ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន Cambodian Idol ស​ប្តា​ហ៍​ទី 6 ត្រូវ​ច្រៀង​បទ​លោក ហួរ ឡា​វី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក «Cambodian Idol» ឈាន​ដល់​ស​ប្តា​ហ៍​ទី​៦​ហើយ ក្នុង​វគ្គ Live Show ។ សម្រាប់​ស​ប្តា​ហ៍​ថ្មី​នេះ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក «Cambodian Idol» ឈាន​ដល់​ស​ប្តា​ហ៍​ទី​៦​ហើយ ក្នុង​វគ្គ Live Show  ។ សម្រាប់​ស​ប្តា​ហ៍​ថ្មី​នេះ បេក្ខជន​-​បេ​ក្ខ​នារី ដែល​ជាប់​បន្ត​ទៀត ត្រូវ​អ្នកគ្រប់គ្រង​កម្មវិធី​ជ្រើស​បទ​ចម្រៀង​របស់​លោក ហួរ ឡា​វី ចំនួន​១៥​បទ​ឱ្យ​ច្រៀង ។

វិញ្ញាសា​វគ្គ LIVE SHOW ស​ប្តា​ហ៍ ទី​៦ តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​ច្រៀង​បទ​ចម្រៀង​របស់​លោក​ហួរ ឡា​វី ហើយ​បទ​ចម្រៀង​ដែល​ត្រូវ​ច្រៀង​គឺ​សុទ្ធតែ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ទស្សនិកជន ។

បទ​ចម្រៀង​ចំនួន​១៥​បទ​របស់​លោក​ហួរ ឡា​វី  សម្រាប់​ច្រៀង​បេក្ខជន TOP 7 ច្រៀង​ក្នុង​ស​ប្តា​ហ៍​ទី​៦​នេះ ១-​សែន​អាល័យ ២-​មួយ​រាត្រី​នឹក​តែ​អូន ៣-​ថ្ងៃ​ណា​បំភ្លេច​អូន​បាន  ៤-​អាល័យ​ក្លិន​អូន ៥-​ទឹក​ហូរ ៦-​ស្គាល់​តែ​ក្លិន ៧-​ដងស្ទឹង​ស្រែ​ខ្លុង ៨-​ចំណេះ​ជិះ​ក​ឯង ៩-​កេសរ  ១០-​លី​ណា​មាសបង ១១-​នារី​សិច​ស៊ី​១២-​នារី​ម៉ាក់​ស៊ី ១៣-​ស្រមៃ​ក្លិន​ខ្លួន ១៤-​បូ​រ៉ា​មាសបង និង​១៥-​ជិះ​ដំរី​ដើរ​លេង​នឹង​បង ។

រហូត​មក​ដល់​ពេល​នេះ​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol វគ្គ Live Show ដែល​ឈាន​ដល់​ស​ប្តា​ហ៍​ទី​៦ នៅ​សល់​តែ​បេក្ខជន បេ​ក្ខ​នារី​ចំនួន​៧​រូប​ប៉ុណ្ណោះ សម្រាប់ ប្រកួតប្រជែង​បន្ត បន្ទាប់​ពី​ស​ប្តា​ហ៍​ទី​៥​កន្លង​ទៅ​បេក្ខជន​ជុំ រ៉ូ​បឺត ពី​ខេត្តកំពត​បាន​ជ្រុះ​ធ្លាក់​ពី​ការ​ប្រកួត​។

សម្រាប់​បេក្ខជន បេ​ក្ខ​នារី​ទាំង​៧​នាក់​ដែល​ឈាន​ដល់​វគ្គ Live Show ស​ប្តា​ហ៍​ទី​៦​មាន​ដូច​ជា នួន សុធា​រ័ក្ស​, ម៉​ង់ ចាន់​កញ្ញា​, រស់ ព្រួយ ឈិ​ន​, ម៉ា​និច្ច​, គួ​ក ស្រី​ណូ​, ហ៊ុន លី​ដា និង​នាង ប្រាក់​សុគន្ធ ។

ឆ្លង​មក​ដល់​វគ្គ​នេះ​តាម​ការ​សង្កេត​តាម​រយៈ​ការ​Command ទៅ​លើ​ផេ​ក​របស់​កម្មវិធី Cambodia Idol និង​មតិ​ប្រិ​យ​មិត្ត​មួយ​ចំនួន​ដែល​បាន​តាម​ទស្សនា​នោះ​មាន បេ​ក្ខ​នារី​ចំនួន​២ ត្រូវ​គេ​វាយតម្លៃ​ថា មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​លើក​ពាន គឺ​បេ​ក្ខ​នារី​ម៉​ង់ ចាន់​កញ្ញា និង​ហ៊ិ​ន លី​ដា ខណៈ​ពេល​ដែល​បេ​ក្ខ​នារី​ទាំង​២​នាក់​នេះ​ធ្លាប់​បាន​លើក​ពាន​ម្តង​រួច​មក​ហើយ​ក្នុង​កម្មវិធី​របស់​ស្ថានីយទូរទស្សន៍​អប្សរា ។

ទោះជា​យ៉ាងណា​ក៏​ដោយ​នោះ​គ្រាន់តែ​ជា​វាយតម្លៃ​ទុក​មុន​លទ្ធផល​ជាក់ស្តែង​ប៉ុណ្ណោះ ព្រោះ​ការ​ប្រឡង​ចម្រៀង​ដ៏​តឹងតែង​មួយ​នេះ មិន​ងាយ​មាន​បេក្ខជន បេ​ក្ខ​នារី​ណា​ម្នាក់​ធ្វើ​បាន​ល្អ​ទាំង​អស់ពី​មួយ​វគ្គ​ទៅ​វគ្គ​ទេ ៕