គាត់​ចូល​កន្លែង​ព្យាបាល​ថ្មី​មួយទៀត​ នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​សង្ឃឹមថា នៅ​កន្លែង​នោះ​ អាច​មើលជំងឺ​​កូន​គាត់​ល្អ​ជាង​នៅ​កន្លែង​នៅ​រាល់ថ្ងៃ​ ។

ស្ត្រីម្តាយ Alberts ត្រូវ​បាន​កាត់ទោស​ពី​បទ​ធ្វើបាប​​ដោយ​ចេតនា និង​បទ​ព្រងើយកន្តើយ​មិន​មើលថែ​កូន​ ។ លទ្ធផល​សម្រេច​ក្តី​បណ្តោះអាសន្ន ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ខែមករា​ ខាង​មុខ​នេះ​។

ខាង​គ្រូពេទ្យ​បាន​ប្រាប់​ថា ស្ថានភាព​ជំងឺ​របស់​​ក្មេង​ប្រុស​រូបនេះ មាន​សភាព​ពិបាក​ព្យាបាល​ជាង​​លើក​មុនទៅទៀត ព្រោះតែ​អ្វី​ដែល​ម្តាយ​​បាន​​ធ្វើនេះឯង ។