ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ​ហ៊ុន ម៉ាណា ឧបត្ថម្ភ​ដល់​កម្មករ​កាត់ដៃ​ទាំង​ពីរ​១,០០០$

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់ពី​សារ​ព័ត៌មាន​កោះ​សន្តិ​ភាព​​ចេញ​ផ្សាយ​អត្ថ​បទ​ចំណង​ជើង «កម្មករ​ដែល​ចរន្ត​អគ្គីសនី​ឆក់​ត្រូវ​គ្រូពេទ្យ​កាត់​ដៃ​ទាំងពីរ» តើ​រស់​បែបណា បើ​ដៃ​ទាំង​ពីរ​កាត់​អស់ទៅហើយ ព្រហ្មលិខិត​ពិតជា​ឥ​តមេត្តា កាល​ពីថ្ងៃ​​ទី​២ កញ្ញា កន្លង​មកនេះ ត្រូវ​បាន​លោក​ជំទាវ​​ហ៊ុន ម៉ាណា អគ្គ​នាយិកា​នៃ​អគ្គនាយក​វិទ្យុ និងទូរទស្សន៍​បាយ័ន មាន​ក្តី​អាណិតអាសូរ​ពន់​ពេក ​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ ជូន​ដល់​កម្មករ​​រងគ្រោះ​ឈ្មោះ​ញឹម គឹមសៀង ដែល​កំពុង​សំរាក​ព្យា​បាល

រាជធានីភ្នំពេញ ៖ បន្ទាប់ពី​សារ​ព័ត៌មាន​កោះ​សន្តិ​ភាព​​ចេញ​ផ្សាយ​អត្ថ​បទ​ចំណង​ជើង «កម្មករ​ដែល​ចរន្ត​អគ្គីសនី​ឆក់​ត្រូវ​គ្រូពេទ្យ​កាត់​ដៃ​ទាំងពីរ» តើ​រស់​បែបណា បើ​ដៃ​ទាំង​ពីរ​កាត់​អស់ទៅហើយ ព្រហ្មលិខិត​ពិតជា​ឥ​តមេត្តា កាល​ពីថ្ងៃ​​ទី​២ កញ្ញា កន្លង​មកនេះ ត្រូវ​បាន​លោក​ជំទាវ​​ហ៊ុន ម៉ាណា អគ្គ​នាយិកា​នៃ​អគ្គនាយក​វិទ្យុ និងទូរទស្សន៍​បាយ័ន មាន​ក្តី​អាណិតអាសូរ​ពន់​ពេក ​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ ជូន​ដល់​កម្មករ​​រងគ្រោះ​ឈ្មោះ​ញឹម គឹមសៀង ដែល​កំពុង​សំរាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាលពី​រសៀល​ថ្ងៃទី​២ កញ្ញា ២០១០ ។

លោកហួត ឃាង​ថេង អគ្គ​នាយក​រង​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បាយ័ន​បានមាន​ប្រសាសន៍​ថា លោកជំទាវ​អគ្គ​នាយិ​កា​នៃ​អគ្គ​នាយកវិទ្យុ​ និងទូរទស្សន៍​បាយ័ន បាន​ឧបត្ថម្ភ​ដល់​យុវជន​រងគ្រោះ​ ដែលចរន្ត​អគ្គិសនី​ឆក់​ត្រូវ​គ្រូ​ពេទ្យ​កាត់ដៃ​ទាំងពីរ​ចំនួន​១.០០០​ដុល្លារសហ​រដ្ឋ​អាមេរិក នេះជា​ការ​ជួយរំលែក​ទុក្ខ​សោក​ និងការ​លំបាក​ ហើយ​កន្លងមក​ លោកជំទាវ​តែង​តែ​ជួយឧបត្ថម្ភ ​ដល់​ជនក្រីក្រ​មិនរើស​ពណ៌​សម្បុរ​ ឬ​គណបក្ស​នយោ​បាន​ណាមួយនោះទេ ។
លោក​ញ៉ាន ញឹម ដែលត្រូវជា​ឪពុក​បង្កើត​របស់កម្មករ​រង​គ្រោះ​ញឹម គឹមស្រៀង បានថ្លែង​ទាំង​អួល​ដើម.ក​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ទឹក​ប្រាក់​ចំនួន​​១.០០០ដុល្លារអាមេរិក​ ដែលលោកជំទាវ​ហ៊ុន ម៉ាណា អគ្គ​នាយិកា​នៃ​អគ្គ​នាយក​វិទ្យុ និង​ទូរទស្សន៍​​បាយ័ន ដែល​បាន​ផ្តល់​មក​ឱ្យ​កូន​របស់លោក​នេះ ​ពិត​​ជា​មិនអាចកាត់​ថ្លៃ​បាន​ឡើយ ហើយ​ទឹកប្រាក់​ដ៏​ថ្លៃ​ថ្លា​នេះ​មួយជីវិត​របស់លោក​ និង​ក្រុម​គ្រួសារ​របស់​លោក​គ្មាន​សង្ឃឹម​នឹង​បាន​ស្គាល់​​វា​នោះទេ ។

លោក និង​ក្រុម​គ្រួសារ​លើក​ដៃ​ប្រណម្យបួងសួង​ដល់ទេវតា​អារុក្ខ​អារក្ស​អ្នក​តា ​ទាំង​ឡាយ​តាម​ថែរក្សា​លោកជំទាវ​ហ៊ុន ម៉ាណា ព្រមទាំង​ស្វាមី ឱ្យ​ជួបតែ​សេចក្តី​សុខគ្រប់​ប្រការ ។ ជាមួយ​គ្នា​នេះ លោក​ក៏​មិនភ្លេច​គុណ​សារ​ព័ត៌​មាន​​កោះ​សន្តិ​ភាព​ ដែល​ខិតខំ​អំពាវនាវ ​ដល់​សប្បុរស​ជន​ជួយ​ដល់​កម្មករ​រងគ្រោះ​ញឹម គឹម​ស្រៀង ហើយសូមអរគុណ​​​ផងដែរ ដល់នាយក​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ និងគ្រូពេទ្យដែលបាន​យក​ចិត្ត​ទុកដាក់​ជួយវះ​កាត់​ និងព្យាបាល​ដល់​កូន​របស់​លោក​ឱ្យ​រួច​ផុត​ពីសេចក្តី​ស្លាប់ បើទោះ​បី​ជា​អស់ដៃ​ទាំង​ពី​រក៏ដោយ ៕