ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡា​ចម្រុះ​ប្រចាំឆ្នាំ​Sky Land Sport លើក​ដំបូង​នឹង​រៀបចំ​ធ្វើ​នៅ​ឃុំ​វិហារ​សួគ៌

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Sky Land Sport ដែល​ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា នឹង​រៀបចំ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៧ ធ្នូ ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

រាជធានី​ភ្នំពេញ ៖ Sky Land Sport ដែល​ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា នឹង​រៀបចំ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៧ ធ្នូ ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

លោក​ឧកញ៉ា​ស្រី ចាន់​ថន អ្នក​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​មួយ​នេះ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា កន្លង​មកនេះ​ថា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​និង​លើកស្ទួយ​វិស័យ​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន និង​ល្បី​សុសសាយ​ធ្វើ​យ៉ាង
ណា​ដើម្បី​ស្វែងរក​ធនធានមនុស្ស​ដែល​មានលក្ខណៈសម្បត្តិ និង​បច្ចេកទេស​គ្រប់គ្រាន់សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះជា​លើក​ដំបូង ។ ក្នុង​នោះ​ដែរ ក៏​មានការប្រគំ​តន្ត្រី​ដែល​មានការ​ចូលរួម​ពី​តារា​ល្បី​ៗព្រមទាំង​មានការ​តាំង​លក់​ផលិតផល​ក្នុងស្រុកផង​ដែរ ។

ព្រឹត្តិការណ៍​កីឡា Sky Land Sport នេះ ត្រូវ​បាន​បែងចែក​ជា​៣​ផ្នែក គឺ​នៅ​ថ្ងៃ​ទី​១៥ ធ្នូ ជា​ការ​បើក​សម្ពោធ​ព្រឹត្តិការណ៍ និង​ការ​តាំងពិព័រណ៍​លក់​ផលិតផល​ដោយ​បានការ​ចូលរួម​ពី​លោក​អភិបាលស្រុក​ខ្សាច់កណ្ដាល និង​មានការ​ប្រកួត​កីឡាបាល់ទាត់ ហើយ​នៅ​ពេល​យប់​មានការ​ប្រគំ​តន្ត្រី ។ ចូល​ដល់​ថ្ងៃ​ទី​១៦ ធ្នូ មានការ​ប្រណាំងទូក​ម៉ាស៊ីន​និង
ប្រណាំងសេះ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ជា​ថ្ងៃ​ចុង​ក្រោយ មានការ​ប្រណាំង​រថយន្តប្រណាំងសេះ ព្រមទាំង​ប្រគល់​រង្វាន់​ដល់​អ្នកទទួល​បាន​ជ័យ​លា​ភី ។

លោក​ឧកញ៉ា​បាន​មាន​ប្រសាសន៍​បន្ត​ថា គោលបំណង​សំខាន់​ដែល​លោក​បង្កើត​ឱ្យ​មានកម្ម​វិធី​ប្រកួត​នេះ​ឡើង គឺ​ដើម្បី​ជំរុញ​វិស័យ​កីឡា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន។ ចំពោះ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​នឹង​យក​ទៅ​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​នៅ​ខេត្តសៀមរាប ។ ជាង​នេះ​ទៀត លោក​ឧកញ៉ា​ក៏​មាន​គម្រោង​បង្កើត​ព្រឹត្តិការណ៍​មួយ​នេះ​ឱ្យ​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ និង​មានការ​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី ។ ចំណែក​ប្រាក់​រង្វាន់​វិញ​មាន​ផ្ដល់​ជូន​បន្តិចបន្តួច​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ប៉ុណ្ណោះ ។ ព្រឹត្តិការណ៍​កីឡា Sky Land Sport នេះ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​មាន​កិច្ចសហការ​ពី​ស្ថាប័ន​កីឡា​ដែល​មាន​ដូច​ជា​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ៕