ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​​បានស្រេច បិសាច​​រាត្រី​ដែល​លួច​ខ្សែភ្លើង​ឡើង​​កក្រើក​​ក្រុង​បាត់​ដំ​បង

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំ​បង​ ៖ មុខសញ្ញា​ដែល​ជិះកង់​ដើរ​លួច​កាត់​ខ្សែភ្លើង​ពេល​រាត្រី​ស្ទើរ​រាល់​យប់​យ៉ាង​កក្រើក​ក្រុង​បាត់ដំបង ពេលនេះ​ ត្រូវ​សមត្ថកិ​ច្ច​តាម​ចាប់ខ្លួ​ន​បាន​ចំ​នួន០២នាក់​ជាបន្តបន្ទាប់ នៅ​វេលា​ទៀប​​ភ្លឺ និង​ព្រឹកព្រលឹម​ថ្ងៃទី​២៤ មិថុនា នៅ​ប៉ុន្មាន​ម៉ោ​ងក្រោយ​ពី​ជន​ទាំ​ង០២នាក់ បាន​ធ្វើ​សកម្ម​ភាព​​លួច​កាត់​ខ្សែភ្លើង​ជាថ្មី​ទៀត…

ខេត្តបាត់ដំ​បង​ ៖ មុខសញ្ញា​ដែល​ជិះកង់​ដើរ​លួច​កាត់​ខ្សែភ្លើង​ពេល​រាត្រី​ស្ទើរ​រាល់​យប់​យ៉ាង​កក្រើក​ក្រុង​បាត់ដំបង ពេលនេះ​ ត្រូវ​សមត្ថកិ​ច្ច​តាម​ចាប់ខ្លួ​ន​បាន​ចំ​នួន០២នាក់​ជាបន្តបន្ទាប់ នៅ​វេលា​ទៀប​​ភ្លឺ និង​ព្រឹកព្រលឹម​ថ្ងៃទី​២៤ មិថុនា នៅ​ប៉ុន្មាន​ម៉ោ​ងក្រោយ​ពី​ជន​ទាំ​ង០២នាក់ បាន​ធ្វើ​សកម្ម​ភាព​​លួច​កាត់​ខ្សែភ្លើង​ជាថ្មី​ទៀត ក្នុង​ក្រុង​បាត់ដំបង នា​វេលា​ទៀបភ្លឺ មុន​ពេល​ត្រូវ​ចាប់ខ្លួន​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យដឹ​ង​ថា បិសាច​រាត្រី​ទាំង០២នាក់​នេះ ម្នាក់​ឈ្មោះ លី ផេង អាយុ៤៥ឆ្នាំ នៅ​ភូមិ​កា.ប់​គោ​ថ្មី សង្កាត់​អូរ​ចា និង​ម្នាក់ទៀត​ឈ្មោះ យ៉ា សាវ៉ុង ហៅ​ចាប អាយុ៤០ឆ្នាំ នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ​។ ជើងខ្លាំង​លួច​កាត់​ខ្សែភ្លើង​ទាំង០២នាក់​នេះ ត្រូវ​បាន​កម្លាំង
​ជំនា​ញ​នៃ​អធិការ​ក្រុង​បាត់ដំបង ធ្វើ​រស្រា​វជ្រា​វតាម​ចាប់ខ្លួន​បាន​ជាបន្តបន្ទាប់ នៅ​វេលា​ទៀបភ្លឺ ថ្ងៃទី២៤ មិថុនា រួម​ទាំង​ដកហូត​វត្ថុ​តាង​បាន​មួយចំ​នួន​ផង​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា កម្លាំង​ជំនាញ​តាម​ក្របួច​បិសាច​រាត្រី​នេះ​បាន នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ពួកគេ​ធ្វើសកម្មភាព​លួច​កាត់​ខ្សែភ្លើង​អ្នកភូមិ​ជាថ្មី​ទៀត​។ សូម​បញ្ជាក់​ថា អំពើ​ចោរកម្ម​លួច​កាត់​ខ្សែភ្លើង​ពេ​លយប់ ដែល​បង្កឡើង​ដោយ​ជន​មិន​ស្គាល់​មុខ បាន​អង្រូ​នយ៉ាង​កក្រើក​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ស្ទើរ​ពាស់​ពេ​ញ​ទីក្រុង​បាត់ដំបង ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​យ៉ាង​ខ្លាំង​ទៅ​នឹង​បទល្មើស​កំប៉ិកកំប៉ុក​នេះ រហូត​ពលរដ្ឋ​ដែល​រងគ្រោះ​មួយចំនួន បាន​រិះ​គន់​សមត្ថ​កិច្ច​គ្មាន​សំចៃ​មាត់ ដោយសារតែ​សមត្ថកិច្ច មិន​អើពើ មិន​ខ្វល់ខ្វាយ និង​មិន​ទ​ទូល​បណ្ដឹង នៅពេល​ប្រជាពលរដ្ឋ​រាយ​កា​រណ៏ ឬ ប្ដឹង​សុំ​ជំនួយ​អន្តរា​គម​ន៏ភ្លាម​​ៗ​។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រោយពី​មានការ​រិះ​គន់​ខ្លាំង​ៗ ទៅលើ​ភាព​អសកម្ម​របស់​សមត្ថកិច្ច តាម​រយះ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តាម​បណ្ដាញ​សង្គម​យ៉ាង​ចាស់​ដៃ នា​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នេះ កម្លាំង​ជំនាញ នៃ​អធិការ​ក្រុង​បាត់ដំបង បាន​ស្ទុះ​ស្ទា​រនាំ​គ្នា​ចេញ​ល្បាត​តាម​ឃ្លាំមើល​សកម្មភាព​ក្រុម​បិសាច​រាត្រី​ខាងលើ​នេះ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ចំនួន០២នាក់ រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​ខ្សែភ្លើង​មួយចំនួន​ផង​។ ពេលនេះ​មន្ត្រី​ជំនាញ បាន​និង​កំពុង​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕ ​

អត្ថបទសរសេរ ដោយ