ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ថៃ​ធ្លាក់​ចុះ​4,2%​ក្នុង​ខែតុលា

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ដោយ​មិន​គិត​ពន្ធ​ក្នុង​ខែតុលា បាន​ធ្លាក់​ចុះ​ដោយ​នឹក​ស្មាន​មិន​ដល់​បន្ទាប់​ពី​បាន​កើនឡើង​ក្នុង​រយៈពេល​

ប្រទេស​ថៃ ៖ យោង​តាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ដោយ​មិន​គិត​ពន្ធ​ក្នុង​ខែតុលា បាន​ធ្លាក់​ចុះ​ដោយ​នឹក​ស្មាន​មិន​ដល់​បន្ទាប់​ពី​បាន​កើនឡើង​ក្នុង​រយៈពេល​២​ខែ​កន្លង​មក ។ ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​៤,២% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

មន្ត្រី​មួយ​រូប​ក្នុង​ក្រសួង​និយាយ​ថា ការ​នាំ​ចេញ​ធ្លាក់​ចុះ​នេះ គឺ​មក​ពី​ការ​អន់​ថយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​, ការ​អន់​ថយ​នៃ​ការ​នាំ​ចេញ​ផលិតផល​មាស​និង​ប្រេង ក៏​ដូច​ជា​ការ​នាំ​ចេញ​បាន​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំ​មុន ។ រីឯ​ការ​នាំ​ចូល​បាន​កើនឡើង​ច្រើន​ជាង​ការ​គិត​ទុក​ផង​ដែរ គឺ​កើនឡើង​៦,៥%​បើ​ធៀប​នឹង​ឆ្នាំ​មុន ។

អ្នក​សេដ្ឋកិច្ច​គិត​ថា នឹង​មានការ​កើនឡើង ៣,៦% បន្ទាប់​ពី​កើនឡើង​៥,៦%​ក្នុង​ខែកញ្ញា​។ វា​នឹង​បង្កើត​ជា​ផល​លើស​ពាណិជ្ជកម្ម ដែល​មាន​តម្លៃ​២៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ខែតុលា ។ ផលិតផល​ជា​ច្រើន​ដែល​ប្រទេស​ថៃ​នាំ​ចូល គឺ​ត្រូវ​បាន​យក​មក​កែ​ច្នៃ​ជា​ផលិតផល​សម្រេច និង​នាំ​ចេញ​ម្តងទៀត ។

ការ​នាំ​ចេញ​របស់​ថៃ ស្មើនឹង​២​ភាគ​៣​នៃ GDP របស់​ប្រទេស និង​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក ។ វា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ​ខកចិត្ត ខណៈ​បាន​ប្រឹងប្រែង​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​សា​ជា​ថ្មី ។

កាលពី​ស​ប្តា​ហ៍​មុន ភ្នាក់ងារ​គម្រោង​រដ្ឋ​បាន​ព្យាករណ៍​ថា ការ​នាំ​ចេញ​នឹង​គ្មាន​ការ​ផ្លាស់​ប្តូរ​ឡើយ​ក្នុងឆ្នាំនេះ មិន​ដូច​ការ​ព្យាករ​ថា នឹង​ធ្លាក់​ចុះ​១,៩%​ឡើយ ។ ពួក​គេ​ព្យាករណ៍​ថា សេដ្ឋកិច្ច​នឹង​កើនឡើង​៣,២%​ក្នុងឆ្នាំនេះ ច្រើន​ជាង​ឆ្នាំ​មុន ដែល​ស្មើ​តែ​២,៨%​ប៉ុណ្ណោះ ៕