ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​រោង​បណ្ដែត​ទឹក​ខណៈ​មនុស្ស​ម្នា​មើល​ការ​ប្រណាំងទូក

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ អាង​ស្តុក​ទឹកអូរ​ខៃ​ដ​ន​របស់​ក្រុមហ៊ុន​កាស៊ីណូ បាន​ក្លាយជា​កន្លែង​ប្រណាំងទូក ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​មើល​ណែនណាន់តាន់តាប់

ខេត្តបន្ទាយមានជ័យ ៖ អាង​ស្តុក​ទឹកអូរ​ខៃ​ដ​ន​របស់​ក្រុមហ៊ុន​កាស៊ីណូ បាន​ក្លាយជា​កន្លែង​ប្រណាំងទូក ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​មើល​ណែនណាន់តាន់តាប់ ។ ស្រប​ពេល​ដែល​មានការ​សប្បាយ​រីករាយ​មើល​ការ​ប្រណាំងទូក​នោះ ស្រាប់តែ​រោង​បណ្តែត​ទឹក​ប្រមាណ​៨​តូប ដែល​មនុស្ស​ម្នា​មើល​ប្រជ្រៀត​គ្នា​នោះ បាន​បាក់​ធ្លាក់​មនុស្ស​ទៅ​ក្នុង​ទឹក កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​អាង​ស្តុក​ទឹកអូរ​ខៃ​ដ​ន ស្ថិត​នៅ​ភូមិ​កូន​ដំរី​សង្កាត់​និមិត្ត ក្រុង​សិរី​សោភ័ណ ។

ពិធី​ប្រណាំងទូក​នៅ​អាង​ស្តុក​ទឹកអូរ​ខៃ​ដ​ន​នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​រៀបចំ​ឡើង​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​បានការ​ចូលរួម​ពី​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាង​កុះករ ។

មុន​មាន​ហេតុការណ៍​បាក់​រោង​បណ្ដែត​ទឹក ទូក​ជា​ច្រើន​គូ​កំពុងធ្វើការ​ប្រណាំង ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ឈរ​និង​អង្គុយ​មើល​លើ​តូប​បណ្តែត​ទឹក​តាម​មាត់ច្រាំង​យ៉ាងច្រើន​កុះករ និង​មានការ​ស្រែក​ហោ​កញ្ជ្រៀវ​យ៉ាង​កងរំពង ទើប​បណ្តាល​ឱ្យ​មាន​ឧប្បត្តិហេតុ​បែប​នេះ​កើតឡើង បាក់​តូប​បណ្តែត​ទឹក​ប្រមាណ​ជា​៨​តូប តែ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឡើយ ។

ទាក់ទិន​ការ​ប្រណាំង​ទូកង​នៅ​អាង​ស្ដុក​ទឹកអូរ​ខៃ​ដ​ន​នេះ លោក  អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ខេត្ត​បាន​រៀបចំ​ការ​ប្រណាំង​ទូកង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២​ដល់​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​ធ្វើ​ឡើង​នៅ​ដងស្ទឹង​សិរី​សោភ័ណ ។ ចំណែក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​រៀបចំ​ការ​ប្រណាំងទូក​នៅ​អាង​ស្តុក​ទឹកអូរ​ខៃ​ដ​ន​របស់​ក្រុមហ៊ុន​អាន​កូ ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​២៨​ខែវិច្ឆិកា ឆ្នាំ​២០១៦​ផង​ដែរ ៕