ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ទូច ស្រី​លក្ខណ៍ ចេញ​មុខ​ហើយ បញ្ជាក់​រឿងរ៉ាវ​ការ​ចោទប្រកាន់​ពី​អតីត​ស្វាមី

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត តារាចម្រៀង​អ្នក​នាង ទូច ស្រី​លក្ខណ៍ បាន​ចេញ​បញ្ជាក់​នូវ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ហើយ បន្ទាប់​ពី​អតីត​ស្វាមី​របស់​នាង​បាន​ចោទប្រកាន់​ថា

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារាចម្រៀង​អ្នក​នាង ទូច ស្រី​លក្ខណ៍ បាន​ចេញ​បញ្ជាក់​នូវ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ហើយ បន្ទាប់​ពី​អតីត​ស្វាមី​របស់​នាង​បាន​ចោទប្រកាន់​ថា នាង​បាន​ហាមឃាត់​មិន​អោយ​ជួប​មុខ​កូន ទាំង​នាង​មិន​បាន​ធ្វើ​រឿង​នេះ​។

ការ​ចេញ​មុខ​បកស្រាយ​រឿង​ខាងលើ ពី​អ្នក​នាង ទូច ស្រី​លក្ខណ៍ នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​អតីត​ស្វាមី​ដែល​ជា​ជនបរទេស​រូប​នោះ បាន​លើក​ឡើង​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ ដោយ​​បាន​ចោទប្រកាន់​នាង​ថា បាន​ហាមឃាត់​លោក​មិន​អោយ​ជួប​កូន​រយៈពេល​២​ឆ្នាំ​ហើយ ហើយ​ទ​ង្វើ​នេះ គឺ​ខុស​ពី​ការ​សម្រេច​របស់​សាលក្រម​តុលាការ ដែល​បាន​បើកផ្លូវ​អោយ​ឪពុក​អាច​ជួប​កូន​រាល់​១​ស​ប្តា​ហ៍ម្ត​ង ឬ​តាម​ការ​កំណត់​ណាមួយ​។

យ៉ាងណា ការ​លើក​ឡើង​ពី​អតីត​ស្វា​មីនា​ពេល​នេះ ត្រួ​វ​បាន​អ្នក​នាង ទូច ស្រី​លក្ខណ៍ ចាត់​ទុក​ថា មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ប្រាស់ចាក​ពី​ការ​ពិត ខណៈ​ពេល​ដែល​នាង​មិន​បាន​ហាមឃាត់​ឡើយ ពោល​គឺ​បញ្ហា​នេះ នាង​តែងតែ​យល់​ស្រប​ការ​សម្រេច​របស់​កូន​ថា ត្រូវ​ជួប ឬ​មិន​ចង់​ជួប​។

អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​លើក​ឡើង​តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ថា «២​ឆ្នាំ​បាត់​ឈឹង ស្រេច​តែ​មក​ប្តឹង​យក​កូន តែ​រូប​ខ្ញុំ​ពិតជា​គោរព​អរគុណ​ចំពោះ​លោក​តុលាការ​បាន​ចេញ​ដីកា​សម្រេច​អោយ​រូប​ខ្ញុំ​ជា​សិទ្ធិ​អំណាច​មេបា​មើលថែ​កូន​។

នាង​បញ្ជាក់​ថា កូន​រៀន​ពី​ច័ន្ទ​ដល់​សុក្រ ចង់​តេ ឬ​សួរសុខទុក្ខ​ច ង់​មក​យក​កូន​គឺ​រូប​ខ្ញុំ​ទុក​សិទ្ធិ​អោយ​កូន​គាត់​ជា​អ្នក​និយាយ​ដោយ​ផ្ទាល់​ជាមួយ​ឱ​ពុក​គាត់​។ នាង​ថា គាត់​អាយុ​ជិត​៨​ឆ្នាំ​ហើយ​ចង់ទៅ ឬ​បែប​ណា គឺជា​សិទ្ធិ​របស់​គាត់​ជា​ការ​សំរេចចិត្ត រឿង​ពិត​គឺ​មាន​តែ​កូន​ទេ ជា​អ្នកដឹង​ច្បាស់​ថា ឪពុក​គាត់​បែប​ណា ។

យ៉ាងណា បើ​តាម​អ្នក​នាង ទូច ស្រី​ល័​ក្ខ រហូត​មក​ទល់​ពេល​នេះ អតីត​ស្វាមី​របស់​នាង​មិន​បាន​ផ្ញើ​លុយ​បង់​សាលា ការ​ចាយវាយ​លើ​ការ​សិក្សា ឬ​បង់ថ្លៃ​ទឹកដោះគោ​គ្រប់​សព្វបែបយ៉ាង​មួយ​រយ​រៀល​ខ្មែរ​គ្មាន​ទេ​។ នាង​បញ្ជាក់​ថា ការ​ពិត​នឹង​យុត្តិធម៌​មាន​តែ​កូន​ទេ ច្បាស់​ជាង​នរណា​ទាំងអស់​។

គួរ​បញ្ជាក់​ថា តារាចម្រៀង​អ្នក​នាង ទូច ស្រី​លក្ខណ៍ បាន​រៀប​ការ​ជាមួយ​ស្វាមី​សញ្ជាតិ​ន័​រ​វ៉េ​ស ដើម​កំណើត​អង់គ្លេស គឺ​លោក ម័​រ​ថេ​ន ក្វា​មេន កាលពី​ឆ្នាំ​២០១១ ខណៈ​ពេល​ដែល​នាង​បាន​ផ្ទុះ​ដំណឹង​បែកបាក់​គ្រួសារ​នៅ​អំឡុង​ពេល​ថ្មី​ៗ ដោយ​បន្សល់​ទុក​ចំណងដៃ​កូនប្រុស​ម្នាក់ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ការ​មើលថែ​របស់​នាង​។

យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​រឿងរ៉ាវ​ខាងលើ​នេះ ភាគី​ខាង​ណា​ខុស​ឬ​ត្រូវ​ឡើយ? ខណៈ​ពេល​ដែល​អ្នក​នាង ទូច ស្រី​ល័ក្ខណ៍ បាន​សម្រេច​លុប​សារ​ដែល​នាង​បាន​បង្ហោះ​នោះ​ចោល​វិញ​ភ្លាម​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ