ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​២៨ បិទ​ចរាចរ​លើកំ​ណាត់​មហាវិថី​ព្រះ​នរោត្តមចាប់ពី​ស្តុ​ប​ជលផលដល់ស្ពាន​អាកាស​ក្បាលថ្នល់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​ទី ២៨ ខែមិថុនា​ស​ប្តា​ហ៍​ក្រោយ កំណាត់​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ស្តុ​ប​ជលផល ផ្លូវ​លេខ​៤១ ដល់ ស្ពាន​អាកាស​ក្បាលថ្នល់ និង​បរិវេណ​ជុំវិញ​មួយ​ចំនួន​នឹង​បិទ​ផ្អាក​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​ទី ២៨ ខែមិថុនា​ស​ប្តា​ហ៍​ក្រោយ កំណាត់​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ស្តុ​ប​ជលផល ផ្លូវ​លេខ​៤១ ដល់ ស្ពាន​អាកាស​ក្បាលថ្នល់ និង​បរិវេណ​ជុំវិញ​មួយ​ចំនួន​នឹង​បិទ​ផ្អាក​បណ្តោះអាសន្ន ដោយ​តម្រូវ​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​បញ្ចៀស​ទៅ​ទិស​ដៅ​ផ្សេង​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ២៣ ខែមិថុនា ឆ្នាំ​២០២២ និង​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ការ​បញ្ចៀស​ចរាចរណ៍​ចេញពី​កំណាត់​ផ្លូវ​ខាងលើ ព្រោះតែ​មានការ​រៀបចំ​នូវ​ពិធី​មិ​ទ្ទី​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ថ្ងៃ​ប​ង្កើ​គណបក្ស​ប្រជាជន​កម្ពុជា​។

ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ០៦:០០​នាទី​ព្រឹក គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រៀបចំ​ពិធី​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី ២៨-០៦-១៩៥១ ថ្ងៃ​ទី ២៨-០៦-២០២២ នៅ​វិមាន​៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​ម៉​ន​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គ​មហា​សនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា​។

«​ដើម្បី​ឱ្យ​កម្មវិធី​ដំណើរការ​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចៀស​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ ព្រះ​នរោត្តម (​ចាប់ពី​ស្តុ​ប​ជលផល ផ្លូវ​លេខ​៤១ ដល់ ស្ពាន​អាកាស​ក្បាលថ្នល់ និង​បរិវេណ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​) នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង​០៥:០០​នាទី​ព្រឹក រហូត​ដល់​បញ្ចប់​កម្មវិធី​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​អភិបាល​រាជធានី​ភ្នំពេញ​។

ជាមួយ​គ្នា​នោះ អភិបាល​រាជធានី​ភ្នំពេញ​បាន​សុំ​ការ​យោគយល់ អ​ព្យា​ស្រ័យ​ពី​សំណាក់​បង​ប្អុ​ន​អ្នក​ធ្វើ​ដំណើរ ជុំ​វី​ញ​ការ​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ ព្រោះ​ចរាចរ​នឹង​បើក​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ នៅ​ម៉ោង​ដែល​ផុត​រយៈពេល​ហាមឃាត់​ប​ណ្ណោះ​អាសន្ន​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ